ក្រសួង​​អនុញ្ញាត​ឱ្យ​​សេវា​សុខា​ភិបាល​ឯកជន​​ប្រើ​ឧបករណ៍​តេស្ត​រហ័ស​រក​​វីរុស​​​កូវីដ-១៩​

ក្រសួងសុខាភិបាល អនុញ្ញាតឱ្យអ្នកផ្ដល់សេវាសុខាភិបាលឯកជនស្របច្បាប់ ប្រើប្រាស់នូវឧបករណ៍ធ្វើតេស្តរហ័ស (Rapid Antigen test Covid-19) ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​កំពុង​ស្រាវ​ជ្រាវ​​រក​អ្នក​ពាក់​ព័ន្ធ​ជាមួយ​អ្នក​ស្លាប់​ដោយ​សារ​កូវីដ-១៩​ម្នាក់​​

អាជ្ញាធរខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ពួកគេកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ដែលបានប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកជំងឺម្នាក់ដែលស្លាប់ដោយសារវីរុសកូវីដ-១៩។

ទូត​ខ្មែរ​នៅ​ម៉ាឡេស៊ី​ ប្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ផុត​ទិដ្ឋាការ​ស្នាក់​នៅ​ទី​នោះ​ត្រឡប់​មក​កម្ពុជា​វិញ​

អាជ្ញាធរម៉ាឡេស៊ី បានជូនដំណឹងដល់​ប្រជាពលរដ្ឋខ្មែរដែលកំពុង​​រស់នៅក្នុងប្រទេសម៉ាឡេស៊ី​ ដែលមានទិដ្ឋាការស្នាក់នៅបណ្ដោះអាសន្នអស់សុពលភាព (special pass) ត្រូវចាកចេញពីប្រទេសម៉ាឡេស៊ី មិនឱ្យហួសថ្ងៃទី​២១ ខែមេសា ឆ្នាំ២០២១នេះ បើពុំនោះទេនឹងត្រូវប្រឈមនឹង​ផ្លូវច្បាប់។

ក្រសួង​ណែនាំ​ឱ្យ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្អាក​ផ្សាយ​គ្រឿង​ស្រវឹង​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​

ក្រសួងព័ត៌មាន ណែនាំទៅម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្អាក​ការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងអំឡុងពេលអនុវត្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោក​ វន់ ពៅ​ ស្នើ​រដ្ឋា​ភិបាល​បង្កើន​ថ្ងៃ​​ចាក់​វ៉ាក់សាំង​ឱ្យ​អ្នក​បើក​បរ​ត្រី​ចក្រ​យាន​យន្ត​បន្ថែម​ទៀត​

មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារស្និទ្ធជាមួយពលរដ្ឋប្រកបរបរក្រៅប្រព័ន្ធ បានស្នើទៅកាន់រដ្ឋាភិបាលឬអាជ្ញាធររាជធានីភ្នំពេញ ឱ្យបង្កើនចំនួនថ្ងៃចាក់វ៉ាក់សាំងជូនអ្នកបើកបរត្រីចក្រយានយន្តឬរ៉ឺម៉កកង់បីបន្ថែមទៀត ត្បិតចំនួនថ្ងៃដែលអាជ្ញាធរកំណត់សម្រាប់ចាក់ជូនពួកគេនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។

សង្គម​ស៊ីវិល​គាំ​ទ្រ​វិធាន​ការ​ផ្អាក​លក់​ដូរ​គ្រឿង​ស្រវឹង​ទូទាំង​ប្រទេស​

មន្ត្រីសង្គមស៊ីវិលបានសម្តែងការគាំទ្រចំពោះវិធានការរបស់រដ្ឋាភិបាល ដែលតម្រូវឱ្យបិទចរាចរឬលក់ដូរគ្រឿងស្រវឹងនៅទូទាំងប្រទេស ក្នុងគោលបំណងកាត់បន្ថយការជួបជុំគ្នានាឱកាសបុណ្យចូលឆ្នាំ​ខ្មែរនិងក្រោយពេលបុណ្យចូលឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ បន្ត​បម្រាម​គោចរ​ចំនួន​២​សប្ដាហ៍​បន្ថែម​ទៀត​

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្នចំនួន២សប្ដាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គិតចាប់ពីថ្ងៃទី១៥ ដល់ទី២៨ ខែមេសា ឆ្នាំ២០២១។

អ្នក​វិជ្ជមាន​កូវីដ-១៩​ចំនួន​៩​នាក់​បាន​បង្ហាញ​ខ្លួន​ ក្រោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ព្រមាន​ចាត់​វិធានការ​ច្បាប់​​

អភិបាលរាជធានីភ្នំពេញ បានអះអាងថា ពលរដ្ឋដែលរកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន៩នាក់ បានបង្ហាញខ្លួនក្រោយពេលបាត់ដំណឹងជាច្រើនថ្ងៃ ហើយអាជ្ញាធរក៏បានបញ្ជូនពួកគេទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺហើយដែរ។

មនុស្ស​៥​នាក់​ស្លាប់​​និង​របួស​ និង​ផ្ទះ​ច្រើន​ខ្នង​ខូច​ខាត​​ដោយ​សារ​​បាតុភូត​ធម្មជាតិ​​

យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ និង៣នាក់រងរបួស និងផ្ទះសម្បែងជាង៤០០ខ្នងរងការខូចខាត ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់និងរន្ទះបាញ់ ក្នុងរយៈពេល៣ខែដើមឆ្នាំនេះ។

រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ឱ្យ​ពលរដ្ឋ​រស់​នៅ​ជិត​ខាង​អាជីវ​ករ​និង​បុគ្គលិក​ផ្សារ​អូរ​ឫស្សី​ ផ្អាក​ការ​ជួប​​ទាក់​ទង​​គ្នា​

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ដែលមានផ្ទះរស់នៅក្បែរខាងជាមួយអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារអូរឫស្សី ផ្អាកការជួបប្រាស្រ័យ​​ទាក់ទងគ្នា​ជាបណ្ដោះអាសន្ន។