ប្រធានាធិបតីប្រទេសបេឡារុស លោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko)។

មេដឹកនាំ​បេឡារុស​ថា ខ្លួន​នឹង​មិន​ចូលរួម​ប្រតិបត្តិការ​យោធា​រុស្ស៊ី​នៅ​អ៊ុយក្រែន​ឡើយ

ប្រធានាធិបតីប្រទេសបេឡារុស លោក អេឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko) បាន​ឱ្យដឹងតាមរយៈការស្រង់សម្ដីដោយទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​មួយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់​លោកមិ​នមា​ន​គម្រោង​ណាមួយក្នុងការចូលរួមប្រតិបត្តិការយោធារបស់​រុស្ស៊ីនៅ​អ៊ុយ​ក្រែនឡើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

អគាររងការវាយប្រហារពីសំណាក់រុស្ស៊ី នៅតំបន់ Sumy ប្រទេសអ៊ុយក្រែន។

ទាហាន​អ៊ុយក្រែន​ជាង​៧០នាក់​ស្លាប់​ក្នុង​ករណី​បាញ់​គ្រាប់​ផ្លោង​លើ​មូលដ្ឋាន​យោធា​ដោយរុស្ស៊ី

អភិបាលក្នុងតំបន់ លោក Dmytro Zhyvytskyy បានឱ្យដឹងនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ទាហាន​អ៊ុយក្រែនជាង៧០នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ខណៈពេលដែលទាហានរុស្ស៊ីបាន​ធ្វើការ​វាយប្រហាយ​ដោយបាញ់គ្រាប់ផ្លោងលើមូលដ្ឋានយោធាមួយកន្លែងក្នុងទីក្រុង Okhtyrka នៅតំបន់ Sumy ភាគឦសាននៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន

បក្សនយោបាយ​និង​អ្នកវិភាគ​ថា កម្ពុជា​គួរ​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​ជាជាង​លើក​ពី​បញ្ហា​នៅ​អ៊ុយក្រែន

គណបក្សនយោបាយ​ដែលនៅក្រៅរដ្ឋាភិបាល និង​អ្នក​វិភាគ​ពី​បញ្ហា​សង្គម យល់​ស្រប​គ្នា​ថា រដ្ឋាភិបាល​គួរ​ផ្ដួចផ្ដើម​ឱ្យ​មានកិច្ចសន្ទនា​ជាមួយ​បក្សដទៃទៀត ដើម្បី​ដោះស្រាយ​វិបត្តិដែលបានអូសប​ន្លា​​​​យ​​ជាច្រើនឆ្នាំមកនេះ ជាពិសេសបញ្ហាសង្គមដែលកំពុងកើតឡើងចាក់ស្រេះដោះស្រាយ​​មិនចេញ ជាជាងផ្ដល់យោបល់ពីដំ​ណោះ​​ស្រាយលើបញ្ហា​​អ៊ុយក្រែន។

ទាហានប្រទេសអ៊ុយក្រែនប្រចាំការនៅតំបន់មួយនៃប្រទេស។

មន្ត្រីថា​អតីត​និស្សិតខ្មែរ​២៣រូប​និង​គ្រួសារ​ដែល​កំពុង​រស់នៅ​អ៊ុយក្រែន​មាន​សុវត្ថិភាព​ជាធម្មតា

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានអះអាងថា អតីតនិស្សិតខ្មែរទាំង២៣នាក់និងក្រុមគ្រួសាររបស់គេដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែននៅឡើយនោះ ពួកគេមានសុវត្ថិភាពជាធម្មតា ហើយមន្ត្រីទូតខ្មែរនៅប្រទេសរុស្ស៊ីបានទាក់ទងពួកគេជាប្រចាំ។  ​

អ្នកនាំពាក្យ​ការបរទេស​ចិន លោក Wang Wenbin ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១។ (fmprc.gov.cn)

ចិន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​ភាព​អត់ធ្មត់​ទាក់ទង​នឹង​វិបត្តិ​នៅ​អ៊ុយក្រែន

អ្នកនាំពាក្យក្រសួង​ការបរទេស​ចិន លោក Wang Wenbin​ បានលើកឡើង​នៅថ្ងៃចន្ទនេះថា ភាគីពាក់​ព័ន្ធ​នឹង​វិបត្តិអ៊ុយក្រែនទាំងអស់ គួរតែរក្សាភាពអត់ធ្មត់ និងចៀសវាងការធ្វើឱ្យស្ថានការណ៍កាន់​តែធ្ងន់ធ្ងរបន្ថែមទៀត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

លោក Elon Musk ។

ក្រុមហ៊ុន Starlink របស់​លោក Elon Musk ជួយ​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ផ្កាយរណប​ដល់​អ៊ុយក្រែន

ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានប្រកាសឱ្យដឹងកាលពីថ្ងៃសៅរ៍កន្លងទៅ​ថា Starlink ដែលជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតផ្កាយរណបរបស់ខ្លួនកំពុងតែដំណើរការ​នៅក្នុងប្រទេសអ៊ុយក្រែនហើយ ខណៈ​ដែលប្រទេសនេះបច្ចុប្បន្នកំពុងទទួលរងនូវបញ្ហាដាច់ចរន្តអគ្គិសនីដោយសារតែការលុកលុយពីរុស្ស៊ី។

ជនភៀសខ្លួនអ៊ុយក្រែននៅព្រំប្រទល់ Otaci រវាងអ៊ុយក្រែន និងម៉ុលដូវី (Moldova) ក្រោយរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន។

អាមេរិក​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្លួន​ពិចារណា​ចាកចេញ​ពី​ប្រទេស​រុស្ស៊ី​ជា​បន្ទាន់

ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យម្សិលមិញ បានជំរុញ​ពលរដ្ឋរបស់ខ្លួនគួរតែពិចារណា​ចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ តាមជើងហោះហើរពាណិជ្ជកម្មនានាដែលនៅសេសសល់ ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបច្ចុប្បន្នកំពុងលុបចោលជើងហោះហើរ បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនក្នុងទ្រង់ទ្រាយធំ។

ស្ត្រីម្នាក់ឈរនៅមុខអគារបាក់បែកដោយសារការវាយប្រហារពីសំណាក់រុស្ស៊ីលើអ៊ុយក្រែន។

ការឈ្លានពាន​ពី​សំណាក់​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​ឆក់​យក​ជីវិត​ជនស៊ីវិល​៣៥២នាក់

ក្រសួង​សុខាភិបាល​​ប្រទេសអ៊ុយក្រែន បានឱ្យដឹង​ថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ​នេះ ជន​ស៊ីវិលចំនួន៣៥២នាក់​ ដែល​ក្នុង​នោះ​មាន​កុមារ​ចំនួន១៤នាក់ ត្រូវ​បាន​ស្លាប់​បាត់​បង់​ជីវិ​ត គិត​ចាប់​តាំង​ពីការចាប់ផ្ដើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។

អ៊ុយក្រែន និងរុស្ស៊ី យល់ព្រម​ចរចា​ដោយ​គ្មាន​កំណត់​លក្ខខណ្ឌ​ជាមុន

ការិយាល័យប្រធានាធិបតី​​អ៊ុយក្រែន​ លោក Volodymyr Zelenskiy បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញ​ថា មន្ត្រីរបស់​ខ្លួន និងភាគីរុស្ស៊ី នឹងជួបពិភាក្សាគ្នានៅទីតាំងមួយកន្លែងនៅព្រំដែនប្រទេសបេឡារុស ដែលជាជំនួបលើកដំបូងបន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

អ្នក​នាំ​ពាក្យ​ថា ក្រសួង​ការបរទេស​កម្ពុជា​កំពុង​ទាក់ទង​ពលរដ្ឋ​​ខ្មែរ​​២៣​​នាក់​​នៅ​​ក្នុង​​ប្រទេស​​អ៊ុយក្រែន​

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ពលរដ្ឋខ្មែរ​ចំនួន ២៣នាក់ និង​គ្រួសារ​របស់​ពួកគេ​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​កំពុង​ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព ប៉ុន្តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​អនាគត​ទៅ​មុខ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ