ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

របប​យោធា​មីយ៉ាន់ម៉ា​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​រយៈពេល​៦ខែ​បន្តទៀត

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃចន្ទនេះថា ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) នឹងបន្តដាក់ប្រទេសនៅក្នុងភាពអាសន្នរយៈពេលប្រាំមួយខែបន្ថែមទៀត ហើយក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខរបស់របបយោធាក៏បាន
អនុម័តរួចហើយដែរ។

មនុស្ស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បី​លើក​ឡើងនៅ​មុខ​ផ្ទាំង​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០២១។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​របប​យោធា​មីយ៉ាន់ម៉ា​ចំពោះ​ការ​ប្រហារជីវិត​សកម្មជន​ប្រជាធិបតេយ្យ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានថ្កោលទោសរបបយោធាមីយ៉ាន់ម៉ា ចំពោះការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួនបួននាក់ និងបានអំពាវនាវឱ្យដោះលែងអ្នកទោសដែលត្រូវបានឃុំខ្លួនតាមអំពើចិត្តទាំងអស់ រួមទាំងប្រធានាធិបតី វីន មីអ៊ីន (Win Myint) និងលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ឱ្យមានសេរីភាពវិញ។

អតីត​អ្នកសាធារណរដ្ឋ និង​អ្នកប្រជាធិបតេយ្យនិយម​នៅ​អាមេរិក បង្កើត​គណបក្ស​នយោបាយ​ទី៣​ថ្មីមួយ

អតីតមន្ត្រីមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិករាប់សិបនាក់ បានប្រកាសកាលពីថ្ងៃពុធ អំពីការបង្កើតគណបក្សនយោបាយជាតិថ្មីមួយទៀត ដើម្បីអំពាវនាវដល់ម្ចាស់ឆ្នោតរាប់លាននាក់ដែលខកចិត្តជាមួយនឹងប្រព័ន្ធគណបក្សពីរដែលមិនដំណើរការរបស់ អាមេរិក។

ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។

តុលាការកំពូល​ស្រីលង្កា​ចេញ​ដីកា​កោះហៅ​អតីត​ប្រធានាធិបតី រ៉ាចាប៉ាកសា ឱ្យ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃទី០១ ខែសីហា

តុលាការកំពូលរបស់ប្រទេសស្រីលង្កា បានចេញដីកាកោះហៅអតីតប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ឱ្យបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី០១ ខែសីហា ជុំវិញការចោទប្រកាន់ថា លោកពាក់ព័ន្ធនឹងការបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចរបស់ ប្រទេសនេះ។

លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) ធ្វើទស្សនកិច្ចនៅ Houston Food Bank ក្នុងទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Joe Biden ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បានជាសះស្បើយពីជំងឺកូវីដ-១៩ កាលពីថ្ងៃពុធ និងបានអំពាវនាវឱ្យពលរដ្ឋអាមេរិកទៅចាក់វ៉ាក់សាំង​។ លោកបាននិយាយថា ជំងឺរបស់លោកគឺស្រាលជាងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលធ្លាប់ឆ្លងជំងឺកូវីដ-១៩ដែរ ។

រដ្ឋាភិបាលថ្មីស្រីលង្កាចាប់ខ្លួនមេដឹកនាំបាតុកម្មដែលទម្លាក់អតីតប្រធានាធិបតី

នគរបាលស្រីលង្កាបាននិយាយថាសកម្មជនពីរនាក់ដែលបានជួយដឹកនាំមហាបាតុកម្មផ្តួលរំលំប្រធានាធិបតីស្រីលង្កាត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ (ថ្ងៃទី២៧ ខែកក្កដា) ខណៈសភាបន្តអនុវត្តច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នដ៏តឹងរ៉ឹងដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែកក្កដា នេះ។

លោកប្រធានាធិបតីស្រីលង្កា ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។

សិង្ហបុរី​អនុញ្ញាត​ឱ្យ​អតីត​ប្រធានាធិបតី​ស្រីលង្កា​ចុះ​ពី​តំណែង​ស្នាក់នៅ​បន្ត

ប្រទេសសិង្ហបុរីបានអនុញ្ញាតឱ្យអតីតប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ស្នាក់នៅក្នុងប្រទេសរបស់ខ្លួនរយៈពេល១៤ថ្ងៃបន្តទៀត។

ពលរដ្ឋធ្វើដំណើរនៅក្នុងក្រុង Caloocan ប្រទេសហ្វីលីពីន ។

ការស្ទង់មតិ​បង្ហាញ​ថា​ពលរដ្ឋ​ហ្វីលីពីន​មាន​ភាព​តានតឹង​បំផុត ខណៈ​ពលរដ្ឋខ្មែរ​មាន​ទុក្ខព្រួយ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍

ក្រុមហ៊ុនវិភាគ និងប្រឹក្សាសកល ឈ្មោះថា Gallup បានវាស់វែងស្ថានភាពផ្លូវអារម្មណ៍របស់មនុស្សនៅក្នុងប្រទេសជាង១០០ តាមរយៈការស្ទង់មតិស៊ីជម្រៅមួយ។

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing)

របបយោធា​មីយ៉ាន់ម៉ា​ថា​ការ​ប្រហារ​ជីវិត​សកម្មជន​បក្សប្រឆាំង គឺ​ដើម្បី​រក​យុត្តិធម៌​ជូន​ប្រជាជន

យោធាដែលកំពុងកាន់អំណាចនៅ​ប្រទេសមីយ៉ាន់ម៉ា អះអាង​​ថា ការ​កាត់​ទោស​ប្រហារ​ជីវិតសកម្ម​ជន​បក្ស​ប្រឆាំង​ចំនួន​៤នាក់ជាទង្វើ​ស្រប​ច្បាប់ និង​ធ្វើ​ឡើង​ដើម្បី​រក​ភាពយុត្តិធម៌ជូនប្រជា​ជន។

លោក Phyo Zeyar Thaw ដែលជាសកម្មជនប្រជាធិបតេយ្យម្នាក់ក្នុងចំណោមសកម្មជនប្រជាធិបតេយ្យបួននាក់ ត្រូវបានប្រហារជីវិតដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ក្រោមការចោទប្រកាន់ថាបានចូលរួម "អំពើភេរវកម្ម"ក្នុងប្រទេស។

អាមេរិក​ជំរុញ​ឱ្យ​ចិន​ថ្កោលទោស​លើ​មីយ៉ាន់ម៉ា​ទាក់ទង​នឹង​ការប្រហារ​ជីវិត​សកម្មជន​បក្សប្រឆាំង

សហរដ្ឋអាមេរិក​បាន​ជំរុញប្រទេស​ចិន​​ឱ្យ​បង្កើន​​សម្ពាធ​​​លើ​ប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​របប​យោធា​​មួយនេះបាន​​ប្រហារ​ជីវិត​​សកម្មជន​​ប្រជាធិបតេយ្យ​ចំនួន៤នាក់​។