លោក​ រ៉ុង ឈុន​ បាត់​ឱកាស​សំណូម​ពរ​ចុង​ក្រោយ​ដោយ​ចៅក្រម​​ថា​ «មិនមែន​ជា​សំណូមពរ​ធម្មតា»

លោក រ៉ុង ឈុន  អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបាត់បង់ឱកាសសំណូមពរចុងក្រោយរបស់ខ្លួននៅក្នុងសវនាការកាត់ទោសនៅថ្ងៃ​នេះ ដោយសារ​ចៅក្រមជំនុំជម្រះបាន​ចាត់​ទុកសំណូមពររបស់លោកថា មិនមែនជាសំណូមពរធម្មតាឡើយ។

មន្ត្រីសុខាភិបាលកម្ពុជា និងអង្គការពាក់ព័ន្ធ ចូលរួមក្នុងពិធីទទួលយកវ៉ាក់សាំងអាស្ត្រាហ្សឺណិកា (Astra Zeneca) ដែលជាជំនួយរបស់កូវ៉ាក់ ផលិតនៅប្រទេសឥណ្ឌា មកដល់កម្ពុជាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អង់គ្លេស​ផ្ដល់​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩​ ប្រភេទ Astra​Zeneca​ ជាង​៤​សែន​ដូស​ដល់​កម្ពុជា ​

ស្ថានទូតចក្រភពអង់គ្លេស បានប្រកាសផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួនជាង៤សែនដូស​ដល់រដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។

សង្គម​ស៊ីវិល ក្រុម​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត នៅ​រង់ចាំ​ពីមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

តុលាការ​ផ្ដន្ទា​ទោស​អតីត​មន្ត្រី​បក្ស​ប្រឆាំង​​ម្នាក់​​ឱ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ​ ក្រោយ​តវ៉ា​ឱ្យ​​ដោះលែង​លោក​ រ៉ុង ឈុន

តុលាការ​សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសអតីតមន្ត្រី​គណ​បក្សសង្រ្គោះជាតិម្នាក់ឱ្យ​ជាប់​​ព​ន្ធនាគារ​១ឆ្នាំ​៦ខែ បន្ទាប់​ពី​លោក​ចូលរួម​តវ៉ា​ទាម​ទារ​​ឱ្យ​​ដោះ​លែង​​មេដឹកនាំ​សហភាពសហជីពកម្ពុជា ​លោក រ៉ុង ឈុន និង​ការ​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​អំពី​បញ្ហា​ព្រំដែន។

អគ្គនាយកដ្ឋានគយ

សាច់​ក្របី​​​បង្កក​ចំនួន​៣​កុង​តឺន័រ​ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​មាន​ផ្ទុក​វីរុស​កូវីដ-១៩

ក្រសួង​សុខាភិបាល ឱ្យដឹងថា សាច់ក្របីបង្កកដែលនាំចូលពីប្រទេសឥណ្ឌាចំនួន៣​កុងតឺន័រ នៅ​ទីលាន​ផែស្ងួត​ត្រីកូដ ដ្រាយផត គឺពិតជាមានផ្ទុកវីរុសកូវីដ-១៩ (SARS-CoV-2)។ 

រដ្ឋា​ភិបាល​អនុ​ញ្ញាត​ឱ្យ​​វិស័យ​ឯកជន​នាំ​ចូល​​និង​ចាក់​វ៉ាក់សាំង​កូវីដ-១៩

ក្រសួងសុខាភិបាលអនុញ្ញាតឱ្យ​គ្រឹះស្ថានឱសថអាចនាំចូល​វ៉ាក់សាំងកូវីដ-១៩ដែល​ទទួល​ស្គាល់​​ដោយ​​អង្គ​ការ​សុខភាពពិភព​លោក អាច​​ចែក​ចាយ​ចាក់​​តាម​ទីកន្លែង​ផ្តល់​សេវា​សុខា​ភិបាល​​ឯក​ជនស្រប​ច្បាប់​បាន ដោយ​ត្រូវគោរពស្តង់ដារ​បច្ចេកទេស។

សកម្មភាពដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបាន ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

សមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួនមនុស្ស ៥នាក់ និងរឹបអូសគ្រឿងញៀនបានជាង ១៥៦ គីឡូក្រាម

បានឃាត់ខ្លួនមនុស្សចំនួន ៥ នាក់ និង​រឹប​អូស​គ្រឿងញៀនបាន​ជាង​ ១៥៦ គីឡូក្រាម នៅក្នុងសង្កាត់​និរោធ​និ៍​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២១​។​

លោក ហ៊ុន សែន ថា លោកគិត​ពី​ជីវិត​ប្រជាជន មុន​នឹង​គិត​ពី​សិទ្ធិ​បញ្ចេញ​មតិ ឬ​ប្រជាធិបតេយ្យ

លោក​នាយករដ្ឋមន្ដ្រី ​ហ៊ុន សែន បាន​ថ្លែង​ថា  លោក​មិន​ចាប់​អាម្មរណ៍​ឡើយ ​ចំពោះការ​រិះគន់​ទាក់ទង​នឹង​ការ​បង្កើត​ច្បាប់​របស់​កម្ពុជា​ឆ្លើយតប​ទៅនឹង​ជំងឺកូវីដ-១៩ នោះថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស ​ឬ​សិទ្ធិបញ្ចេញ​មតិ។

សន្តិសុខម្នាក់អង្គុយយាមនៅទីតាំងដែលអាជ្ញាធរដាក់រនាំងហាមឃាត់ការចេញចូលបណ្ដោះអាសន្ន ក្រោយពេលដែលមានករណីផ្ទុះកូវីដ-១៩នៅផ្សារបឹងកេងកង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បន្ដ​ផ្អាក​ការជួបជុំ​និង​ការងារ​អាជីវកម្មដែលមាន​ហានិភ័យ​ខ្ពស់​រយៈពេល​១៤​ថ្ងៃទៀត​

សាលា​រាជធានី​ភ្នំពេញ បន្តផ្អាក​ការ​ជួបជុំ ឬការ​ប្រមូល​ផ្ដុំ​លក្ខណៈឯកជន និង​សកម្មភាព​ការងារ មុខរបរ ឬអាជីវកម្ម ដែល​មាន​ហានិភ័យខ្ពស់​ក្នុង​ភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញរយៈពេល​១៤​ថ្ងៃទៀត ដើម្បី​ទប់​ស្កាត់ការ​ឆ្លង​រីករាយ​ដាល​ជំងឺ​កូវីដ-១៩។

អគារសាលាដំបូងខេត្តមណ្ឌលគិរី។ (ហ្វេសប៊ុក៖ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី)

តុលាការ​​ផ្តន្ទា​ទោស​​ជនជាតិ​ដើម​ភាគ​តិច​​៣​នាក់​​ដាក់​ពន្ធនា​គារ​២​ឆ្នាំ​ក្រោយ​តវ៉ា​រឿង​ដី​ភ្នំ

តុលាការខេត្តមណ្ឌលគិរី បានសម្រេចផ្តន្ទាទោសជនជាតិដើមភាគតិចពូនង៣នាក់ដាក់ពន្ធនាគារ​ម្នាក់ៗចំនួន២ឆ្នាំ និងបង្គាប់ឱ្យសងជំងឺចិត្តនិងសំណងខូចខាតទៅភាគីដើមបណ្ដឹង រួមទាំង​បង់ប្រាក់ពិន័យចូលរដ្ឋដែលសរុបជារួមប្រមាណជាង១ម៉ឺនដុល្លារអាមេរិក។

(ឆ្វេង) លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ស្ដាំ) ហុចលិខិតប្តូរសារដែលចុះហត្ថលេខាស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៣,៣១​លាន​ដុល្លារ​ជួយ​អភិវឌ្ឍធនធាន​មនុស្ស​​នៅ​កម្ពុជា​

រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណងចំនួន៣,៣១​លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា​ សម្រាប់ជួយដល់​គម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១។