បក្សក្រៅរដ្ឋាភិបាលនិងអ្នកវិភាគថា ការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់អ្នកនយោបាយមិនចំណេញអ្វីដល់សង្គមជាតិ
គណបក្សក្រៅរដ្ឋាភិបាល និងអ្នកវិភាគ លើកឡើងថា ការកំណត់សញ្ជាតិតែមួយសម្រាប់អ្នកនយោបាយនិងមន្ត្រីរាជការ មិនបានបម្រើផលប្រយោជន៍សង្គមជាតិឡើយ។
គណបក្សក្រៅរដ្ឋាភិបាល និងអ្នកវិភាគ លើកឡើងថា ការកំណត់សញ្ជាតិតែមួយសម្រាប់អ្នកនយោបាយនិងមន្ត្រីរាជការ មិនបានបម្រើផលប្រយោជន៍សង្គមជាតិឡើយ។
ព្រះមហាក្សត្រខ្មែរ បានឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលច្បាប់នេះ ត្រូវបានរដ្ឋាភិបាលអះអាងខ្លួនឯងថា បង្កើតឡើងក្នុងគោលបំណងការពារផលប្រយោជន៍របស់ជាតិ ខណៈបក្សក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលមួយចំនួនធ្លាប់រិះគន់ ដោយថានឹងធ្វើឱ្យប៉ះពាល់ដល់គោលការណ៍ប្រព័ន្ធសភានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា។
ព្រឹទ្ធសភា នៅថ្ងៃសុក្រនេះ បានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដោយឥតកែប្រែ ក្រោមសំឡេង៥៧ លើ៥៧សំឡេង។
ព្រឹទ្ធសភាគ្រោងបើកកិច្ចប្រជុំពិនិត្យ និងឱ្យយោបល់លើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៅថ្ងៃទី០៥ ខែសីហា ស្អែកនេះ ក្រោយរដ្ឋសភាបានអនុម័តកាលពីពេលថ្មីៗនេះ។
មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា ថ្លែងថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
តំណាងក្រុមអង្គការសង្គមស៊ីវិល និងគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន បានលើកឡើងថា ពួកគេគ្មានភាពចាំបាច់ ដើម្បីទៅចូលរួមស្ដាប់ការពន្យល់បន្ថែមទៀតពីក្រសួងយុត្តិធម៌ ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលរដ្ឋសភាអនុម័ត ទាំងទាត់ចោលសំឡេងពួកគេរួចទៅហើយនោះទេ ដោយសម្អាងថា យន្តការរបស់ក្រសួងហាក់ដើរបញ្ច្រាសទិស មិនអាចធ្វើឱ្យច្បាប់កំពូលត្រលប់មកការពារប្រយោជន៍រួមវិញបាន។
អ្នកឃ្លាំមើលមួយចំនួនបង្ហាញការព្រួយបារម្ភថា របត់នយោបាយនឹងទាញទម្លាក់ការទទួលខុសត្រូវរបស់រដ្ឋាភិបាលចំពោះម្ចាស់ឆ្នោតបន្ថែមទៀត និងមានការកើនឡើងនូវអំពើពុករលួយ ក្រោយរដ្ឋសភាអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ទាំងទាត់ចោលការព្រួយបារម្ភរបស់គណបក្សនៅក្រៅរដ្ឋាភិបាលចំនួន៤ដែលមានសំឡេងឆ្នោតនៅឃុំសង្កាត់។
គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនប្រកាសគាំទ្ររដ្ឋសភា ដែលអនុម័តលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមទាំង៨មាត្រា ដោយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ ជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងស្របតាមគោលការណ៍របបសភានិយម។
រដ្ឋសភាបានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ដែលរដ្ឋាភិបាលបានស្នើឡើង បើទោះបីជាគណបក្សនៅក្រៅរដ្ឋាភិបាលចំនួន៤ និងក្រុមអង្គការសង្គមស៊ីវិលជាង១០០ស្ថាប័ន បានបង្ហាញក្ដីបារម្ភថា ការស្នើនេះនឹងកាត់បន្ថយអំណាចសភា និងប៉ះពាល់ដល់ប្រព័ន្ធសភានិយមអាស្រ័យធម្មនុញ្ញក្ដី។
សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ឬហៅកាត់ថា APHR បានសម្ដែងការព្រួយបារម្ភចំពោះការស្នើឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយពួកគេចាត់ទុកថា វាជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម