ស្ដ្រី​អ្នក​តវ៉ា​ដី​ធ្លី​ម្នាក់​ធ្លាក់​ខ្លួន​សុំ​ដី​គេ​ស្នាក់​អាស្រ័យ​ ក្រោយ​បាត់​បង់​ដី​ទៅ​ក្រុមហ៊ុន

ជម្លោះដីធ្លី គឺជាបញ្ហាដែលស្ទើរចាក់ឫសគល់យ៉ាងជ្រៅក្នុងសង្គមកម្ពុជាទៅហើយ ដោយពលរដ្ឋមួយចំនួនលះបង់ការទាមទារ ប៉ុន្ដែខ្លះទៀតនៅតែតស៊ូតវ៉ានិងទាមទារសិទ្ធិលើដីធ្លីត្រឡប់មកវិញ ហើយខ្លះទៀតសឹងរកដីធ្វើផ្ទះស្នាក់អាស្រ័យពុំបានផង។

កម្មករ​-កម្មការិនី​២៥​នាក់​នៅ​ខេត្ត​កំពតបន្ដ​ទាម​ទារ​ប្រាក់​ឈ្នួល​ពី​ក្រុម​ហ៊ុន​ ផាន់​ណា​គ្រីគ្រុប

កម្មករ-កម្មការិនីរោងចក្រចំនួន២៥នាក់នៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានប្ដឹងទាមទារប្រាក់ឈ្នួលពីក្រុមហ៊ុន ផាន់ណាគ្រីគ្រុប ទៅកាន់មន្ទីរការងារនិងអធិការកិច្ចខេត្តកំពត ខណៈជម្លោះបន្ដអូសបន្លាយជាងមួយឆ្នាំមកហើយ។

ពលរដ្ឋអ្នកសារព័ត៌មាន

ភរិយា​អ្នក​តវ៉ា​ដីធ្លី​ជួប​ប្រឈម​បញ្ហា​ជីវភាព​ ក្រោយ​ប្ដី​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​

ភរិយាស​កម្ម​ជន​ដីធ្លី​ម្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ​ កំពុង​ជួប​ប្រឈម​បញ្ហា​ជីវភាព​គ្រួសារ​ បន្ទាប់ពី​ប្ដី​របស់​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​ជុំវិញ​ការ​តវ៉ា​ទាមទារ​ដី​សហគមន៍​ជាមួយ​ក្រុមហ៊ុន​ចិន​។

ពលរដ្ឋអ្នកសារព័ត៌មាន

កសិករ​នៅ​ខេត្ត​ត្បូងឃ្មុំ​នាំគ្នា​ដាំ​បន្លែ​គ្មាន​គីមី​ដើម្បី​លើកកម្ពស់​សុខភាព​អ្នក​បរិភោគ​

ប្រជាកសិករ​នៅ​ភូមិ​មួយ​ក្នុង​ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​ បាន​នាំគ្នា​ដាំ​បន្លែ​ដែល​មិន​ប្រើប្រាស់​សារធាតុគីមី​ ដើម្បី​ទ្រទ្រង់​ជីវភាពរស់នៅ​របស់​ពួកគេ​ផង​ និង​ដើម្បី​លើកកម្ពស់​សុខភាព​អ្នកប្រើ​ប្រាស់​ផង​។

ពលរដ្ឋអ្នកសារព័ត៌មាន

អ្នកភូមិ​ចោទ​ថា​ ក្រុមហ៊ុន​វាយ​ថ្ម​មួយ​នៅ​ខេត្ត​ត្បូងឃ្មុំ​បង្ក​សំឡេង​រំខាន​ការរស់នៅ​របស់​ពួកគាត់​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​មួយ​នៃ​ស្រុក​អូររាំងឪ​ ខេត្ត​ត្បូងឃ្មុំ​ បាន​បង្ហាញ​នូវ​ក្ដី​ព្រួយបារម្ភ​ ខណៈ​ក្រុមហ៊ុន​វាយ​បំបែក​ថ្ម​របស់​ឧកញ៉ា​ម្នាក់​បាន​បង្ក​សំឡេង​រំខាន​ខ្លាំង​ ដោយសារ​កម្ទេច​ថ្ម​ខ្ទាតចេញពី​ការដ្ឋាន​ទៅ​ប៉ះ​ដំបូលផ្ទះ​អ្នកភូមិ​ដែល​រស់នៅ​ក្បែរ​នោះ​។

មណ្ឌលសុខភាពរំចេក

ស្ដ្រី និងកុមារក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបសម្រុកទៅមណ្ឌលសុខភាព ខណៈជំងឺគ្រុនឈាមផ្ទុះឡើងទូទាំងប្រទេស

មណ្ឌលសុខភាពមួយចំនួន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានផ្ដល់សេវាថែទាំសុខភាពដល់ស្ដ្រី និងកុមារក្នុងចំនួនកាន់តែច្រើនទ្វេដង ដោយសារពួកគេបារម្ភពីជំងឺគ្រុនឈាម ដែលកំពុងកើតមានឡើងក្នុងប្រទេសកម្ពុជា។

អ្នកស្រី អឿង សាវន

កត្តាការងារធ្វើឲ្យម្តាយមួយចំនួនបំបៅកូនដោយម្សៅទឹកដោះគោ

ស្ត្រីមួយចំនួនក្នុងក្រុងពោធិ៍សាត់​ ខេត្តពោធិ៍សាត់ បានយកម្សៅទឹកដោះគោបំបៅកូនជំនួសទឹកដោះម្តាយបន្ទាប់ពីសម្រាលបាន២ទៅ៣ខែ​ ដោយសារកត្តាការងារ​ និងជីវភាពរស់នៅរបស់ពួកគេ។