អាមេរិកអបអរសាទរប្រធានាធិបតីកូរ៉េខាងត្បូងជាប់ឆ្នោតថ្មី
សហរដ្ឋអាមេរិកនៅថ្ងៃពុធម្សិលមិញ បានប្រកាសអបអរសាទរដល់លោក Yoon Suk-yeol ដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង និងលើកឡើងថា ប្រធានាធិបតីរបស់ខ្លួន លោក ចូ បៃឌិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។