ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក ២០១៩

ក្រសួង​ការងារ​ជូន​ដំណឹង​​ពី​​ថ្ងៃ​ឈប់​បុណ្យ​​អុំ​ទូក​​រយៈ​ពេល​៤​ថ្ងៃ​​

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជូនដំណឹង​ពី​ការ​ឈប់​សម្រាកដោយមាន​ប្រាក់ឈ្នួល​រយៈពេល៤ថ្ងៃ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះព្រះខែ អកអំបុក។

នាយក​រដ្ឋ​មន្ត្រី​ថា ​ទោះ​គ្មាន​ពិធី​អុំទូក​ តែ​​អក​អំបុក​-​សំពះ​ព្រះ​ខែ​ ​និង​ថ្ងៃ​​ឈប់​សម្រាក​នៅ​មាន​ដដែល​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា បើទោះជាព្រះរាជពិធីបុណ្យ​អុំទូកនៅឆ្នាំនេះ មិនមានពិធីប្រណាំងទូកនៅរាជធានីភ្នំពេញ ប៉ុន្តែពិធីអកអំបុកនិងសំពះព្រះខែនៅតាមផ្ទះ និងការ​ឈប់សម្រាក​នៅមានដដែល។

មន្ត្រី​​ជំនាញ​​យក​​កុលាល​ភាជន៍​​ដែល​​រក​​ឃើញ​​នៅ​​ប្រាសាទ​ព្រះខ័ន​​ទៅ​​ជួសជុល​​និង​​អភិរក្ស​

មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រមូល​យក​កុលាលភាជន៍និង​វត្ថុបុរាណ​មួយចំនួនដែល​រក​ឃើញ​ពី​ការ​ស្តារ​ប្រឡាយ​នៅ​បរិវេណ​ប្រាសាទព្រះខ័ន ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប ទៅ​រក្សាទុក ដើម្បី​សម្អាតនិង​ជួសជុល។

បុគ្គលិក​៣០០​នាក់​នឹង​បាត់​បង់​ការងារ​បន្ទាប់​ពី​ភូមិ​វប្បធម៌​ប្រកាស​បិទ​ដំណើរ​ការ​

ក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា ក្នុងក្រុងសៀមរាប បានប្រកាសបិទដំណើរការអាជីវកម្មរបស់ខ្លួនដោយសារតែការធ្លាក់ចុះចំនួនភ្ញៀវទេសចរដ៏គំហុក ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ និងបន្ទាប់ពីមានការតវ៉ារបស់បុគ្គលិកអស់រយៈពេលជាងមួយខែជុំវិញការកាត់ប្រាក់ឈ្នួល។

ក្រសួង​សុខា​ភិបាល​​ណែ​នាំ​​ពី​វិធាន​ការ​​ការពារ​​សុវត្ថិ​ភាព​​សង្គម​​ក្នុង​​ពិធី​បុណ្យ​​អុំ​ទូក​​

រដ្ឋាភិបាល​បាន​ជំរុញ​ទៅ​សាធារណជននិង​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យពង្រឹង​វិធានការ​បង្ការ​សុវត្ថិភាព​សុខភាព​អំឡុង​ពិធីបុណ្យ​អុំទូក​នៅ​ចុងខែ​នេះ ដោយ​ថា ដើម្បី​ទប់ស្កាត់​ហានិភ័យ​បណ្ដាលមកពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

រដ្ឋា​ភិបាល​​អនុញ្ញាត​​ឱ្យ​​សាសនិក​​ឥស្លាម​​អាច​​រៀប​ចំ​​ពិធី​បុណ្យ​​សាសនា​​ជា​​ដំ​ណា​ក់​​កាល​ៗ​

ក្រសួងសុខាភិបាលបាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​ការរៀបចំ​ពិធីបុណ្យ​សពនិង​ការថ្វាយបង្គំ​សព​នៅ​តាម​វិហារ ស៊ូ​រ៉ាវ និង​រាល់​ពិធីបុណ្យ​សាសនា​នានា​ជា​ដំ​ណា​ក់​កាល​ៗនៅ​ទូទាំង​ប្រទេស។

ល្បុក្កតោ

អ្នក​អភិរក្ស​​សិល្បៈ​ក្បាច់​គុន​សង្ឃឹម​ថា ​ល្បុក្កតោ​​នឹង​ត្រូវ​បាន​ចុះ​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​នៅ​ចុង​ឆ្នាំ​នេះ

ខណៈ​ដែល​មាន​សំណើ​ដាក់​បញ្ចូល​ក្បាច់​គុន​ល្បុក្កតោ​ទៅ​ក្នុង​វិញ្ញាសារ​មួយ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣​ខាង​មុន​នោះ ក្រុម​អ្នក​ថែរក្សា​មរតក​មនុស្ស​មួយ​នេះ បង្ហាញ​ក្ដី​សង្ឃឹម​ថា សិល្បៈ​ក្បាច់​គុន​មួយ​នេះ នឹង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក បន្ទាប់​ពី​កម្ពុជា​បាន​ចាប់​ផ្ដើម​ចងក្រ​ឯកសារ​អំពី​ក្បាច់​គុន​មួយ​នេះ​អស់​រយៈ​ពេល ១០​ឆ្នាំ​មក​ហើយ​នោះ។

កម្ពុជា​គ្រោង​ស្នើ​អង្គការ​យូណេស្កូ​ដាក់​បញ្ចូល​ក្បាច់​គុន​ល្បុក្កតោ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​នៅ​ចុង​ឆ្នាំ​នេះ​

រដ្ឋាភិបាលកម្ពុជាគ្រោងរៀបចំដាក់ស្នើក្បាច់គុនល្បុក្កតោចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅចុងឆ្នាំ២០២០នេះ ដើម្បីអភិរក្សនិងលើកតម្កើងវប្បធម៌ខ្មែរទៅកាន់ប្រទេសអន្តរជាតិឱ្យស្គាល់កាន់តែច្បាស់នូវគុណតម្លៃនៃវប្បធម៌មួយនេះ។

កម្ពុជា​គ្រោង​​ដាក់​​សំ​ណើ​​ទៅ​​ថៃ​ សុំ​​បំភ្លឺ​​រឿង​​សំណង់​​សណ្ឋា​គារ​​ថៃ​​មួយ​​ចម្លង​​រចនា​​បទ​​ខ្មែរ​​

រដ្ឋាភិបាល​កម្ពុជា គ្រោង​ដាក់​សំ​ណើទៅ​ក្រសួង​ការបរទេស​ថៃ ស្នើ​ឱ្យ​បំភ្លឺ​ជុំវិញ​ករណី​សណ្ឋាគារ​មួយ​របស់​ថៃដែលបាន​សាងសង់​សំណង់​ចម្លង​តាម​រចនា​បទ​ប្រាសាទបុរាណ​ខ្មែរ។

អាជ្ញាធរ​​ខេត្ត​​ព្រះ​សីហនុ​ ឃាត់​ខ្លួន​​ជន​ជាតិ​​វៀតណាម​​ម្នាក់​​សង្ស័យ​​លាក់​​ក្រឡ​​បុរាណ​​ជិត​៣០០​ក្រឡ​​

កម្លាំងប្រដាប់អាវុធនិង​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ដែល​បាន​លាក់​ទុក​ក្រ​ឡចាស់​ៗជិត៣០០ក្រឡ ដោយ​សង្ស័យ​ថា​ជាក្រឡ​បុរាណ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ