រោងចក្រនុយក្លេអ៊ែរកំពុងតែត្រូវបានកងកម្លាំងរុស្ស៊ីធ្វើការវាយប្រហារ។

អ៊ុយក្រែន​ថា​កងកម្លាំង​រុស្ស៊ី​យក​បាន​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំមួយ​របស់ខ្លួន

កងកម្លាំងយោធារុស្ស៊ី បានចូលកាន់កាប់រោងចក្រ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរ​ដ៏ធំបំផុត​របស់អឺរ៉ុបនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។ នេះបើតាមរដ្ឋបាលរដ្ឋក្នុងតំបន់ដែល​បានឱ្យដឹងនៅថ្ងៃសុក្រនេះ។

មន្ត្រីអ៊ុយក្រែននិងរុស្ស៊ី ក្នុងកិច្ចចរចាជុំទី២ ស្ដីពីបទឈប់​បាញ់រវាងអ៊ុយក្រែនជាមួយរុស្ស៊ី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។

អ៊ុយក្រែន​ថា​ការចរចា​លើកទី២​ជាមួយ​រុស្ស៊ី​បាន​ព្រមព្រៀង​លើ​ការ​បង្កើត​ច្រករបៀង​មនុស្សធម៌

មន្រ្តីចរចាអ៊ុយក្រែនមួយរូបបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា កិច្ចចរចាជុំទី២ ស្ដីពីបទឈប់​បាញ់របស់ខ្លួនជាមួយរុស្ស៊ី មិនទទួលបានលទ្ធផលច្រើនដូចអ្វីដែលពួកគេបានរំពឹងទុកនោះទេ ប៉ុន្តែភាគីទាំងពីរបានឈានដល់ការយោគយល់គ្នាមួយក្នុងការបង្កើតច្រករបៀងមនុស្សធម៌ដើម្បីជម្លៀសជនស៊ីវិលចេញ។

អធិការបតីសហព័ន្ធនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Bundeskanzler Olaf Scholz ជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីអ៊ុយក្រែន លោក Zelensky នៅអ៊ុយក្រែន កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២។

អាល្លឺម៉ង់​គ្រោង​ផ្គត់ផ្គង់​មីស៊ីល​ប្រឆាំង​យន្តហោះ​ឱ្យ​ទៅ​អ៊ុយក្រែន

ប្រភពរដ្ឋាភិបាលមួយបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអាល្លឺម៉ង់កំពុងពិចារណាផ្គត់ផ្គង់មីស៊ីលប្រឆាំងយន្តហោះចំនួន២ ៧០០គ្រាប់ដល់អ៊ុយក្រែន ខណៈដែលប្រទេសមួយនេះបច្ចុប្បន្នត្រូវ​ការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

សកម្មភាពអ្នកគាំទ្រ Chelsea នៅពហុកីឡដ្ឋានមួយ។

មហាសេដ្ឋី​រុស្ស៊ី​មួយរូប​សម្រេច​ដាក់​លក់​ក្លឹប​បាល់ទាត់ Chelsea របស់​ខ្លួន​ស្រប​ពេល​មាន​វិបត្តិ​នៅ​អ៊ុយក្រែន

ម្ចាស់ក្លឹបបាល់ទាត់យក្ស Chelsea លោក Roman Abramovich បានឱ្យដឹងថា រូបលោកកំពុងតែដាក់លក់ក្លឹបបាល់ទាត់មួយនេះ បន្ទាប់ពីកាន់កាប់អស់រយៈពេលជិតពីរទសវត្សរ៍ ស្របពេលដែលខ្លួនកំពុងតែរងសម្ពាធពីវិបត្តិរវាងរុស្សី និងអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។

ប្រធានាធិបតី​​អ៊ុយក្រែន​ លោក Volodymyr Zelenskiy ចុះជួបកងកម្លាំងទាហានរបស់ខ្លួន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

រុស្ស៊ី​ថា​មន្រ្តី​ខ្លួន​ត្រៀម​រួច​ជាស្រេច​សម្រាប់​ការចរចា​បន្ថែមទៀត​ជាមួយ​អ៊ុយក្រែន​នៅថ្ងៃនេះ

វិមាន​ក្រឹមឡាំង (Kremlin) បានឱ្យដឹងថា មន្ត្រីរុស្ស៊ីនានាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចា​បន្ថែមទៀតជាមួយអ៊ុយក្រែននៅថ្ងៃពុធនេះ ប៉ុន្តែពួកគេមិនច្បាស់ថាតើមន្ត្រីអ៊ុយក្រែនអាចនឹងចូលរួមបានឬយ៉ាងណានោះទេ។

លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។

ប្រធានាធិបតី​តៃវ៉ាន់ នឹង​បរិច្ចាគ​ប្រាក់​បៀវត្ស​មួយខែ​របស់ខ្លួន​ដើម្បី​ជួយ​ដល់​អ៊ុយក្រែន

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) បានឱ្យដឹងនៅថ្ងៃពុធនេះថា រូប​លោកស្រី អនុ​ប្រធានាធិបតី​ លោក William Lai និងនាយករដ្ឋមន្ត្រី លោក Su Tseng-chang នឹងបរិច្ចាគប្រាក់​បៀវត្សចំនួនមួយខែរបស់ពួកគេរៀងៗខ្លួន ដើម្បីជួយដល់ប្រទេសអ៊ុយក្រែនក្នុងការទប់ទល់ការ​ឈ្លានពានរបស់រុស្ស៊ី។

អ្នកនាំពាក្យ​ការបរទេស​ចិន លោក Wang Wenbin ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ (fmprc.gov.cn)

ពលរដ្ឋចិន​ជាង​២៥០០នាក់​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​ចេញ​ពី​ប្រទេស​អ៊ុយក្រែន

អ្នកនាំពាក្យ​ក្រសួង​​ការបរទេស​​ចិន លោក Wang Wenbin បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយ​នៅថ្ងៃពុធនេះថា ពលរដ្ឋរបស់ខ្លួន​ជាង២ ៥០០នាក់ត្រូវបានផ្លាស់ប្ដូរទីតាំងចេញពីប្រទេសអ៊ុយ​ក្រែន ខណៈ​ប្រទេសមួយនេះបច្ចុប្បន្នកំពុងតែរងការឈ្លានពានក្នុងទ្រង់ទ្រាយធំដោយរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ប្រជុំជាមួយបណ្ដាប្រទេស G7 ពាក់ព័ន្ធនឹងករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ចូ បៃឌិន ទស្សន៍ទាយ​ពី​ជោគវាសនា​អាក្រក់​សម្រាប់​លោក ពូទីន បន្ទាប់​ពី​ឈ្លានពាន​អ៊ុយក្រែន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន នៅថ្ងៃអង្គារម្សិលមិញ បានលើកឡើងថា ប្រធានាធិប​តីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន នឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ការដែលលោកឈ្លានពានអ៊ុយក្រែន បើទោះបីជាយុទ្ធនាការយោធារបស់ខ្លួននៅពេលនេះហាក់ទទួលបានជោគជ័យក្នុងរយៈពេលខ្លីក៏ដោយ។

ជនភៀសខ្លួនអ៊ុយក្រែននៅព្រំប្រទល់ Otaci រវាងអ៊ុយក្រែន និងម៉ុលដូវី (Moldova) ក្រោយរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន។

ជនភៀសខ្លួន​ពី​អ៊ុយក្រែន​ប្រមាណ​៣៥ម៉ឺននាក់​បាន​ឆ្លង​ចូល​ទៅ​កាន់​ប្រទេសប៉ូឡូញ

អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សប្រមាណ៣៥​ម៉ឺននាក់ភៀសខ្លួនចូលទៅក្នុងប្រទេសរបស់ខ្លួនពីអ៊ុយក្រែន គិតចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសមួយនេះក្នុងទ្រង់ទ្រាយធំ។

ប្រធានាធិបតីប្រទេសបេឡារុស លោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko)។

មេដឹកនាំ​បេឡារុស​ថា ខ្លួន​នឹង​មិន​ចូលរួម​ប្រតិបត្តិការ​យោធា​រុស្ស៊ី​នៅ​អ៊ុយក្រែន​ឡើយ

ប្រធានាធិបតីប្រទេសបេឡារុស លោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko) បាន​ឱ្យដឹងតាមរយៈការស្រង់សម្ដីដោយទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​មួយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់​លោកមិ​នមា​ន​គម្រោង​ណាមួយក្នុងការចូលរួមប្រតិបត្តិការយោធារបស់​រុស្ស៊ីនៅ​អ៊ុយ​ក្រែនឡើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ