កម្ពុជា​​ថា​មុខ​ទំនិញ​​​​​​ក្រៅ​​​ពី​​​បន្លែ ផ្លែឈើ​ និង​​​ប្រេង​​ឥន្ធនៈ​នៅ​​តែ​​អាច​​​នាំ​ចូល​​ពី​ថៃ​បាន

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ជាថ្មីថា មុខទំនិញដែលមានប្រភព​ដើមពីប្រទេសថៃ នៅអាចបន្តនាំចូលកម្ពុជាជាធម្មតា ដោយលើកលែង​តែ​បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈប៉ុណ្ណោះដែលត្រូវបានហាមឃាត់។

រដ្ឋាភិបាលបារម្ភ​ខ្លាច​ក្រុម​ហ៊ុន​ដក​ខ្លួន​ពី​កម្ពុជា​ក្រោម​របាំង​ពន្ធ​បដិការ​របស់​អាមេរិក

រដ្ឋាភិបាលកម្ពុជា ហាក់បង្ហាញការព្រួយបារម្ភពីការដកខ្លួនរបស់ភាគីរោងចក្រ ជុំវិញអត្រាពន្ធបដិការរបស់ សហរដ្ឋ​អាមេ​រិក ដោយអំពាវនាវឱ្យមានការជំនឿ​លើ​រដ្ឋាភិបាលពីលទ្ធភាពចរចា ដើម្បីទម្លាក់​ពន្ធបន្ថែមទៀត ដោយចាត់ទុកថាអត្រាពន្ធ៣៦%ដែលអាមេរិកដាក់នេះ ជាជោគជ័យជំហានទី១របស់កម្ពុជា។

របាំង​ពន្ធ​៣៦​ភាគ​រយ​ពី​អាមេរិក​កំពុង​ក្លាយ​ជា​ក្តី​បារម្ភ​ពី​ហានិភ័យ​កម្ពុជា​បើ​មិន​កែ​ទម្រង់

វិធានដាក់របាំងពន្ធ៣៦ភាគរយ របស់អាមេរិក ចំពេលកម្ពុជា កំពុងចាក់ស្រេះដោយ​អំពើពុករលួយការរកឃើញពីការប្រទាក់​ក្រឡាគ្នានៃបណ្តេញឧក្រិដ្ឋឆ្លង​ដែន​ជាដើមនោះ ក្លាយជាក្តីបារម្ភ​ពី​ហានិភ័យកម្ពុជា បើមេដឹកនាំគ្រួសារហ៊ុន មិនវិលទៅរកផ្លូវត្រូវ កែប្រព័ន្ធតុលាការ និងស្តារប្រជាធិបតេយ្យទេនោះ។

គណបក្សកម្លាំងជាតិ​ឱ្យ​ស្តារ​សិទ្ធិ​មនុ​ស្ស​ដើម្បី​​ចរចា​​របាំង​ពន្ធ​​អាមេរិក

គណបក្សនយោបាយក្រៅរដ្ឋាភិបាល ជំរុញ​ឱ្យកម្ពុជាមានវិធានការច្បាស់លាស់បន្ថែមទៀត ក្នុងការចរចារឿងពន្ធ​គយ​បដិកាជាមួយសហរដ្ឋអាមេរិក តាមរយៈការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងធានាយុត្តិធម៌សង្គម ខណៈការចរចារឿងនេះនៅមិនទាន់ទទួលបានជោគ​ជ័យ និងកៀកដល់ថ្ងៃកំណត់។

សង់ត្រាល់បារម្ភពីផល​ប៉ះពាល់​រយៈពេល​វែង​​លើ​កម្មករ​ជាង​១លាន​នាក់​ពាក់​ព័ន្ធ​ទីផ្សារ​អាមេរិក

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បាននិយាយនៅថ្ងៃទី៣០ខែមិថុនានេះថា ខ្លួនមានការព្រួយបារម្ភពីផលប៉ះពាល់រយៈពេលវែង លើកម្មករជាង១លាននាក់ ក្នុងវិស័យកាត់ដេរ ប្រសិនបើការចរចាជាមួយតំណាង​ពាណិជ្ជកម្មអាមេរិក(USTR)គ្មានលទ្ធផលជាវិជ្ជមានទេនោះ។

ការចរចាពន្ធគយ​បដិការ​កម្ពុជា​-អាមេរិក​ជុំទី៣​នៅ​តែ​មិន​មាន​លទ្ធផល

ការប្រជុំចរចាលើកិច្ចព្រមព្រៀងពាណិជ្ជ​កម្មបដិការរវាងកម្ពុជា និងសហរដ្ឋ​អាមេរិក ជុំទី៣នេះ នៅតែមិនទាន់ទទួល​បានលទ្ធផលជាផ្លែផ្កានៅ​ឡើយ​ទេ ដោយភាគីទាំងពីរ នឹងបន្តកិច្ចប្រជុំចរចានៅជុំបន្ទាប់ទៀត។

លោក ហ៊ុន សែន ឱ្យពិចារណា​លើ​វិធាន​​ឈប់​ចាក់​ផ្សាយ​​រឿង​ថៃ​និង​ការ​នាំ​ចូល​ទំនិញ​ថៃ

មេដឹកនាំបក្សកាន់អំណាចកម្ពុជា លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មទៅនឹងទង្វើទាហានថៃ ជុំវិញការគំរាមបិទភ្លើង និងសកម្មភាពរាយបន្លាលួសនៅព្រំដែនអូរស្មាច់តាមទំនើងចិត្ត ដោយផ្តល់យោបល់ទៅរដ្ឋាភិបាលថា គួរឈប់ឱ្យចាក់ផ្សាយខ្សែភាពយន្តថៃ និងឈានទៅបញ្ឈប់ការនាំចូលទំនិញ​ថៃ។

មហិច្ឆតា​ក្តោប​អំណាច​ក្លាយ​ជា​ក្តី​បារម្ភ​ពី​គ្រោះថ្នាក់​លើ​​​​​កម្ពុជា​​​ក្រោម​វិធាន​ដំឡើង​ពន្ធ​អាមេរិក

អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ ព្រមាន​ថា រដ្ឋាភិបាលកម្ពុជានឹងបរាជ័យនៅជុំទី២ទៀត លើយន្តការចរចាដើម្បីសុំការយោគយល់ វិធានដំឡើងពន្ធរហូតដល់៤៩ភាគរយពីរដ្ឋបាល លោក ដូណាល់ ត្រាំ។ ការណ៍នេះ នឹងធ្វើឱ្យពលរដ្ឋកម្ពុជា​​រងគ្រោះក្នុងកម្រិតធ្ងន់ធ្ងរ បើមេដឹកនាំគ្រួសារហ៊ុន នៅតែចិញ្ចឹមចិត្ត ក្តោបអំណាច​​តពូជ បំពានរដ្ឋធម្មនុញ្ញ និងបំណង​អន្តរជាតិ ជុំវិញការជំរុញឱ្យស្តារប្រជាធិបតេយ្យ និងការប្រើប្រាស់ពាណិជ្ជកម្មមិនស្មោះត្រង់ ធ្វើជាឧបរណ៍បម្រើផលប្រយោជន៍មហាអំណាចចិននោះ។

ការចរចាលើវិធានដំឡើង​ពន្ធ​ពី​អាមេរិក​គ្មាន​លទ្ធ​ផល​លើក​ទៅ​ជុំ​ទី​២

ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅមិនទាន់បញ្ចប់ ឬទទួលបានលទ្ធផលផ្លែផ្កានៅឡើយទេ ដោយភាគីទាំងពីរ នឹង​បន្តកិច្ចប្រជុំចរចានៅជុំទី២បន្តទៀត ​នៅដើមខែមិថុនាខាងមុខ។

គ្រួសារហ៊ុន​ត្រូវគេមើល​ឃើញ​​ថា​បន្ត​ឱប​ជើង​ចិន​ទោះ​ពលរដ្ឋ​​រង​គ្រោះ​ពី​សង្គ្រាម​ពាណិជ្ជ​កម្ម

អ្នកឃ្លំាមើលហាក់គ្មានជំនឿថា រដ្ឋាភិបាល​គ្រួសារហ៊ុន ជ្រើសរើសផ្លូវដឹកនាំប្រទេសតាមគន្លងប្រជាធិប​តេយ្យដើម្បីសង្គ្រោះសេដ្ឋកិច្ចកម្ពុជា ក្រោមសម្ពាធនៃសង្គ្រាមពាណិជ្ជកម្មរបស់មហាអំណាចនោះទេ ដរាបណាគ្រួសារនេះ នៅបន្តត្រួតត្រាស្ថាប័នជាតិកំពូលៗ ដូចជា ប្រព័ន្ធតុលាការ កងកម្លាំង និងរដ្ឋសភា ជាដើមនោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ