ជប៉ុន​​បើក​ប្រតិបត្តិការ​ស្ថានទូត​របស់​ខ្លួន​ឡើង​វិញ​​ក្នុង​​ប្រទេស​អ៊ុយក្រែន​

ក្រសួងការបរទេសជប៉ុនបាននិយាយថា ឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅអ៊ុយក្រែន និងបុគ្គលិកជាច្រើននាក់ទៀតនឹងបើកប្រតិបត្តិការស្ថានទូតនៅទីក្រុងកៀវ (Kyiv)ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះ។​

ជប៉ុនបណ្តេញឯក​អគ្គ​រដ្ឋទូតរុស្ស៊ី​ចេញពីប្រទេសជាការឆ្លើយតបនឹង​ការបណ្តេញ​អគ្គ​កុង​ស៊ុល​របស់​ខ្លួន

រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (Hayashi Yoshimasa) ឱ្យ​ដឹង​​ថារដ្ឋា​ភិបាល​ជប៉ុន​ បានបញ្ជាឱ្យឯកអគ្គរដ្ឋទូតរុស្ស៊ី​ចាកចេញពីប្រទេសជប៉ុន ត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២​នេះ ជា​ការ​ឆ្លើយតប​នឹង​ការ​បណ្តេញអគ្គកុងស៊ុលរបស់ខ្លួន​ចេញពី​ប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន NHK។

ប្រជាជន​ទុក​ផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ខាង​ក្រៅសាល Nippon Budokan ក្នុង​ទីក្រុង​តូក្យូ នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០២២ មុន​ពិធី​បុណ្យ​សព​រដ្ឋ​របស់​លោក​នៅ​ថ្ងៃ​បន្ទាប់។

ជប៉ុន​រៀបចំ​បុណ្យសព​ថ្នាក់ជាតិ​ជូន​លោក អាបេ ជា​លើក​ចុងក្រោយ ខណៈ​មាន​ការ​ជំទាស់​ពី​ពលរដ្ឋ​ភាគច្រើន

ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ នឹងផ្ដល់កិត្តិយសដល់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ដែលត្រូវបានធ្វើឃាត ដោយ​រៀប​ចំពិ​ធីបុណ្យសពថ្នាក់ជាតិ​ដ៏កម្រមួយ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯកន្លែងស្នាក់នៅផ្លូវការសម្រាប់នាយករដ្ឋមន្ត្រី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​ធ្លាក់​ការ​គាំទ្រ ទាក់ទង​នឹង​ការ​រៀបចំ​ពិធី​បុណ្យ​សព​លោក ស៊ិនហ្សូ អាបេ

ការស្ទង់មតិមួយបានបង្ហាញ​ថា ការ​គាំទ្រ​នាយករដ្ឋមន្ត្រីជប៉ុន ​លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ក្នុងរយៈពេលចុងក្រោយនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោកឡើងកាន់តំណែង។

​អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ។

អគ្គស្នងការ​នគរបាលជាតិ​ជប៉ុន​នឹង​លាលែង​ពី​តំណែង និង​ទទួល​ខុសត្រូវ​ករណី​ឃាតកម្ម​លើ​លោក អាបេ

​អគ្គស្នងការនគរបាលជាតិជប៉ុន បាននិយាយថា លោកនឹងលាលែងពីតំណែង និងទទួលខុសត្រូវចំពោះឃាតកម្មលើអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ដោយលើកឡើងថា ត្រូវមានការរៀបចំភារកិច្ចសន្តិសុខរបស់ខ្លួនជាថ្មី។

លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន។

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​គ្រោង​មក​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​កម្ពុជា

​រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន គ្រោងមកធ្វើទស្សនកិច្ចនៅ​កម្ពុជាជាលើកដំបូង ក្នុងតំណែងជាមន្ត្រីការទូតជាន់ខ្ពស់មួយនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្នុងក្របខណ្ឌអាស៊ាន ព្រមទាំងពិភាក្សាជាមួយកម្ពុជាពីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម។  

លោក ស៊ីនហ្សូ អាបេ ​​​អតីតនាយករដ្ឋមន្រ្តីជប៉ុន។

ទូតជប៉ុនប្រចាំកម្ពុជា នឹង​បើក​ទ្វារ​ស្វាគមន៍​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​សរសេរ​សារ​រំលែក​ទុក្ខ​សព​លោក ស៊ីនហ្សូ អាបេ

ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងបើកទ្វារទទួល​​ស្វាគមន៍​ចំពោះ​ពលរដ្ឋ​កម្ពុជាដែល​ចង់​ចូល​រួម​រំលែក​ទុក្ខ​​នៃ​​​​មរណភា​​​​​​​ព​​​អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ តាម​រយៈសរសេរ​​​សារ​រំលែក​ទុក្ខ​​ដោយ​ផ្ទាល់​​​បាន នៅតាមទី​​តាំ​​ងស្ថានទូត និង​ការិយា​ល័យ​អគ្គ​កុង​ស៊ុល​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ៊្សូ អាបេ (Reuters)

រាជ​រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​១០​កក្កដា​​ដើម្បី​កាន់​ទុក្ខ​មរណ​ភាព​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី១០ ខែកក្កដា ដើម្បីកាន់ទុក្ខ ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ដែលត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារបណ្តាលឱ្យស្លាប់បាត់បង់ជីវិតកាលពីម្សិលមិញ។

​អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ។

កម្ពុជា​ថ្កោល​ទោស​ចំពោះ​ការ​បាញ់​សម្លាប់​អតីត​នាយករដ្ឋ​មន្ត្រី​ជប៉ុន​ ​

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសចំពោះអំពើបាញ់ប្រហារទៅលើអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ​កាលពីម្សិលមិញ ដែលបណ្តាលឱ្យលោកស្លាប់ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបានប៉ុន្មានម៉ោង។

​អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ។

កម្ពុជា​ចូលរួម​រំលែកទុក្ខ​ចំពោះ​មរណភាព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់

រដ្ឋាភិបាលកម្ពុជាចូលរួមរំលែក​ទុក្ខ​​ចំពោះមរណភាពរបស់​អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ ក្រោយ​អតីតនាយករដ្ឋមន្ត្រីរូបនេះ​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ ​បណ្តាលឱ្យស្លាប់បាត់បង់ជីវិត នៅថ្ងៃសុក្រនេះ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ