អ្នក​ជំងឺ​ដេក​លើ​គ្រែ​នៅ​កន្លែង​រង់​ចាំ​ ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ នៃ​មន្ទីរពេទ្យ Zhongshan ចំ​ពេល​ដែល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋជិត ៩០% នៅខេត្តហឺណាន (Henan) ប្រទេសចិន ឆ្លងជំងឺកូវីដ-១៩

មន្ត្រីជាន់ខ្ពស់ចិនមួយរូបបានឱ្យ​​ដឹង​នៅថ្ងៃចន្ទនេះថា ប្រជាពលរដ្ឋស្ទើរតែ ៩០ភាគរយ នៅក្នុងខេត្ត​ហឺ​ណាន (Henan) ដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៣របស់ប្រទេសចិន ឥលូវនេះបានឆ្លងជំងឺកូវីដ-១៩ ខណៈប្រទេសនេះ​កំពុងប្រឈមនឹងការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

ផ្សែងហុយចេញពីអគារបាក់បែកក្រោមការវាយប្រហាររបស់រុស្ស៊ី អំឡុងពេលបទឈប់បាញ់រយៈពេល៣៦ម៉ោង ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត ពីតំបន់ជួរមុខ Donbas នៃទីក្រុង Bakhmut ប្រទេសអ៊ុយក្រែន ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

អ៊ុយក្រែន​បដិសេធ​ការអះអាង​របស់​រុស្ស៊ី​ដែលថា​បាន​សម្លាប់​ទាហាន​អ៊ុយក្រែន​ជាង៦០០នាក់

អ៊ុយក្រែ​ន​ បាន​បដិសេធការ​អះអាង​របស់​រុស្ស៊ី ដែ​ល​ថាយោធារបស់ខ្លួនបានវាយប្រហារលើមូល​ដ្ឋានទ័ពអ៊ុយក្រែន នៅក្នុងតំបន់ដុនបាស (Donbas) និងបានសម្លាប់ទាហានអ៊ុយក្រែនជាង៦០០នាក់ និង​ថា​មិនមានអ្នករងរបួសនៅក្នុងការវាយប្រហារនោះឡើយ។

ទាហានមកពីកងវរសេនាតូចអន្តរជាតិ Carpathian Sich ធ្វើសមយុទ្ធនៅជិតសមរភូមិមុខ ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅជិត Kreminna ប្រទេសអ៊ុយក្រែន ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកចំនួន៥០នាក់បន្ថែមទៀត

រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកចំនួន៥០នាក់ កាល​ពី​ថ្ងៃ​អាទិត្យ តាម​កិច្ច​ព្រមព្រៀង​​មួយ​ដែល​ភាគី​ទាំង​ពីរ​សាទរ ទោះ​បី​ជា​មាន​ការ​ប្រយុទ្ធគ្នានៅភាគខាងកើត​អ៊ុយ​ក្រែន​ក៏ដោយ។

ចិនធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ជាថ្មីទៀត

យោធាចិនបាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​សមយុទ្ធ​យោធា​ជុំវិញ​​កោះតៃវ៉ា​ន់​ កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ជា​សមយុទ្ធលើកទី២ ក្នុងរយៈពេលតិចជាងមួយខែ ដោយ​ក្រសួងការពារជាតិតៃវ៉ាន់បានរាយ​ការណ៍​ថា ខ្លួន​បាន​ឃើញ​យន្ត​ហោះ​ចម្បាំងចិនចំនួន៥៧​គ្រឿង។

អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតី លោក Luiz Inacio Lula da Silva នៅពេលដែលកងកម្លាំងសន្តិសុខធ្វើប្រតិបត្តិការនៅខាងក្រៅសភាជាតិរបស់ប្រទេសប្រេស៊ីល ក្នុងទីក្រុង Brasilia ប្រទេសប្រេស៊ីល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។

អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ចូលលុកលុយអគាររដ្ឋាភិបាលប្រឆាំងនឹងប្រធានាធិបតីថ្មី

អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីលស្ដាំនិយម លោក Jair Bolsonaro ដែលទើបតែផុតអាណត្តិ បាននាំគ្នា​សម្រុក​ចូល​លុក​លុយ និង​បង្ក​ភាព​ចលាចលក្នុងទីតាំងអគាររដ្ឋាភិបាលសំខាន់ៗមួយចំនួនដែលមាន​ដូចជា​ សភា វិមានប្រធានាធិបតី និងតុលាការកំពូល កាលពីថ្ងៃអាទិត្យម្សិលមិញ ដើម្បីប្រឆាំងនឹ​ងការ​ចូលកាន់​កាប់​តំណែង​របស់​លោក​ប្រធានាធិបតី Luiz Inacio Lula da Silva។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ចូលរួមសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបជាមួយទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (មិនមានរូបភាព) នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨។

វៀតណាមដកឧបនាយករដ្ឋមន្ត្រី ២រូប ចេញពីតំណែងស្របពេលមានការបង្ក្រាបអំពើពុករលួយនៅក្នុងប្រទេស

សេចក្ដីថ្លែងការណ៍មួយរ​បស់​រដ្ឋាភិបាលវៀតណាម បាន​ឱ្យដឹង​ថា រដ្ឋសភា ដែលជាស្ថាប័នបង្កើតច្បាប់របស់​ប្រទេសនេះ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ បាន​បោះ​ឆ្នោត​ដក​ឧបនាយករដ្ឋមន្ត្រី ២រូប ចេញ​ពី​មុខតំណែង​របស់​ពួក​គេ ខណៈ​មា​ន​ការ​លើក​ឡើង​ថា សកម្មភាព​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​វៀត​ណាម​កំពុង​​តែ​បង្កើន​ការ​បង្ក្រាប​អំពើ​ពុក​រលួយនៅ​ក្នុង​ប្រទេស។

អ្នក​ជំងឺ​ដេក​លើ​គ្រែ​នៅ​កន្លែង​រង់​ចាំ​ ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ នៃ​មន្ទីរពេទ្យ Zhongshan ចំ​ពេល​ដែល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។

ចិនថ្លែងការពារវិធានការឆ្លើយតបវីរុសកូវីដរបស់ខ្លួន បន្ទាប់ពី WHO និងលោក ចូ បៃដិន បង្ហាញការព្រួយបារម្ភ

ប្រទេស​​ចិន​​ នៅ​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញនេះ បាន​ថ្លែង​ការ​ពារ​​វិធាន​​ការ​​ដោះ​ស្រាយ​​កា​រ​​ផ្ទុះ​​ឡើង​នៃ​ជំងឺ​កូវីដ-១៩​ ដ៏​ខ្លាំង​ក្លា​របស់​ខ្លួន​ បន្ទាប់​ពី​ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាន​សម្តែង​ការ​ព្រួយ​បារម្ភ ខណៈ​អ​ង្គការសុខភាពពិភពលោក (WHO) លើក​ឡើង​​ថា ទីក្រុង​ប៉េកាំង​ ហាក់​លាក់បាំងពីចំនួនជាក់លាក់នៃអ្នក​ស្លាប់​ដោយ​សារជំងឺនេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងទៅកាន់ប្រជាជនអ៊ុយក្រែន នៅមុនថ្ងៃចូលឆ្នាំសកល ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន នៅក្នុងរូបភាពចែកចាយនេះចេញផ្សាយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២។

លោក ហ្សេលេនស្គី ច្រានចោល​បទឈប់បាញ់​ដែល​ស្នើដោយ​រុស្ស៊ី ដោយ​ចាត់ទុកថា​ជា​ល្បិចកល​មួយ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បា​ន​ច្រានចោល​ភ្លាមៗនូវសំណើបទឈប់បាញ់របស់រុស្ស៊ី ដោយលោកចាត់ទុកថា វាគឺជាល្បិចកលមួយរបស់លោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន ក្នុងការបង្អាក់ដល់ការរីកចម្រើនរបស់កងកម្លាំងអ៊ុយក្រែន ដើម្បីឆ្លៀត​ឱកាស​ពង្រឹ​ងទ័ព​របស់​រុស្ស៊ីវិញ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​មួយនៅ​ឆ្នាំ​២០២២ នៅ​ផ្សារហ៊ុន​តូក្យូ (Tokyo Stock Exchange - TSE) ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីជប៉ុនត្រូវបានអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន

អ្នកនាំពាក្យ​រដ្ឋាភិបាលជប៉ុន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាន​ទទួល​ការ​អញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ក្នុងពេលឆាប់ៗ​ខាង​មុខ​នេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ស្ដាប់តាមរយៈវីដេអូភ្ជាប់ ខណៈប្រធានាធិបតីបារាំង លោក Emmanuel Macron ថ្លែងសុន្ទរកថាក្នុងអំឡុងសន្និសីទបារាំង-អ៊ុយក្រែន សម្រាប់ភាពធន់ និងការកសាងឡើងវិញ នៅក្រសួងសេដ្ឋកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

បារាំង​នឹង​បញ្ជូន​រថក្រោះ​លើកដំបូង​ទៅ​អ៊ុយក្រែន ដើម្បី​តទល់​នឹង​សង្គ្រាម​ឈ្លានពាន​ដោយ​រុស្ស៊ី

មន្ត្រីបារាំង បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា លោកប្រធានាធិបតី អេម៉ានុយ​អែល ម៉ាក្រុង (Emmanuel Macron) បាន​ថ្លែងប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី តាមរយៈទូរសព្ទ​ថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនរថក្រោះប្រយុទ្ធធុនស្រាល AMX-10 RC ដើម្បីជួយឱ្យប្រទេសនេះ​អាចតទល់នឹងសង្គ្រាមប្រឆាំងនឹងការឈ្លានពានដោយរុស្ស៊ី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ