ជនជាតិវៀតណាមម្នាក់ស្លាប់បន្ទាប់ពីធ្លាក់ពីលើអាគារកាស៊ីណូមួយក្នុងក្រុងបាវិត
សមត្ថកិច្ចនៅខេត្តស្វាយរៀង ឱ្យដឹងថា បុរសជាជនជាតិវៀតណាមម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើជាន់ទី៨ នៃកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត ខណៈកាស៊ីណូនោះត្រូវបានគេស្គាល់ថាជាកម្មសិទ្ធិរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក កុក អាន។