ចរន្តជំរុញឱ្យវះកាត់​ប្រព័ន្ធ​បក្ខ​ពួក​និង​ពុក​រលួយ​កាន់​តែ​មាន​​សន្ទុះ​កើន​ឡើង

ចាប់តាំងពីថៃបើកការឈ្លានពានកាលពីខែកក្កដាឆ្នាំ២០២៥មក ទាំងបញ្ញាវន្តខ្មែរ និងសាធារណជនទូទៅក្នុងចំនួនកាន់តែច្រើន បានជំរុញឱ្យរដ្ឋាភិបាលធ្វើការបង្ក្រាបអំពើពុករលួយបក្ខពួកនិយម និងកែទម្រង់ការដឹកនាំរដ្ឋ ដើម្បីធ្វើឱ្យកម្ពុជាខ្លាំងអាចទប់ទល់ទៅនឹងការឈ្លានពានពីសំណាក់ភាគីថៃបាន។

បញ្ញាវន្ត​ខ្មែរ​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​​​ធ្វើ​​កំណែ​ទម្រង់​ចាប់​​ផ្តើ​ម​​​ពី​​ការ​​សម្អាត​​អំពើ​​ពុក​​រលួយ​​និង​​បក្ខ​ពួក​និយម​

បញ្ញាវន្តខ្មែរបានចាត់ទុកស្ថានភាពកម្ពុជា​បច្ចុប្បន្នថា កំពុងតែស្ថិតក្នុងគ្រាអាសន្ន និងមានវិបត្តិដែលចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅពិតប្រាកដជាក់ស្តែង ដោយចាប់ផ្តើមពីការសម្អាតអំពើ​ពុក​រលួយ បក្ខពួកនិយម ដែលថា កំពុងបំផ្លាញ​កម្ពុជាជាប្រព័ន្ធ ។

មន្ត្រី​ពន្ធនា​គារ​ខេត្ត​ពោធិ៍​សាត់​រង​ការ​ចោទ​ប្រកាន់​ប្រព្រឹត្ត​​អំពើ​​ពុក​​រលួយ

អតីតជនជាប់ឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់ បានចោទមន្ត្រីពន្ធនាគារថាបានប្រព្រឹត្តអំពើពុករលួយ លួចលក់អំណោយរដ្ឋ និងទារប្រាក់ពីអ្នកជាប់ឃុំហូរហែក្រោមហេតុផលមិនសមរម្យ។ ពលរដ្ឋ​ខាងលើបានដាក់បណ្ដឹងទៅក្រសួង​មហាផ្ទៃ និងកំពុងរង់ចាំមើលនីតិ​វិធី។

ប្រធាន​ពន្ធនា​គារ​​ខេ​ត្ត​ស្ទឹងត្រែ​ង​ត្រូវ​ផ្អាក​មុខ​តំណែង​ក្រោយ​​បែក​​ធ្លាយ​​រឿង​​អាស្រូវ​​ពុក​​រលួយ

ក្រសួងមហាផ្ទៃ សម្រេចផ្អាកមុខងារប្រធាន​ពន្ធនាគារខេត្តស្ទឹងត្រែង លោក លឹម វាសនា និងមន្ត្រីពន្ធនាគារចំនួន​៣រូបទៀត ជាបណ្តោះអាសន្ន ក្រោយ​បែក​ធ្លាយរឿងអាស្រូវពុករលួយ ដោយអនុញ្ញាតឱ្យអ្នកជាប់ឃុំឃាំងអាចប្រើប្រាស់ទូរ​សព្ទដៃ ជាថ្នូរនឹងប្រាក់ខ្ទង់ពាន់ដុល្លារ។

វិបត្តិ​នៃ​រដ្ឋ​ពុក​ផុយ​និង​វិស្វកម្ម​អំណាច​តំណ​ពូជ​នៅ​កម្ពុជា

វិបត្តិនៃរដ្ឋពុកផុយនៅកម្ពុជា គឺជាលទ្ធផលជាប្រព័ន្ធនៃការបង្កើតរចនាសម្ព័ន្ធអំណាចផ្ដាច់មុខតាមបែបគ្រួសារនិយម ដែលបានចាក់ឫសក្នុងស្ថាប័នជាតិអស់រយៈពេលជាង ៤០ឆ្នាំ។ ការ​​ចុះ​ខ្សោយ​នៃឯករាជ្យភាពស្ថាប័ន បានធ្វើ​ឱ្យ​អំពើ​ពុក​រលួយ​ក្លាយ​ជា​យន្ត​ការ​រស់​រានដ៏​សំ​ខាន់ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់តាម​រយៈ​សន្ទស្សន៍នៃការយល់ដឹងពីអំពើ​ពុក​រលួយ​ឆ្នាំ​២០២៥ ចេញ​ផ្សា​យ​នា​ដើមឆ្នាំ​២០២៦ ដោយអង្គការតម្លាភាពអន្តរ​ជាតិ ដែលបានបង្ហាញថា កម្ពុជានៅ​តែ​បន្ត​ស្ថិតក្នុងចំណោមប្រទេសដែលមានអំពើ​ពុករលួយធ្ងន់ធ្ងរបំផុតក្នុងតំបន់អាស៊ី​អាគ្នេយ៍។

អ្នក​ឃ្លាំមើល​​ខក​ចិត្ត​​នឹ​ង​​មេដឹក​នាំ​​បន្ត​​វេន​ដែល​គេ​រក​ឃើញ​​ការ​​ដឹក​នាំ​​​ពុ​ក​​រលួយ​​​ខ្លាំង​​ជាង​​​មុន

អ្នកឃ្លាំមើល សម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះស្ថានភាពអំពើពុករលួយនៅកម្ពុជា ដែលពុំបានល្អប្រសើរនោះទេ បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលរៀនពីបរទេសហើយ កាន់អំណាចពេញដៃជាង ២ឆ្នាំមកក្ដី។

អំពើពុករលួយ​នៅ​​កម្ពុជាក្នុង​សន្ទស្សន៍ CPI ២០២៦ ធ្លាក់ដល់ចំណុចអាក្រក់បំផុត

ប្រព័ន្ធនីតិរដ្ឋនៅកម្ពុជានៅដើមឆ្នាំ​២០២៦​នេះ បង្ហាញពីការធ្លាក់ចុះនៃគុណភាពអភិបាលកិច្ចនៅខាងក្នុង ដែល​ផ្ទុយ​គ្នាទាំងស្រុងនឹងការលើកឡើងកន្លង​មករបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។

អ្នកស្រាវជ្រាវ​ជំរុញឱ្យបើកប្រាក់ខែ​យោ​ធា​តាម​​ប្រព័ន្ធ​​ធនាគារ​ដើម្បី​កាត់​​បន្ថយ​​អំពើ​​ពុក​​រលួយ

អ្នកស្រាវជ្រាវ និងអ្នកឃ្លាំមើលសង្គមមួយចំនួន ជំរុញឱ្យរដ្ឋាភិបាលនៃបក្សប្រជាជន ចាប់ផ្តើមបើកប្រាក់បៀវត្សរ៍យោធាតាមប្រព័ន្ធធនាគារ ដើម្បីកាត់បន្ថយអំពើពុករលួយ ការកាត់ប្រាក់ខែកងទ័ពតាមអំពើចិត្ត និងដើម្បីលុបបំបាត់ឈ្មោះទាហានខ្មោច ដែលញាំញីវិស័យការពារជាតិតាំងពីយូរមកហើយ ដែលធ្វើដូច្នេះក៏ជាផ្នែកមួយនៃការធ្វើទំនើបកម្មវិស័យយោធាឱ្យខ្លាំងផងដែរ។

ការរក្សាទុកមន្ត្រីសំពីងសំពោងពលរដ្ឋនឹងបន្តរងគ្រោះ​​ពីអំពើពុក​រលួយ

វប្បធម៌ឱបក្រសោបមន្រ្តីដើម្បីការពារប្រយោជន៍បក្សពួកក្លាយជាក្តីបារម្ភថា កំពុងបង្កគ្រោះថ្នាក់ដល់ជាតិធ្ងន់ធ្ងរ រួមទាំងវិបត្តិជីវភាពពលរដ្ឋ ខណៈរដ្ឋាភិ​បាល​កម្ពុជាត្រូវគេមើលឃើញថា មាន​តែ​មន្រ្តី​សំពីងសំពោង តែអសមត្ថភាពដោះស្រាយវិបត្តិសង្គម បង្កើតបានជាអំពើ​ពុក​រលួយ បក្សពួកនិយម ដែលជាការបំផ្លាញ​ថវិកាជាតិជាលុយ​ញើស​ឈាម​របស់​ពលរដ្ឋ​ខ្មែរ។

រឿងអាស្រូវពុករលួយ​ផ្តល់​សញ្ជាតិ​ឱ្យ​មេ​ឧក្រិដ្ឋ​ជន​ត្រូវ​​​គេ​ស្តី​​បន្ទោស​ថា​មក​ពី​ការ​ដឹក​នាំ​បែប​គ្រួសារ​និយម

រឿងអាស្រូវពុករលួយ ជុំវិញការផ្តល់សញ្ជាតិ​ឱ្យមេឧក្រិដ្ឋឆបោកលំដាប់អន្តរ​ជាតិ ដែលស្និទ្ធនឹងមេដឹកនាំ ត្រូវបានអ្នក​ឃ្លាំមើលដែលមិនចំណុះឱ្យរដ្ឋាភិបាល បន្តលាតត្រដាង ក្រោយពីមន្ត្រីជាន់ខ្ពស់មួយរូបថ្មីៗនេះ បានបកស្រាយថា លោក ចេន ហ្ស៊ី ទទួលបានសញ្ជាតិខ្មែរមិនស្របច្បាប់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ