ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។

អតីត​ប្រធានាធិបតី​ស្រីលង្កា​អាច​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសថៃ​ដើម្បី​សុំសិទ្ធិ​ជ្រកកោន​បណ្ដោះ​អាសន្ន

យោងតាមការចេញផ្សាយរបស់បណ្ដាញសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា អតីតប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីសុំសិទ្ធិជ្រកកោនបណ្តោះអាសន្ន។

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

អង្គការ​សហប្រជាជាតិ​រកឃើញថា​មា​ន​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា

នៅថ្ងៃអង្គារ ទី៩ ខែសីហា ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) បានរាយការណ៍ថាមានភស្តុតាងបង្ហាញពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមទាំងអំពើឃាតកម្ម ការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុន។

អភិបាលក្រុង Albuquerque លោក Tim Keller ថ្លែងនៅវិហារអ៊ីស្លាមមួយក្នុងក្រុង New Mexico ដើម្បីរំលឹកដល់បុរសមូស្លីមបួននាក់ដែលត្រូវបានបាញ់សម្លាប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២។

ជនសង្ស័យ​ដែល​សម្លាប់​បុរស​មូស្លីម​ចំនួន​៤នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​រដ្ឋញូមិចស៊ីកូ (New Mexico)

នគរបាលរដ្ឋ New Mexico កាលពីថ្ងៃអង្គារ បានចាប់ខ្លួនបុរសម្នាក់ដែលជាជនសង្ស័យបឋមក្នុងការបាញ់សម្លាប់បុរសមូស្លីមចំនួន៤នាក់ នៅទីក្រុង Albuquerque ចាប់តាំងពីខែវិច្ឆិកា ដែលជាការលបបាញ់ប្រហារជាបន្តបន្ទាប់ ដែលបានធ្វើឱ្យសហគមន៍អ៊ីស្លាមនៅទីក្រុងនេះមានការភ័យខ្លាច។

រូបថតឯកសារ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រវីដៃពេលគាត់មកដល់អាកាសយានដ្ឋានអន្តរជាតិ Palm Beach ក្នុងទីក្រុង West Palm Beach រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

FBI ឆែកឆេរលំនៅដ្ឋានលោក ដូណាល់ ត្រាំ នៅ Mar-a-Lago រដ្ឋ Florida

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃចន្ទ (ទី៨ ខែសីហា) ថាលំនៅដ្ឋានរបស់លោកនៅ Mar-A-Lago ក្នុងរដ្ឋ Florida ត្រូវបានឆែកឆេរដោយភ្នាក់ងារ FBI ដែលលោកហៅទង្វើនោះថា «ជាការប្រព្រឹត្តខុសរបស់ព្រះរាជអាជ្ញា»។ នេះបើយោងតាមការចេញផ្សាយរបស់បណ្ដាញសារព័ត៌មាន CNA នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ។

ទិដ្ឋភាពនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បង្ហាញឱ្យឃើញពីទឹកទន្លេ Han ហូរព្រៀបដោយសារតែភ្លៀងធ្លាក់ខ្លាំង។

មនុស្ស​យ៉ាង​ហោចណាស់​៨នាក់​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង

អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារនេះថា មនុស្សយ៉ាងហោចណាស់៨នាក់បានស្លាប់នៅក្នុងនិងជុំវិញទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូង ត្រឹមតែរយៈពេលមួយយប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានផ្ដាច់ចរន្តអគ្គិសនី បណ្ដាលឱ្យបាក់ដី និងលិចផ្លូវថ្នល់និងផ្លូវក្រោមដី។

ប្រជាជនប៉ាឡេស្ទីនប្រមូលផ្ដុំគ្នាលើគំនរបាក់បែកនៅកន្លែងកើតហេតុនៃការវាយប្រហាររបស់អ៊ីស្រាអែល នៅ Rafah ភាគខាងត្បូង Gaza Strip ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កោះប្រជុំ​បន្ទាន់​អំពី​ការ​ប្រយុទ្ធគ្នា​នៅ​តំបន់​ហ្គាហ្សា

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្គាហ្សា ដោយមានសមាជិកជាច្រើនបានលើកឡើងពីក្ដីបារម្ភ ចំពេលមានបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមជីហាតអ៊ីស្លាមដែលជាក្រុមប្រដាប់អាវុធប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល រយៈពេល៣ថ្ងៃ នៅលើទឹកដីប៉ាឡេស្ទីន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ) ជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ថ្ងៃទី25 ខែមេសា ឆ្នាំ2019។

កូរ៉េខាងជើង​គ្រោង​បញ្ជូន​អ្នកស្ម័គ្រចិត្ត​ចំនួន​១០ម៉ឺននាក់​ទៅ​ជួយ​រុស្ស៊ី​ក្នុង​សង្រ្គាម​ជាមួយ​អ៊ុយក្រែន

ប្រទេសកូរ៉េខាងជើង កំពុងរៀបចំផ្ដល់កងទ័ពស្ម័គ្រចិត្តចំនួន១០ម៉ឺននាក់ទៅជួយរុស្ស៊ី ដើម្បីឱ្យប្រទេសនេះឈ្នះសង្រ្គាមលើអ៊ុយក្រែន។

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

លោក Biden ថ្កោលទោស​ការ​សម្លាប់​ពលរដ្ឋ​មូស្លីម​៤នាក់ និង​ថា​វា​មិន​គួរ​កើត​មាន​នៅ​សហរដ្ឋ​អាមេរិក​ឡើយ

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បានថ្លែងថ្កោលទោសការសម្លាប់បុរសមូស្លីម៤នាក់ នៅក្នុងរដ្ឋញូមិចស៊ីកូ (New Mexico) ដែលនគរបាលនិយាយថាអាចជារឿងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងវណ្ណៈ។

បុរស​ម្នាក់​អាន​កាសែត Global Times ដែល​មាន​អត្ថបទ​ទំព័រ​មុខ​អំពី​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​របស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អ្នកស្រី ណានស៊ី ពែលឡូស៊ី (Nancy Pelosi) បិទនៅ​ជញ្ជាំង​ផ្ដល់ព័ត៌មាន​ផ្លូវ​ ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

អ្នកស្រី Pelosi មក​ដល់​សិង្ហបុរី ខណៈ​ចិន​ព្រមាន​មិន​ឱ្យ​ទៅ​កាន់​កោះតៃវ៉ាន់

ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អ្នកស្រី ណានស៊ី ពែលឡូស៊ី (Nancy Pelosi) បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរីហើយ នៅថ្ងៃទី១ ខែសីហានេះ ជាដំណើរទស្សនកិច្ចមួយជុំមកកាន់តំបន់អាស៊ីរបស់អ្នកស្រី ក្រោមក្រសែភ្នែកឃ្លាំមើលយ៉ាងដិតដល់របស់ប្រទេសចិន ខណៈប្រទេសអំណាចនៅអាស៊ីមួយនេះបានព្រមានថា យោធារបស់ខ្លួននឹង «មិននៅស្ងៀមឡើយ» ប្រសិនបើអ្នកស្រីធ្វើដំណើរទៅកាន់ «កោះតៃវ៉ាន់» ដែលចិនតែងចាត់ទុកថាគ្រាន់តែជាអាណាខេត្តរបស់ខ្លួននោះ។

អតីតប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។

ប្រធានាធិបតីថ្មីស្រីលង្កា ថាមិនទាន់ដល់ពេលសម្រាប់លោក Rajapaksa ត្រលប់មកប្រទេសវិញ ខណៈអំពាវនាវឱ្យមានរដ្ឋាភិបាលរួបរួមមួយ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ

ប្រធានាធិបតីថ្មីរបស់ប្រទេសស្រីលង្កា លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) បានថ្លែងកាលពីថ្ងៃអាទិត្យថា មិនទាន់ដល់ពេលសម្រាប់អតីតប្រធានាធិបតី លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ត្រូវវិលត្រលប់ចូលមកប្រទេសវិញនោះទេ ព្រោះវាអាចធ្វើឱ្យមានភាពតានតឹងផ្នែកនយោបាយ។