HRW ជំរុញឱ្យរដ្ឋាភិបាលថ្មីថៃបញ្ឈប់ការយាយីអ្នកស្វែងរកសិទ្ធិ​ជ្រក​កោន

អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) ជំរុញឱ្យរដ្ឋាភិបាលថ្មីថៃដឹកនាំដោយលោក អនុធីន លើកកម្ពស់សិទ្ធិមនុស្សឡើងវិញ បញ្ឈប់ការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេស​ដើម ដែលធ្វើឱ្យពួកគេប្រឈមការធ្វើទុក្ខបុកម្នេញ ទារុណកម្ម រួមទាំងការគំរាមកំហែងដល់អាយុជីវិត។

សង្គមស៊ីវិល​កម្ពុជាជំរុញ​​ឱ្យ​​ការ​​ពារ​ជនស៊ីវិល​និង​​​​ស្ត្រី​ ក្រោយ​​​​កង​​​ទ័ព​​​ថៃ​រំ​​លោភ​​​ស្ត្រី​​ខ្មែរ និង​បាញ់​​ជន​​ស៊ីវិល

អង្គការសង្គមស៊ីវិលកម្ពុជាជិត ២០​ស្ថាប័ន ជំរុញឱ្យមានការការពារជនស៊ីវិល និងសន្តិសុខរបស់ស្ត្រី ក្នុងអំឡុងពេល​មានភាពតានតឹងនៅតាមបណ្តោយ​ព្រំដែនកម្ពុជា-ថៃ ក្រោយពេលមានករណីអំពើហិង្សាផ្លូវភេទទៅលើស្ត្រីពលករទេសន្តប្រវេសន៍កម្ពុជាមួយរូប និងការបាញ់សម្លាប់ពលរដ្ឋគ្មានអាវុធប្រព្រឹត្តដោយកងទ័ពថៃ។

ស្ថាប័នរដ្ឋនិងសង្គមស៊ីវិលជាង២០០​ទាមទា​រឱ្យ​​ថៃទទួល​ខុស​ត្រូវ​ករណី​ទាហាន​ខ្លួន​រំលោភ​ស្ត្រី​ខ្មែរ

អង្គការ សមាគម សហជីព រួមទាំងក្រសួង​ស្ថាប័នរដ្ឋាភិបាល មិនតិចជាង ២០០ស្ថាប័ននោះឡើយ ដែលចេញលិខិតថ្កោលទោសព្រមៗគ្នា ទៅលើទង្វើឃោរ​ឃៅ និងអមនុស្សធម៌ របស់ទាហាន​ថៃ​ឈុត​ខ្មៅ ដែលបានរួមគ្នាប្រព្រឹត្តអំពើអនាចារ្យផ្លូវភេទទៅលើពលការិនីខ្មែរម្នាក់។

ការសិក្សាថ្មី​មួយ​រក​ឃើញ​ថា​ការ​វាយ​តម្លៃ​សេរី​ភាព​សារ​ព័ត៌​មាន​កម្ពុជា​ប្រសើរ​ឡើង​គឺ​ខ្វះ​ឯករាជ្យ​ភាព

ការសិក្សាស្រាវជាវថ្មីមួយរបស់VOD រកឃើញថា ការដែលក្រសួងព័ត៌មានដែលជាសេនាធិការរបស់រដ្ឋាភិបាលកម្ពុជាបាន​វាយតម្លៃថា សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាឆ្នាំ២០២៥នេះ ប្រសើរជាងឆ្នាំមុន មិនអាចប្រើប្រាស់ជាមូល​ដ្ឋាន ដើម្បីឆ្លុះបញ្ចាំងការពិតបានទេ បើ​ធៀប​នឹងការរកឃើញពីស្ថានប័ននានា ដែលមិនចំណុះឱ្យរដ្ឋាភិបាល ដែលការណ៍នេះ ទាមទារឱ្យមានការត្រួតពិនិត្យពីឯករាជ្យឡើងវិញ។

HRW រកឃើញ​ថា លោក ហ៊ុន ម៉ាណែត យក​ជម្លោះ​ព្រំដែន​បំភិត​បំភ័យ​អ្នក​រិះគ​ន់

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch និយាយថា រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត បានយកជម្លោះ​ព្រំដែនកម្ពុជា-ថៃ ធ្វើជាឱកាសយាយីជាប្រព័ន្ធលើអ្នករិះគន់រដ្ឋាភិបាល ដោយប្រើក្រមព្រហ្មទណ្ឌមាត្រា៤៩៤ និង​៤៩៥ ចោទប្រកាន់តាមចិត្ត ផ្ទុយទៅនឹង​គោល​​ការណ៍​សិទ្ធិមនុស្ស ។

អ្នក​តាម​ដាន​ថា​និទណ្ឌ​ភាព​ឧក្រិដ្ឋ​​ក​ម្ម​លើ​​អ្នក​សារ​ព័ត៌​មាន​ឆ្នាំ​២០២៥​នេះ​កាន់​តែ​​ធ្ងន់​ធ្ងរ​

ក្រុមអ្នកតាមដានការអនុវត្តច្បាប់ បានលើកឡើងថា ជាការដល់ពេលដែលរដ្ឋាភិ​បាលត្រូវបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋ​កម្ម​លើ​អ្នកសារព័ត៌មាន ដោយសំអាងថា ឆ្នាំ​២០២៥​នេះ និទណ្ឌភាពលើអ្នកសារព័ត៌​មាន បានវិវឌ្ឍន៍ទៅរកស្ថានភាពកាន់​តែ​ធ្ងន់​ធ្ងរ តាមរយៈប្រព័ន្ធ​តុលាការ វិធាន​ដកអាជ្ញាបណ្ណ និង​ការយាយីលើរាងកាយ ដែលអ្នកប្រព្រឹត្ត​មិនត្រូវបាន​យក​មកផ្តន្ទាទោសតាមច្បាប់ឡើយ។

ការបង្រ្កាប​សេរីភាព​បញ្ចេញម​តិ​ត្រូវ​គេមើ​លថា​ជា​វិធាន​ការ​ពារ​ក្រុម​ឧក្រិដ្ឋ​ជន​នៅ​កម្ពុជា

ការបង្រ្កាបសេរីភាពបញ្ចេញមតិលើពលរដ្ឋ​ខ្មែរ រួមទាំងចាប់ខ្លួនជនមានពិការភាពថ្មីៗនេះ តែមិនកាត់ទោសមេឧក្រិដ្ឋជន ដែលអន្តរជាតិរកឃើញជាបន្តបន្ទាប់នោះ រងការរិះគន់ថា រដ្ឋាភិ​បាលគ្រួសារហ៊ុន កំពុងលើកទឹកចិត្តពួកឧក្រិដ្ឋជនឱ្យយកដែនដីកម្ពុជាជាជម្រកឆបោក។

អ្នកឃ្លាំមើលទាមទារ​ឱ្យ​លុប​បំបាត់​និទណ្ឌ​​ភា​ព​ចំពោះ​​ឧក្រិដ្ឋ​​កម្ម​​​​​លើ​អ្នក​​សារ​ព័ត៌មា​ន

អ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាលលុបបំបាត់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មលើអ្នក​សារព័ត៌មាននៅកម្ពុជាដោយថាប្រមាណ​ជា៣០ឆ្នាំមកនេះ អ្នកសារព័ត៌​មាន​យ៉ាងហោចណាស់១៥នាក់ ត្រូវបានសម្លាប់ រីឯការស៊ើបអង្កេតប្រកបដោយការជឿជាក់ ដើម្បីនាំជនដៃដល់មក​កាត់​​ទោសមិនត្រូវបានធ្វើឡើងនោះទេ។

ការបង្ក្រាបសេរីភាពបញ្ចេញមតិ​រង​ការ​រិះ​គន់​ថា​ជា​ការ​ភ័យ​ខ្លាច​របស់​មេដឹក​នាំ​ជុំវិញ​អយុត្តិ​ធម៌​សង្គម

ក្រុមអ្នកតាមដាននិយាយប្រហាក់ប្រហែល​គ្នាថា ការបង្ក្រាបសេរីភាពបញ្ចេញមតិជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធររដ្ឋ បង្ហាញពីភាពភ័យខ្លាចរបស់រដ្ឋាភិបាល ដែលបានបន្សល់ទុកវិបត្តិសង្គមចាក់ស្រែះច្រើនឆ្នាំ ហើយថា ទីបំផុត​បញ្ហានេះវានឹងធ្វើឱ្យកម្ពុជារងគ្រោះ​កាន់តែធ្ងន់ធ្ងរ បើមិនកែលម្អ។

តិច​ជាង​៦ឆ្នាំ​ជន​រង​គ្រោះ​យ៉ាង​តិច​ជាង​១០០នាក់​បាន​ស្លាប់​ដោយ​ហិង្សា​ក្នុង​នោះ​ស្ត្រី​ជិត​៧០​ភាគ​រយ

អង្គការការពារសិទ្ធិមនុស្សលីកាដូ ជំរុញ​ឱ្យ​រដ្ឋាភិ​បាលបញ្ឈប់វិបត្តិហិង្សាក្នុងគ្រួសារ រួមទាំងហិង្សាផ្លូវភេទ ដើម្បីការ​ពារ​អ្នក​ងាយរងគ្រោះ ពិសេសស្តី្រ និង​កុមារ ក្រោយពីរកឃើញថា តិចជាង៦ឆ្នាំចុង​ក្រោយនេះ ជនរងគ្រោះយ៉ាងតិច ១៤៦​នាក់​បានស្លាប់ ក្នុងនោះស្តី្រជិត​៧០​ភាគ​រយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ