ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកកាសែត​ជនជាតិជប៉ុន​ដែល​ទើប​ត្រូវ​របប​យោធា​មីយ៉ាន់ម៉ា​ដោះលែង​ជំរុញ​ឱ្យ​ជប៉ុន​ដាក់​សម្ពាធ​លើ​របប​នេះ

អ្នកកាសែតជនជាតិជប៉ុនម្នាក់ដែលទើបត្រូវបានដោះលែងដោយរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះ បានអំពាវឱ្យទីក្រុងតូក្យូដាក់សម្ពាធបន្ថែមទៀតលើរបបសឹកមួយនេះ និងអំពាវនាវឱ្យជប៉ុនទទួលយកជនភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយសមាជិកនៃកងទ័ពប្រជាជនកូរ៉េនៅក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

កូរ៉េខាងជើង​ថា​នឹង​ឆ្លើយតប​ដោយ​កម្លាំង​យោធា​ចំពោះ​អាមេរិក និង​សម្ពន្ធមិត្ត

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​​ព្រមាន«ឆ្លើយ​តប​ដោយ​កម្លាំង​យោធា» ចំពោះ​កិ​ច្ច​ខិត​ខំ​ប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបង្កើនវត្តមានសន្តិសុខនៅក្នុងតំបន់ជាមួយសម្ពន្ធមិត្តរបស់ខ្លួន ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោននឹង​ទទួលលទ្ធផលអាក្រក់។

រថយន្ត​ត្រូវ​ភ្លើង​ឆេះ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​យោធា​របស់​រុស្ស៊ី ខណៈ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បន្ត​នៅ​កណ្តាល​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

ជប៉ុន​ត្រៀម​ខ្លួន​ជួយ​អ៊ុយក្រែន​ក្នុង​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ពន្ធ​ថាមពល​ឡើង​វិញ

ក្រសួងថាមពលរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា ប្រទេសជប៉ុនបានត្រៀមខ្លួនរួចជាស្រេច​ក្នុង​ការ​ជួយ​ដល់​កិច្ច​ខិត​ខំប្រឹងប្រែងក្នុងស្ដារឡើងវិញនូវរោងចក្រថាមពលដែល​រង​ការខូច​ខាត​ក្នុង​អំឡុងពេលឈ្លានពានរបស់យោធារុស្ស៊ី។

គណៈ​រដ្ឋមន្ត្រី​ជប៉ុន​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី

គណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានសម្រេចដាក់ទណ្ឌកម្មថ្មីលើ​ប្រទេស​រុស្ស៊ី បន្ទាប់​ពីទីក្រុងមូស្គូ​ភ្ជាប់តំបន់ចំនួន៤​របស់អ៊ុយ​ក្រែនទៅ​ជាទឹកដីរបស់ខ្លួនដោយឯកតោភាគី។

ជប៉ុន​​បើក​ប្រតិបត្តិការ​ស្ថានទូត​របស់​ខ្លួន​ឡើង​វិញ​​ក្នុង​​ប្រទេស​អ៊ុយក្រែន​

ក្រសួងការបរទេសជប៉ុនបាននិយាយថា ឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅអ៊ុយក្រែន និងបុគ្គលិកជាច្រើននាក់ទៀតនឹងបើកប្រតិបត្តិការស្ថានទូតនៅទីក្រុងកៀវ (Kyiv)ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះ។​

ជប៉ុនបណ្តេញឯក​អគ្គ​រដ្ឋទូតរុស្ស៊ី​ចេញពីប្រទេសជាការឆ្លើយតបនឹង​ការបណ្តេញ​អគ្គ​កុង​ស៊ុល​របស់​ខ្លួន

រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (Hayashi Yoshimasa) ឱ្យ​ដឹង​​ថារដ្ឋា​ភិបាល​ជប៉ុន​ បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតរុស្ស៊ី​ចាកចេញពីប្រទេសជប៉ុន ត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២​នេះ ជា​ការ​ឆ្លើយតប​នឹង​ការ​បណ្តេញអគ្គកុងស៊ុលរបស់ខ្លួន​ចេញពី​ប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន NHK។

ប្រជាជន​ទុក​ផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ខាង​ក្រៅសាល Nippon Budokan ក្នុង​ទីក្រុង​តូក្យូ នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០២២ មុន​ពិធី​បុណ្យ​សព​រដ្ឋ​របស់​លោក​នៅ​ថ្ងៃ​បន្ទាប់។

ជប៉ុន​រៀបចំ​បុណ្យសព​ថ្នាក់ជាតិ​ជូន​លោក អាបេ ជា​លើក​ចុងក្រោយ ខណៈ​មាន​ការ​ជំទាស់​ពី​ពលរដ្ឋ​ភាគច្រើន

ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ នឹងផ្ដល់កិត្តិយសដល់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ដែលត្រូវបានធ្វើឃាត ដោយ​រៀប​ចំពិ​ធីបុណ្យសពថ្នាក់ជាតិ​ដ៏កម្រមួយ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯកន្លែងស្នាក់នៅផ្លូវការសម្រាប់នាយករដ្ឋមន្ត្រី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ធ្លាក់​ការ​គាំទ្រ ទាក់ទង​នឹង​ការ​រៀបចំ​ពិធី​បុណ្យ​សព​លោក ស៊ិនហ្សូ អាបេ

ការស្ទង់មតិមួយបានបង្ហាញ​ថា ការ​គាំទ្រ​នាយករដ្ឋមន្ត្រីជប៉ុន ​លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ក្នុងរយៈពេលចុងក្រោយនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោកឡើងកាន់តំណែង។

​អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ។

អគ្គស្នងការ​នគរបាលជាតិ​ជប៉ុន​នឹង​លាលែង​ពី​តំណែង និង​ទទួល​ខុសត្រូវ​ករណី​ឃាតកម្ម​លើ​លោក អាបេ

​អគ្គស្នងការនគរបាលជាតិជប៉ុន បាននិយាយថា លោកនឹងលាលែងពីតំណែង និងទទួលខុសត្រូវចំពោះឃាតកម្មលើអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ដោយលើកឡើងថា ត្រូវមានការរៀបចំភារកិច្ចសន្តិសុខរបស់ខ្លួនជាថ្មី។

លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន។

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​គ្រោង​មក​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​កម្ពុជា

​រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន គ្រោងមកធ្វើទស្សនកិច្ចនៅ​កម្ពុជាជាលើកដំបូង ក្នុងតំណែងជាមន្ត្រីការទូតជាន់ខ្ពស់មួយនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងពិភាក្សាជាមួយកម្ពុជាពីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម។  

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ