ការបន្តបិទខ្ទប់លំហប្រជាធិបតេយ្យជាឱកាស លោក ហ៊ុន ម៉ាណែត តែខាតប្រយោជន៍​​ជាតិ

អ្នកតាមដាន និយាយថា ការបន្ត​បិទ​លំហ​ប្រជា​ធិប​តេយ្យដោយប្រើដៃតុលាការ ឃុំខ្លួនក្រុមអ្នកនយោបាយជំទាស់​ជិត ១០០នាក់ រួមទាំង លោក កឹម សុខា ជាសេណារីយូនយោបាយ ដើម្បីវែកផ្លូវឱ្យ លោក ហ៊ុន ម៉ាណែត យកជ័យជម្នៈ​លើ​ទីលានប្រកួតខ្វះសុចរិតភាព ក្រោម​​គំនរ​ទុក្ខប្រជាជាតិខ្មែរ។

ការមិន​ផ្សះផ្សាជាតិ​ត្រូវ​គេជឿ​​ថា​ជា​​ឱកាស​បរទេស​ឈ្លាន​ពាន​និង​រង​គ្រោះ​ដល់​ពលរដ្ឋ​ទូទៅ

ការដែលគណបក្សកាន់អំណាច មិនព្រម​បើកផ្លូវឱ្យមានការផ្សះផ្សាជាតិឡើងវិញ ក្រោយរំលាយប្រព័ន្ធពហុបក្សជិត១០ឆ្នាំមកនេះ ត្រូវបានគេជឿថា មិន​ត្រឹមតែ​បើក​ដៃឱ្យប្រទេសជិតខាង ឈ្លានពានទឹក​ដីខ្មែរ ប៉ុណ្ណោះទេ ថែមទាំងគំរាមគំហែងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅទៀតផង។

ការប្រកាសសម្អាត​ផ្ទះ​និង​​បណ្តេញ​​អំពើ​​អាក្រក់​​​របស់​​លោក​​​​ហ៊ុន ម៉ាណែត ​ត្រូវ​​បាន​​សាទរ

អ្នកនយោបាយ និងបញ្ញវ័ន្តមួយចំនួន ដែលតែងតែជំរុញឱ្យរដ្ឋាភិបាលឈាមថ្មីនៃបក្សប្រជាជន សម្អាតខ្លួននិងធ្វើកំណែ​ទម្រង់ប្រព័ន្ធដឹកនាំរដ្ឋ ដើម្បីអាច​ឈាន​ទៅដោះស្រាយវិបត្តិចាក់ស្រែសដែល​កំពុងរួមរឹតកម្ពុជា បានសាទរការប្រកាសសម្អាតផ្ទះ និងបណ្តេញអំពើអាក្រក់ចេញពីកម្ពុជារបស់ លោក ហ៊ុន ម៉ាណែត។ ប្រភពទាំងនេះថា អ្វីដែលលោកនាយករដ្ឋមន្ត្រីដាក់ចេញគឺអាចធ្វើបានមិនពិបាកទេ ប្រសិនបើលោកនាយករដ្ឋមន្ត្រីឈាមថ្មីរូបនេះ មាន​ឆន្ទៈធ្វើពិតប្រាកដដើម្បីស្តារមុខមាត់​កម្ពុជា។

កម្ពុជាក្លាយជាឧបករណ៍​ជាតិ​និយម​ក្នុង​ការ​បោះ​​ឆ្នោត​របស់​​ថៃ​​ក្នុង​​ឆ្នាំ​​២០២៦

ខណៈដែលប្រទេសថៃកំពុងរំកិលខ្លួនឆ្ពោះទៅរកការបោះឆ្នោតសកល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ របៀបវារៈ​នយោ​បាយដែលធ្លាប់តែផ្ដោតលើការកែទម្រង់សេដ្ឋកិច្ច និងរដ្ឋធម្មនុញ្ញ ត្រូវបាន​ជំនួសដោយមនោគមវិជ្ជាជាតិនិយម​ដ៏ពុះកញ្ជ្រោល។

អ្នកស្និទ្ធ​លោក កឹម សុខា ពី​រ​រូប​បង្ហាញ​ទស្សនៈ​ផ្ទុយ​គ្នា​ការ​ធ្វើ​នយោបាយ​ក្រោម​ចំណង លោក ហ៊ុន សែន

អតីតនាយកខុទ្ទការល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា និងអតីតតំណាងរាស្រ្តគណបក្ស​នេះ គឺលោក សួន សូរីដា បានបង្ហាញទស្សនៈផ្ទុយពីគ្នា ជុំវិញការសម្រេច​​​ចិត្ត​ចូល​ប្រលូកក្នុង​ឆាក​នយោ​បាយ​​ឡើងវិញ ក្រោមចំណងលោក ហ៊ុន សែន។

គណបក្ស​ឆន្ទៈ​​ខ្មែរ​​គ្រោង​​បង្កើត​​រដ្ឋាភិបាល​​ស្រមោល​​ដូច​​បណ្ដា​ប្រទេស​​លោក​​ខាង​​លិច

រដ្ឋាភិបាលស្រមោលអាចជាបរិបទថ្មីស្រឡាងសម្រាប់កម្ពុជា ប៉ុន្តែប្រទេសប្រជាធិបតេយ្យជឿនលឿននៅបស្ចិមប្រទេសមានអូស្ត្រាលី កាណាដា និងអង់​គ្លេសជាដើម បានអនុវត្តយ៉ាងជោគ​ជ័យ ហើយជំរុញឱ្យប្រទេសទាំងនោះរីក​ចម្រើន​យ៉ាងលឿន។

កិច្ចប្រជុំកំពូល​ប្លុក​ឥណ្ឌូ​ចិន​និង​ការ​ងាក​ទៅ​រក​ប្រព័ន្ធ​ដឹក​​នាំ​​បែប​​ឯកបក្ស​ពេញ​លេញ​របស់​កម្ពុជា

ការប្រកាសកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយគណបក្សប្រជាជនកម្ពុជា​ថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសំខាន់ៗចំនួនបីនៅភ្នំពេញ គឺជាសញ្ញាបង្ហាញពីការ​ចង​សម្ព័ន្ធ​ភាព​កាន់​តែ​រឹង​មាំ​រវាងប្រទេសក្បែរ​ខាងទាំងបីនៅ​ឥណ្ឌូចិន។

អ្នកឃ្លាំមើលថា​ការបញ្ជូន​លោក ចេន ហ្ស៊ី ទៅ​ប្រទេស​ចិន​ជា​ការ​រំលោភ​រដ្ឋ​ធម្ម​នុញ្ញ​និង​​មាន​​អាថ៌​​កំ​បាំ​ង​​នៅ​ពី​ក្រោយ

ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) នៅថ្ងៃ​ទី​២ ខែកុម្ភៈ បានចេញផ្សាយសេចក្តីវិភាគផ្លូវច្បាប់មួយ ដោយអះអាងថា ការបញ្ជូន​ខ្លួនលោក ចេន ហ្ស៊ី ទៅកាន់ប្រទេស​ចិន គឺជាសកម្មភាពដែលរំលោភ​លើ​​រដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់កម្ពុជា​យ៉ាងធ្ងន់ធ្ងរ។

ការវាយតម្លៃលើរដ្ឋបាល​លោក ហ៊ុន ម៉ាណែត ពី​ក្ដី​សង្ឃឹម​នៃកា​រ​កែ​ទម្រង់ មក​ជា​វិបត្តិ​ជុំ​ទិស

ការផ្ទេរអំណាចពី លោក ហ៊ុន សែន ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ត្រូវបានគណបក្សប្រជាជនកម្ពុជាផ្សព្វផ្សាយថា ជាការចាប់​ផ្ដើមនៃសម័យកាលថ្មីដែលដឹកនាំដោយ​អ្នកចេះដឹងផ្នែកបច្ចេក​ទេស។

សៀវភៅ​«កម្ពុជា​ឈ្នះថៃ​សម័យ​តេជោ​ធិបតី»​រង​ការិះ​គន់​ថា​ជា​វប្បធម៌​ហៃ​អើ​នាំ​ជាតិ​បង្ក​ឱ្យ​ជាតិ​គ្រោះ​ថ្នាក់

សៀវភៅ «កម្ពុជាឈ្នះថៃសម័យ-តេជោធិបតី» និពន្ធដោយមន្រ្តីក្រសួងមហាផ្ទៃ ដែលត្រូវគេចែកចាយលើបណ្តាញសង្គមនោះ រងការរិះគន់ថាសរសេរខុសពីការពិតដើម្បីបោកប្រាស់ពលរដ្ឋ និងបណ្តុះវប្បធម៌បញ្ជើចបញ្ជើមេដឹកនាំដែលនាំជាតិទៅរកគ្រោះថ្នាក់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ