
រដ្ឋបញ្ចេញប្រាក់ជិត១០០លានដុល្លារដល់រោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុនកែច្នៃនាំអង្ករចេញ ដើម្បីជួយរក្សាស្ថិរភាពតម្លៃស្រូវជូនកសិករ
ម្ចាស់រោងម៉ាស៊ីនកិនស្រូវរំពឹងថា ស្រូវនឹងរក្សាតម្លៃជាង១ ០០០រៀលក្នុងមួយគីឡូ ក្រោយរដ្ឋាភិបាលបានបញ្ចេញថវិកាជិត១០០លានដុល្លារ ដើម្បីគាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំអង្ករចេញ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ចៀសវាងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។