ពលករ​មួយ​ចំនួនត្រឡប់​​​ពី​​ប្រទេស​ថៃ​​នៅ​​មិន​​ទាន់​​មាន​​ការ​ងារ​​ធ្វើ ស្រប​​ពេល​​សេដ្ឋ​កិច្ច​​កាន់​​​តែ​​លំបាក

ពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេស​ថៃ បានអះអាងមកថា ពួកគេខ្លះមិនទាន់មានការងារធ្វើនៅឡើយទេជិតកន្លះឆ្នាំមកនេះ ដោយសារតែទីផ្សារការងារនៅកម្ពុជាចង្អៀត ធ្វើឱ្យប្រឈមនឹងបញ្ហាជីវភាព ទោះក្រសួងការងារ ធ្លាប់​អះអាងពីភាពរីកចម្រើនលើវិស័យការ​ងារ​របស់កម្ពុជាក៏ដោយ។

កម្មកររាប់ពាន់នាក់នៅ​​រោង​​ចក្រ​ត្រាយ​អាំហ្វិន​ទាំង​​២​សាខា​​​​​​ត​វ៉ា​ទាម​ទារ​​​ឱ្យ​​ថៅ​កែ​​បើក​ប្រាក់​បំណាច់​​ឆ្នាំ

កម្មករ-កម្មការិនីជាច្រើនពាន់នាក់ ធ្វើការនៅរោងចក្រស្បែកជើង ត្រាយ​អាំ​ហ្វិន ដ្រេហ្គន (Triumphant Dragon) ចំនួន ២ទីតាំងដែលនៅជិតគ្នា ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកបាទី ខេត្តតាកែវ បាននាំគ្នាតវ៉ា និង​បិទកំណាត់ផ្លូវជាតិលេខ៣ នៅព្រឹកថ្ងៃ​ទី២៦ ខែ មករានេះ ទាមទារឱ្យថៅកែ​រោងចក្រ បើកប្រាក់បំណាច់ឆ្នាំ។

ក្រសួងព្រមានចាត់វិធានក្រុមហ៊ុនទាមទារអត្តសញ្ញាណ​ប័ណ្ណ​ពីអ​តីត​ពលករ​ខ្មែរ​ដាក់​ពាក្យ​ធ្វើ​ការ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយាយថា ខ្លួនធ្វើការផាកពិន័យចំពោះ​សហ​គ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវ​ឱ្យ​អតីតពលករខ្មែរត្រឡប់មក​ពី​ថៃ ត្រូវតែផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ ដោយចាត់ទុកថា ការតម្រូវបែបនេះ ផ្ទុយទៅនឹងសេចក្តីជូនដំណឹងកន្លង​មក។

ការវិល​ត្រឡប់មកវិញនៃពលករ​ចំណាក​​ស្រុក​​កម្ពុជា និង​ប​ញ្ហា​​​ប្រឈម​​​ក្នុង​​​ស្រុក

កម្ពុជាកំពុងប្រឈមមុខនឹងគ្រោះអាសន្ន​ដ៏ស្ងប់ស្ងាត់មួយនៅក្នុងប្រទេស បន្ទាប់​ពីរលកនៃពលករចំណាកស្រុកបាន​សម្រុកត្រឡប់មកពីថៃវិញយ៉ាងគំហុក ក្នុងអំឡុងពេលមានជម្លោះព្រំដែន។ ជាច្រើន​ឆ្នាំ​មក​នេះ ថៃ​គឺ​ជាកន្លែង​ចម្ប​ង​ដែល​ប្រជាពលរដ្ឋខ្មែរអាចស្វែង​រកការងារដែលទទួលបានប្រាក់កម្រៃ​ខ្ពស់ នៅពេលដែលការងារនៅក្នុងស្រុក​មានភាពខ្សត់ខ្សោយ។

សហជីព​ជំរុញ​ឱ្យ​​ដោះ​ស្រាយ​​​វិវាទការ​ងារ​​ក្រុមហ៊ុនណាហ្គា​វើលដ៍​ដើម្បី​បង្ហាញ​ពី​ការ​​រួ​ប​​រួម​ជាតិ

ក្រុមសហជីព និងសង្គមស៊ីវិល បន្តជំរុញដល់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដោះស្រាយ​វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ ដែល​បានអូសបន្លាយជាង៤ឆ្នាំ និងបញ្ឈប់​ការរំលោភសិទ្ធិការងារ ការរើស​អើង​សហជីព ដើម្បីយុត្តិធម៌សង្គម ការលើកកម្ពស់សិទ្ធិការងារ និងជាការបង្ហាញ​ពីឆន្ទៈរបស់រដ្ឋាភិបាលក្នុងការរួបរួមជាតិ។

កម្មករ​រោង​ចក្រ​YJC តវ៉ា​ទាមទារលក្ខខណ្ឌការងារ​និងប្រតិកម្មការ​ប្រមាថរឿង​ថៃឈ្លាន​​​ពាន​​​ទឹក​​ដី​​ខ្មែរ​

កម្មករ-កម្មការិនីប្រមាណ ២០០០នាក់ ធ្វើការនៅរោងចក្រផលិតស្បែកជើង យូ ជា ឆេង (YJC) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានផ្ទុះការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃទី០៧ ខែមករានេះ ដោយទាមទារឱ្យថៅកែរោងចក្រ បញ្ឈប់អ្នកគ្រប់គ្រងជនជាតិចិនម្នាក់ពីការងារ ដែលពួកគាត់ថាបានប្រើពាក្យម៉ាក់ងាយដល់ជនជាតិខ្មែរ និងថ្នាក់ដឹក​នាំ​ខ្មែរថាទន់ខ្សោយ ទើបសៀមឈ្លាន​ពាន​ទឹកដី ព្រមទាំងទាមទារនូវលក្ខខណ្ឌ​ការងារមួយចំនួនផងដែរ។

រដ្ឋាភិបាលថៃបញ្ជាក់ឡើងវិញថាពលករខ្មែរមានលិខិតស្នា​ក់​នៅអស់​សុពល​ភាព​អាច​តបាន​២ឆ្នាំ​ទៀត

រដ្ឋាភិបាលថៃ បានបញ្ចាក់ឡើងវិញថា ពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ ដែលមានលិខិតការងារផុតកំណត់ត្រឹមដើមឆ្នាំ២០២៦ អាចបន្តវីសាឬស្នាក់នៅបាន២ឆ្នាំបន្ថែមទៀត ខណៈសារព័ត៌​មាន​​ក្នុងស្រុកថៃធ្លាប់ចុះផ្សាយខុសពីនេះ ដោយសំអាងពីបញ្ហាជម្លោះព្រំដែនជាមួយ​កម្ពុជា។

ថៃព្រមានឈប់បន្តលិខិតស្នាក់នៅដល់ពលករខ្មែរដោយ​​ថា​បារម្ភ​ពី​អសន្តិសុខ​ជាតិ

រដ្ឋាភិបាលថៃ ព្រមានថា ឈប់បន្តលិខិត​ស្នាក់នៅសម្រាប់ការងារដល់ពលករខ្មែរ ចាប់ពីដើមឆ្នាំ២០២៦ទៅ ដោយថា បារម្ភអសន្តិសុខជាតិ ខណៈជម្លោះព្រំដែននៅបន្តអូសបន្លាយ និងអាជ្ញាធរខ្លួនរកឃើញថា ពលករខ្មែរប្រមាណ​ជា១០ម៉ឺននាក់ទៀត កំពុងធ្វើការគ្មានលិខិតបញ្ជាក់ច្បាស់លាស់។

ក្រុមហ៊ុនថៃនៅខេត្តបន្ទាយមានជ័យផ្អាក​ដំណើ​​រ​ការ​ក្រោយ​ថៃ​​បន្ត​បាញ់​ប្រ​ហា​រ​​មក​​លើ​​​កម្ពុ​ជា

ក្រុមហ៊ុនហាយ-ថេក អឹភែរឹល(ខេមបូឌា) Hi-Tech Apparel (Cambodia) Co., Ltd នៅថ្ងៃទី១៧ ខែធ្នូ បានចេញលិខិតប្រកាស​ពីការផ្អាកដំណើរការបណ្ដោះ​អាសន្ន និងការផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតក្នុងករណីពិសេស។

សង់ត្រាល់ថាពលករខ្មែរមកពីថៃភាគច្រើន​ជួប​សម្ភាធ​ផ្នែក​សេដ្ឋកិ​ច្ច​ធ្ងន់​ធ្ងរ​ទាម​ទារ​ឱ្យ​ដោះ​ស្រាយ​បន្ទាន់

អង្គការធ្វើការលើផ្នែកសិទ្ធិការងារ បានបង្ហាញពីការសិក្សាស្រាវជ្រាវមួយ ដោយ​រកឃើញថា ពលករចំណាកស្រុកខ្មែរដែលបានត្រឡប់មកវិញជាច្រើន កំពុងប្រឈម​នឹងសម្ពាធផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាពិសេសបញ្ហាបំណុល ខណៈការ​ជួយ​សង្គ្រោះបឋម និងការទទួលបានជំនួយ​មានតិចតួច ដែលធ្វើឱ្យពលករទាំងនោះស្ទើរជាងពាក់កណ្តាល មានគម្រោងធ្វើចំណាកស្រុកជាថ្មីទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ