អាស៊ានអំពាវនាវឱ្យមានការអត់ធ្មត់និងចៀសវាងសកម្មភាពញុះញង់ ខណៈខ្លួនកំពុងបារម្ភពីស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិ
អាស៊ានអំពាវនាវឱ្យមានការអត់ធ្មត់ និងចៀសវាងសកម្មភាពញុះញង់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍នានាដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ខណៈខ្លួនមានការព្រួយបារម្ភចំពោះភាពផុយស្រួយនៃស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេសការវិវត្តថ្មីៗនៅក្បែរតំបន់អាស៊ាន ដែលអាចបង្កអស្ថិរភាពដល់តំបន់។