ពលរដ្ឋថា​ក្រុម​ហ៊ុនខ្លះ​នៅ​ប៉ោយ​ប៉ែត​រង​ការ​ចោទ​ថា​គំរាម​​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ភៀស​សឹក

ថៅកែក្រុមហ៊ុន ដែលភាគច្រើនគឺជាជនជាតិបរទេស នៅថ្ងៃទី១០ ខែធ្នូនេះ បានហាមឃាត់មិនឱ្យបុគ្គលិកខ្មែរភៀសសឹក ចេញពីតំបន់ក្រុងប៉ោយប៉ែត ដោយបានគំរាមថានឹងមិនបើកប្រាក់​ខែ​ឱ្យ ព្រមទាំងមិនទទួលឱ្យចូលធ្វើការវិញ។ បុគ្គលិកខ្លះ ត្រូវបានថៅកែទាំងនោះ​បញ្ឈប់ភ្លាមៗ ក្រោមពេលជំនះផ្អាកការងារដើម្បីរត់ភៀសខ្លួន។

ក្រសួង​បដិសេធ​ការ​រក​ឃើញ​របស់​HRW ទោះ​ពលករ​ជាង​៧០​ម៉ីន​នាក់​នៅ​មាន​អនាគត​មិន​ច្បាស់​លាស់

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបដិសេធការរកឃើញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) ដែល​រកឃើញថា រដ្ឋាភិបាលកម្ពុជាបានបរាជ័យក្នុងការផ្តល់ការធានាគាំពារពលករចំណាកស្រុករាប់​សែន​​នាក់ ដែលមានបំណុល​មីក្រូ​ហិរញ្ញវត្ថុ ក្រោយត្រឡប់មកពីប្រទេសថៃក្នុងអំឡុងជម្លោះព្រំដែន។

HRWថាពលករ​ចំណា​​កស្រុក​ត្រឡប់​មក​​កម្ពុ​ជាប្រ​ឈម​នឹង​កា​​រ​អត់​ឃ្លាន​​ដោយ​​សារ​​ក​​ង្វះ​​ការ​ងារ

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បាននិយាយថា រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត បានបរាជ័យក្នុងការផ្តល់ការធានាគាំពារដល់ពលករចំណាកស្រុករាប់សែននាក់ ដែលមានបំណុលមីក្រូហិរញ្ញវត្ថុ ក្រោយពួកគេត្រឡប់​មកពីប្រទេសថៃ ក្នុងអំឡុងជម្លោះ​​ព្រំដែន។

ក្រុមហ៊ុន​សម្អាត​​ព្រលាន​​យន្ត​​​ហោះ​​ភ្នំពេញ​​ច្រាន​​ចោល​​ការ​​ចោទ​ថាមិ​ន​​ទូទាត់​លុយ​​​ឱ្យ​បុគ្គលិក​តាម​​ច្បាប់

ក្រុមហ៊ុនអេចស៊ីស៊ី គ្រុប (HCC Group) ដែលជាក្រុមហ៊ុនសម្អាតព្រលានយន្ត​ហោះ​អន្តរជាតិភ្នំពេញ បានអះអាងថា ការ​ចោទដែលថាខ្លួនបានបញ្ចប់កិច្ចសន្យា​ការងារបុគ្គលិក ដោយមិនបានទូទាត់ប្រាក់អត្ថប្រយោជន៍តាមច្បាប់ការងារនោះ គឺជារឿងមិនពិត ធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ក្រុមហ៊ុន ខណៈមានការតវ៉ាមួយនៅក្រសួងការងារ កាល​ពីថ្ងៃពុធ។

កម្មករ​​តវ៉ា​រឿង​​​ក្រុមហ៊ុនសំ​អាត​ព្រលាន​យន្ត​ហោះភ្នំ​ពេញ​បញ្ចប់​​ការ​ងារ​​មិន​ទូទាត់​សំណង​តាម​ច្បាប់

កម្មករនិយោជិតជាង ៧០នាក់ រកក្រសួង​ការងារជួយ ដោយសំអាងថាក្រុមហ៊ុនអេចស៊ីស៊ី គ្រុប (HCC Group Co, Ltd) ដែលសំអាតព្រលានយន្តហោះអន្តរ​ជាតិ​ភ្នំពេញ បញ្ចប់កិច្ចសន្យាការ​ងារ​ពួក​គេ ទាំងមិនបានទូទាត់ប្រាក់សំណង​ឱ្យតាមច្បាប់ ក្រោយទីតាំងនោះ​បិទ​ដំណើរការ។

ថៃផ្អាកផ្ដល់សិទ្ធិស្នាក់​នៅ​ដល់​ពលករ​ខ្មែរ​ភា្លមៗ​ក្រោយ​ប្រកាស​ដក​ខ្លួន​ពី​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់

ក្រោយប្រកាសដកខ្លួនពីបទឈប់បាញ់ ថៃ​បានចាត់វិធានផ្អាកផ្ដល់សិទ្ធិស្នាក់នៅដល់ពលករខ្មែរ ដែលកំ ពុងធ្វើការនៅប្រទេសរបស់ខ្លួន ការណ៍នេះជំរុញឱ្យមានការបារម្ភពីអនាគតមិនច្បាស់លាស់របស់​ពលករខ្មែរ បើរដ្ឋាភិបាលមិនពង្រីក​​ឱកាសការងារ ដើម្បីឆ្លើយតបទៅ​នឹងតម្រូវការចាំបាច់ពួកគេបាន។

បុគ្គលិក​ក្រុមហ៊ុន Grab Food ជិត​១០០​នាក់ ផ្ទុះការ​តវ៉ា​ក្រោយក្រុមហ៊ុនបិទ Appរបស់​ពួកគេ

បុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុន Grab Food ប្រមាណជិត ១០០នាក់ បានផ្ទុះការតវ៉ានៅព្រឹកថ្ងៃចន្ទនេះ ដោយសារតែខាង​ក្រុមហ៊ុន បានបិទ App របស់ពួក​គេ ​ដោយមិនប្រាប់ជាមុន។

កាស៊ីណូណាហ្គាវើលដ៍​ជាប់​ពិន្ទុ​ជា​កន្លែង​ធ្វើកា​រ​ល្អ​បំ​ផុ​ត​ទោះ​បុគ្គលិក​រាប់​សិប​នាក់​តវ៉ា​ជាង​៣​ឆ្នាំ

បន្ទាប់ពីបានបោសសម្អាតបុគ្គលិកដែលគាំទ្រ និងជាសមាជិកសហជីពឯករាជ្យចេញពីក្រុមហ៊ុន និងបានចូលរួម​បង្ក្រាបដោយហិង្សា លើអតីតបុគ្គលិក​របស់ខ្លួន ដែលតវ៉ារឿងបញ្ឈប់ពីការងារដោយគ្មានមូលហេតុច្បាស់លាស់ ពេលនេះក្រុមហ៊ុនបនល្បែងកាស៊ីណូ ណាហ្គាវើលដ៍(Naga World) បានទទួលប័ណ្ណសរសើរ ហើយថាជាកន្លែងធ្វើការល្អបំផុត ខណៈអតីតបុគ្គលិក យល់ថា ចំណាត់​ថ្នាក់នេះ គឺបានមកពីការវាយតម្លៃ​មិនត្រឹមត្រូវ និងគ្មានភាពសុក្រឹត្យ។

កូដករ​​និង​​សហជីព​​​​ធ្វើ​យុទ្ធនា​ការ​​​​ជំរុញ​ឱ្យពន្លឿន​ការ​​ដោះ​ស្រាយ​វិវាទ​ការ​ងារ​រ៉ាំ​​រៃ​​​​​នៅ​​ណាហ្គា​វើលដ៍​

កម្មករនិយោជិត និងតំណាងសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៏ ធ្វើយុទ្ធនាការដាក់ញត្តិនៅក្រសួងការងារ និងស្ថាន​ទូត​បរទេសមួយចំនួនប្រចាំនៅកម្ពុជា ជំរុញឱ្យពន្លឿនការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនល្បែងមួយនេះ ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ (ILO) និងលុបបំបាត់ការរិះគន់កន្លងមក ដែល​ថា កម្ពុជាមិនបានការពារសិទ្ធិការ​ងារ និងសេរីភាពសហជីព។

អង្គការសង់ត្រាល់​កត់​សម្គាល់​សេរីភាព​សហជីព​កាន់​តែ​រួម​តូច

អង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សសង់ត្រាល់ នៅថ្ងៃទី១៤ ខែតុលា បានចុះផ្សាយនូវអត្ថបទវិចារណាកថាមួយ ក្រោមចំណងជើងថា ភាពជាប់គាំងសេរីភាពនៃការបង្កើតសមាគម ដែលនិយាយពី ឧបសគ្គនៃការចុះបញ្ជីសហជីពជាប្រព័ន្ធរបស់កម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ