ទស្សនៈ៖ បញ្ហាប្រឈមរបស់ស្ត្រីនៅក្នុងបន្ទប់ព័ត៌មានមិនត្រូវបានគេរាយការណ៍
យើងដែលជាសហនិពន្ធនៃអត្ថបទនេះ ពិតជាចង់បំផុសទឹកចិត្តស្ត្រីឱ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងដាក់ពាក្យការងារនៅក្នុងបន្ទប់ព័ត៌មានមួយ ព្រោះមានឱកាសជាច្រើននៅទីនោះ។ ប៉ុន្តែយើងក៏ចង់ឃើញនិពន្ធនាយកទាំងបុរសទាំងស្ត្រី និងអ្នកយកព័ត៌មាន ឆ្លៀតយកឱកាស ដើម្បីប្រឈមមុខនឹងបញ្ហាការយាយីនិងការរើសអើងដែលអាចកើតឡើងនៅក្នុងបន្ទប់ព័ត៌មាន ដូចជាពួកគេប្រឈមមុខនឹងការងាររាល់ថ្ងៃរបស់ពួកគេផងដែរ។