
បឺត សង្ឃឹម បាត់ឱកាសដណ្ដើមពានជើងឯកក្រោយភ្លាត់ស្នៀតចាញ់ ធន់ អៀងឡៃ
អ្នកគាំទ្រវិស័យកីឡាប្រដាល់បានទស្សទាយថា ព្រឹត្តិការណ៍ជ្រើសរើសជើងឯក Tv5 Boixng Knock Out Series By K-Cement ទំនងជាធ្លាក់ក្នុងដៃរបស់កីឡាករ បឺត សង្ឃឹម ដែលជាអ្នកស្នងតំណែងជើងខ្លាំង បឺត ខាំ និង បឺត សំខាន់ បន្ទាប់ពីលោកមានឱកាសឡើងដល់វគ្គ១ ភាគ៤ ដែលឈ្នះតែមួយប្រកួតទៀត នឹងបានឡើងទៅប្រកួតដណ្ដើមពានជើងឯក។ ប៉ុន្តែកីឡាករ បឺត សង្ឃឹម ធ្វើឲ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង ដោយចាញ់កីឡាករបង្គោលខៀវជើងថ្មី ធន់ អៀងឡៃ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩។