លោក សួន ច័ន្ទរស្មី ដែលបានខ្ចីលុយមីក្រូហិរញ្ញវត្ថុចំនួន ១៥,០០០ ដុល្លារ មុនពេលត្រូវបានបណ្ដេញចេញពីឧទ្យានបុរាណអង្គរ។ អ្នកស្រីកំពុងរៀបចំប្រព័ន្ធអណ្តូងនៅជុំវិញដីថ្មី ស្ថិតនៅតំបន់រុនតាឯក ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានប្រើដីនៅតំបន់អង្គរជាទ្រព្យធានាអស់រយៈពេលជាច្រើនឆ្នាំ

កិច្ចសម្ភាសជាមួយប្រជាពលរដ្ឋក្នុងឧទ្យានបុរាណវិទ្យាអង្គរ និងទីតាំងថ្មីនៅរុនតាឯក បង្ហាញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ដោយដាក់ដីរបស់ពួកគាត់នៅតំបន់អង្គរជាទ្រព្យធានាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកខ្លះបានប្រើប្រាស់ប្រាក់កម្ចី ដើម្បីសាងសង់ផ្ទះថ្មី ឬសង់ផ្ទះបន្ថែម។

សកម្មភាពរុះរើផ្ទះ និងហាងលក់ដូរនៅក្នុងតំបន់អង្គរ ក្នុងខែកញ្ញា ឆ្នាំ២០២២។

អ្នកជំនាញសាទរលើចំណាត់ការរុះរើសំណង់ខុសច្បាប់ពីតំបន់អង្គរ ខណៈគ្រួសាររាប់ពាន់ត្រូវបានបណ្ដេញចេញ

របាយការណ៍មួយចេញដោយអ្នកជំនាញនៃស្ថាប័នអន្តរជាតិ ដែលត្រួតពិនិត្យតំបន់រមណីយដ្ឋាន​អង្គរ បានលើកឡើងសាជាថ្មីនូវការសាទរដែលធ្វើឡើងកាលពីពេលកន្លងទៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរុះរើសំណង់ខុសច្បាប់នៅក្នុងតំបន់បេតិកភណ្ឌ ស្របពេលដែលមានការបណ្ដេញចេញពលរដ្ឋប្រមាណជា ១ម៉ឺនគ្រួសារ ពីតំបន់រមណីយដ្ឋានក្នុងខេត្តសៀមរាបមួយនេះ។

ការជំរិតទារប្រាក់ ការចាប់ខ្លួនតាមទំនើងចិត្ត អំឡុងពេលបង្ក្រាបគ្រឿងញៀនធ្វើឱ្យ «ពលរដ្ឋខឹងសម្បា»

លោកស្រី សូ ចន្ធូ កំពុងឈរនៅខាងក្រៅផ្ទះ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ​ទី១១ ខែមករា ឆ្នាំ២០២៣​ នៅពេលដែលសមត្ថកិច្ចជាច្រើននាកបានឡោមព័ទ្ធរ៉ឺម៉កកង់បីមួយគ្រឿងនៅកាច់ជ្រុង ហើយវាយខ្នោះអ្នកបើកបររ៉ឺម៉កកង់បីនោះ។

អ្នកស្រី ព្រែក សុភាព អាយុ៥៥ឆ្នាំ ជាពលរដ្ឋរស់នៅតាមបណ្ដោយមាត់ស្ទឹង​ព្រែកត្នោត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ពលរដ្ឋស្ទឹងព្រែកត្នោតប្រឈមនឹងការបណ្ដេញចេញក្រោមគម្រោងស្ដារស្ទឹងរបស់ក្រុមហ៊ុនឯកជនមួយ

ប្រជាពលរដ្ឋ​ជិត ១០០គ្រួសារ រស់នៅក្បែរក្រុងតាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្នកំពុងតែប្រឈមនឹងការបណ្ដេញចេញ ខណៈអាជ្ញាធរគ្រោងស្ដារឡើងវិញនូវទឹកស្ទឹងកខ្វក់ដែលស្ថិតនៅក្នុងតំបន់ពួកគេរស់នៅ ក្រោមគម្រោងរបស់ក្រុមហ៊ុនអចលនទ្រព្យឯកជនមួយ។

ក្រោយបណ្ដេញចេញពីផ្ទះបណ្ដែតទឹក ជនជាតិវៀតណាមត្រូវជួបប្រទះនឹងការជន់លិចនៅក្នុងតំបន់ថ្មី

យោងតាមអង្គការសិទ្ធិមនុស្ស Minority Rights Group International បានឱ្យដឹងថា ជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជាត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល៤សែននាក់ ដែលក្នុងនោះភាគច្រើនគ្មានសិទ្ធិជាពលរដ្ឋ និងមិនអាចក្លាយជាម្ចាស់កម្មសិទ្ធិ ឬទទួលបានសេវាសាធារណៈអ្វីឡើយ។

អ្នកស្រី ដូន ច្រុន ចង្អុលទៅដីដែលនាង និងគ្រួសារផ្សេងទៀតធ្លាប់ធ្វើស្រែចម្ការ មុនពេលដំណាំរបស់ពួកគេត្រូវបានបំផ្លាញ ក្នុងខែសីហា ឆ្នាំ២០២១។

សហគមន៍ពូនង​នៅ​ខេត្តមណ្ឌលគិរី​បារម្ភ​បាត់ដី​ដោយសារ​ភាព​មិន​ច្បាស់លាស់​នៃ​ការ​កំណត់​តំបន់​ការពារ

តំបន់ការពារនេះត្រូវបានបែងចែកទៅជា៤តំបន់គឺ «តំបន់សហគមន៍» មានការរឹតត្បិតតិចតួច ដែលអនុញ្ញាតឱ្យធ្វើកសិកម្ម និង «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព» ដែលមានការរឹតត្បិតខ្លាំង អនុញ្ញាតឱ្យមានការប្រមូលផលខ្នាតតូច ដូចជា ការប្រមូលជ័រ ជាដើម។ នៅឃុំចុងផ្លាស់ ឃុំមេម៉ង់ ស្ថិតនៅភ្នំព្រិច ជាតំបន់សហគមន៍ចម្រុះ និងជា «តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព»។

កម្មកររោងចក្រ

ការបញ្ឈប់​សហជីព​ក្រោម​លេស​ជំងឺ​រាតត្បាត​ធ្វើ​ឱ្យ​កម្មករ​រាប់រយនាក់​បាត់បង់​ការងារធ្វើ

ខណៈករណីឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានក្លាយជាហេតុផលស្តង់ដារសម្រាប់ការបណ្ដេញបុគ្គលិកកម្មករចេញពីការងារ តំណាងសហជីពទាំងឡាយបានលើកឡើងថា ករណីនេះកាន់តែបង្កជាការលំបាកក្នុងការចរចាលក្ខខណ្ឌការងារជាមួយនិយោជក និងស្នើសុំកម្មករឱ្យចូលបម្រើការងារឡើងវិញ ខណៈមានអ្នកខ្លះបានបាត់បង់ការងារអស់រយៈពេលជិតពីរឆ្នាំមកហើយ។