លោក Kyaw Min Yu ដែលគេស្គាល់ថាជា Ko Jimmy ដែលជាសកម្មជនប្រជាធិបតេយ្យម្នាក់ក្នុងចំណោមសកម្មជនប្រជាធិបតេយ្យទាំងបួននាក់ដែលត្រូវបានប្រហារជីវិតដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ដោយចោទប្រកាន់ថាចូលរួម "អំពើភេរវកម្ម" ក្នុងប្រទេស។

ពិភពលោក​ថ្កោលទោស​របប​យោធា​មីយ៉ាន់ម៉ា​ចំពោះ​ការប្រហារ​ជីវិត​សកម្មជន​បក្សប្រឆាំង

អង្គការសហប្រជាជាតិ និងបណ្ដាប្រទេស​មួយចំនួន​នៅលើពិភពលោក បានថ្កោលទោស​របបយោធាមីយ៉ាន់ម៉ា ដែលបានប្រហារជីវិត​សកម្មជន​បក្សប្រឆាំងចំនួន៤រូប ដោយ​ពួកគេចាត់ទុក​ករណីនេះថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និង​ជា​អំពើដ៏ឃោរឃៅមួយ។

អ្នក​ចូលទស្សនាដើរកាត់​ពី​មុខ​រូបលោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​អំឡុង​ពេល​ការ​តាំង​ពិព័រណ៍​សមិទ្ធផល​របស់​ប្រទេស​ចិន ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី៧០ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ប៉េកាំង ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩។

មន្ត្រី​សុខាភិបាល​ចិន​ថា ចំនួ​ន​ប្រជាជនចិន​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់ចុះ​មុន​ឆ្នាំ២០២៥

មន្ត្រីសុខាភិបាលជាន់ខ្ពស់ម្នាក់នៃប្រទេសចិន បានលើកឡើង​ថា ចំនួន​ប្រជាជនចិនបានថយចុះ​គួរឱ្យកត់សម្គាល់ ហើយគេរំពឹងថានឹងចាប់ផ្ដើមធ្លាក់ចុះមុនឆ្នាំ២០២៥។

លោក Ranil Wickremesinghe​ និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ពេល​លោកចាក​ចេញ​ពី​ព្រះវិហារ​ពុទ្ធសាសនា ​ក្នុង​ទីក្រុង Colombo ប្រទេស​ស្រីលង្កា ថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០២២។

ប្រធានាធិបតី​ស្រីលង្កា​ថ្មី​និយាយថា ការ​តវ៉ា​អហិង្សា​ប្រឆាំង​រដ្ឋាភិបាល​លោក​អាច​បន្ត​ធ្វើបាន ខណៈ​ក្រុមសិទ្ធិមនុស្ស​ទាមទារ​ការ​ចាប់​ខ្លួន​អតីត​ប្រធានាធិបតី​នៅ​ប្រទេសសិង្ហបុរី

ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា (Sri Lanka) លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) បានប្រាប់អ្នកការទូតក្នុងសប្ដាហ៍នេះថា ការតវ៉ាអហិង្សាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនឹងត្រូវបានអនុញ្ញាត ទោះជាធ្វើក្នុងរដ្ឋធានីកូឡុំបូ (Colombo) ក៏ដោយ។

ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។

ទីបំផុត​ប្រធានាធិបតី​ស្រីលង្កា​ព្រម​លាលែង​ពី​តំណែង​ហើយ បន្ទាប់​ពី​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​សិង្ហបុរី

អ្នកនាំពាក្យសភាស្រីលង្កាបានរាយការណ៍ថា លោក​ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បាន​ដាក់លិខិតលាលែងពីតំណែងហើយ​ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ​ តែ​ប៉ុន្មានម៉ោង​បន្ទាប់​ពី​បានភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី និង​បន្ទាប់​ពី​មាន​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ។

បាតុករស្រែហ៊ោសប្បាយបន្ទាប់ពីពួកគេបានចូលទៅក្នុងការិយាល័យរបស់នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremasinghe អំឡុងពេលតវ៉ាទាមទារឱ្យលោកលាលែងពីតំណែង បន្ទាប់ពីប្រធានាធិបតី លោក Gotabaya Rajapaksa បានភៀសខ្លួន ចំពេលមានវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស នៅទីក្រុង Colombo ប្រទេសស្រីលង្កា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

បាតុករ​រាប់ម៉ឺននាក់​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ស្រីលង្កា បន្ទាប់​ពី​ប្រធានាធិបតី​រត់គេចខ្លួន

ក្រុមបាតុកររាប់ម៉ឺននាក់នៅប្រទេសស្រីលង្កា បានជម្នះនឹងឧស្ម័នបង្ហូរទឹកភ្នែក ការ​បាញ់​ទឹក និង​ការ​ប្រកាស​ដាក់​ប្រទេសក្នុងគ្រាអាសន្ន ដើម្បីឡោមព័ទ្ធការិយាល័យនាយករដ្ឋមន្ត្រី បន្ទាប់ពី​ប្រធានាធិបតីរបស់ប្រទេសនេះបានភៀសខ្លួនទៅក្រៅប្រទេស ដោយ​ហ្វូងបាតុករទាមទារទាំងប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ឱ្យចុះចេញពីតំណែងក្នុងពេលមានវិបត្តិសេដ្ឋកិច្ចនេះ។

លោកប្រធានាធិបតីស្រីលង្កា ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។

ប្រធានាធិបតី​ស្រីលង្កា​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ចំ​ពេល​មាន​វិបត្តិ​នយោបាយ​និង​សេដ្ឋកិច្ច

ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេស ប៉ុន្មានម៉ោងមុនពេលលោកបានសន្យាថានឹងលាលែងពីតំណែង ចំពេលមានការតវ៉ាកាន់តែខ្លាំងឡើងចំពោះការដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកាន់តែធ្លាក់ដុនដាបបំផុតនៅក្នុងប្រទេសចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨។