ពលរដ្ឋមានជម្លោះដីធ្លីជាមួយឧកញ៉ា សូ ងួន ស្នើសុំអន្តរាគមន៍ជាថ្មីពីអាជ្ញាធរខេត្តកំពត
អតីតមន្ត្រីយោធានៃបញ្ជាការដ្ឋានការពារកោះឆ្នេរ និងពលរដ្ឋសរុបជិត២០០គ្រួសារ ស្នើសុំអន្ដរាគមន៍ពីរដ្ឋបាលខេត្តកំពត ពាក់ព័ន្ធបញ្ហាទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឧកញ៉ា សូ ងួន ស្ថិតនៅភូមិម្ដុំផ្ដៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ដែលបានអូសបន្លាយមកជាច្រើនឆ្នាំមកហើយ។