
អាជ្ញាធរខេត្តព្រះវិហារព្រមានពលរដ្ឋមិនឱ្យរៀបចំវេទិកាសម្តែងមតិរឿងកូនលោក ទ្រី ភាព រំលោភយកដី
អាជ្ញាធរស្រុករវៀង ខេត្តព្រះវិហារ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅឃុំរួសរាន់ ដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ក្លូប៊ល ហ្រ្គីន របស់លោក ទ្រី ដាលុច កូនលោក ទ្រី ភាព ធ្វើវេទិកាសារធារណៈ ដែលគ្រោងធ្វើនៅថ្ងៃស្អែកនេះ និងបានគំរាមចាត់វិធានការផ្លូវច្បាប់ បើពលរដ្ឋនៅបន្តធ្វើ។









