
កូដករនិងសហជីពធ្វើយុទ្ធនាការជំរុញឱ្យពន្លឿនការដោះស្រាយវិវាទការងាររ៉ាំរៃនៅណាហ្គាវើលដ៍
កម្មករនិយោជិត និងតំណាងសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៏ ធ្វើយុទ្ធនាការដាក់ញត្តិនៅក្រសួងការងារ និងស្ថានទូតបរទេសមួយចំនួនប្រចាំនៅកម្ពុជា ជំរុញឱ្យពន្លឿនការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនល្បែងមួយនេះ ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់អង្គការអន្តរជាតិខាងការងារ (ILO) និងលុបបំបាត់ការរិះគន់កន្លងមក ដែលថា កម្ពុជាមិនបានការពារសិទ្ធិការងារ និងសេរីភាពសហជីព។









