អ្នកពុលស្រាថ្នាំចិននៅសល់តែម្នាក់ទៀតប៉ុណ្ណោះកំពុងបន្ត​សម្រាកព្យាបាល​

ពលរដ្ឋម្នាក់​២នាក់ដែលមាន​អាការៈធ្ងន់ធ្ងរក្រោយពីបាន​ទទួលទានស្រាថ្នាំចិនតាំងគួយបាន​ឆ្លងផុតពីគ្រោះថ្នាក់ហើយ ដោយម្នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ខណៈបុរសម្នាក់ទៀត​គ្រូពេទ្យឱ្យនៅសម្រាកព្យាបាល​បន្ត។

យុវជន គង់ រ៉ៃយ៉ា

សកម្មជន គង់ រ៉ៃយ៉ា មិន​រំពឹង​ទទួល​បាន​យុត្តិធម៌​ក្នុង​សំណុំ​រឿង​បោះ​ពុម្ព​អាវ​យឺត​ភ្ជាប់​រូបថត​លោក កែម ឡី

យុវជន​ គង់ រ៉ៃយ៉ា ដែល​ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​ដល់​ទៅ ៤​ឆ្នាំ​ក្រោម​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ពុម្ព​អាវ​យឺត​មាន​រូបថត​អ្នកវិភាគ​ លោក កែម ឡី និង​សម្ដី​របស់​លោក​នោះ​ និយាយ​ថា រូប​គេ​មិន​រំពឹង​ទទួល​បាន​យុត្តិធម៌​នោះ​ឡើយ នៅ​ពេល​សាល​ក្រម​នឹង​ត្រូវ​ប្រកាស​នៅ​ខែ​ក្រោយ​នេះ។

សាលា​ឧទ្ធរណ៍​​តម្កល់​​សេចក្ដី​សម្រេច​​សាលា​ដំបូង​ ជុំវិញ​​បណ្ដឹង​​ជំទាស់​​ការ​​ដាក់​​ភស្តុតាង​បន្ថែម​​

តុលាការ​ជាន់ខ្ពស់​កម្ពុជា បានសម្រេច​រក្សា​សេចក្ដីសម្រេច​របស់​តុលាការ​ជាន់​ទាប ជុំវិញ​បណ្ដឹង​ជំទាស់​នឹង​ការ​ដាក់​ភស្តុតាង​ថ្មី​នៅក្នុង​ដំណើរការ​ជម្រះក្ដី​សំណុំរឿង​«ក្បត់ជាតិ»ចោល ​ទៅលើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ផ្អាក​ដំណើរការ។

អាជ្ញាធរ ព្រះសង្ឃ​ ពុទ្ធ​បរិស័ទ​​ចូល​រួម​​បង្ការ​​ការ​ឆ្លង​វីរុស​​កូវីដ​​១៩​ បើ​ទោះ​​ជា​​​​ខេត្ត​តាកែវ​​មិន​​ទាន់​​រក​​ឃើញ​​ករណី​​ឆ្លង​ក្តី

ក្រុងដូនកែវ​ ខេត្តតាកែវ- អាជ្ញាធរផ្សព្វផ្សាយសារអប់រំតាមឧគ្ឃោ​សនាសព្ទ​បំពាក់​នៅលើ​ដំបូល​រថយន្ត​ដូចជា​ថា លាងដៃនឹងសាប៊ូ ពាក់ម៉ាស់ ហើយពេល​ក្អក ឬកណ្តាស់​ត្រូវ​យក​កែងដៃខ្ទប់មាត់ ជា​ដើម។

មេធាវីការពារក្ដីឱ្យលោក កឹម សុខា​ គឺលោក ចាន់ ចេន ប្រាប់អ្នកសារព័ត៌មាន ក្រោយពីចូលការពារក្ដីនៅសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ករណីរឿងលោក កឹម សុខា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩។

មេធាវីលោក កឹម សុខា ស្នើសុំលើកពេល​សវនាការដោយបារម្ភខ្លាចអ្នកចូលរួមឆ្លងកូវីដ-១៩

ក្រុមមេធាវីលោក កឹម សុខា ស្នើសុំតុលាការលើកពេល​សវនាការ​កូនក្តីរបស់ខ្លួន ដោយ​សារបារម្ភ​ពី​សុវត្ថិភាព​របស់អ្នកចូលរួម​ ខណៈដែលកម្ពុជារកឃើញអ្នក​ផ្ទុក​កូវីដ-១៩ ជាបន្តបន្ទាប់។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោ​ក កឹម​ សុខា​ គឺលោកស្រី​មេធាវី​ ម៉េ​ង សុភារី​ និងមេធាវី២រូបទៀត ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការរឿងក្ដី លោក កឹម សុខា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

ចៅក្រមថាមេធាវីលោក កឹម សុខា មានចរិត​ទំនើង ក្រោយពួកគេដើរចេញពីបន្ទប់សវនាការ​

ប្រធានក្រុមប្រឹក្សាសាលាដំបូងរាជធានីភ្នំពេញ បានហៅមេធាវីលោក កឹម សុខា ថាជាមេធាវីទំនើង និងព្រមានចាត់វិធានការតឹងរ៉ឹង បន្ទាប់ពីក្រុមមេធាវីចុងចោទដើរចេញពីសវនាការដោយសារមិនពេញចិត្តនឹងការរារាំងរបស់ប្រធានក្រុមប្រឹក្សាមិនឱ្យឆ្លើយតប។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោ​ក កឹម​ សុខា​ គឺលោកស្រី​មេធាវី​ ម៉េ​ង សុភារី​ និងមេធាវី២រូបទៀត ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការរឿងក្ដី លោក កឹម សុខា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

តុលាការ​ចោទសួរ​លោ​ក កឹម​ សុខា​ លើ​រឿងរ៉ាវ​ចន្លោះ​ឆ្នាំ១៩៩៣ និង២០០៧​

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ​ បាន​ចោទសួរ​លោ​ក កឹម​ សុខា​ តែ​រឿងរ៉ាវ​កើតឡើង​ក្នុងរយៈពេល​ពីឆ្នាំ១៩៩៣​ ដល់​ឆ្នាំ២០០៧​ ក្នុង​ពេល​ដែល​លោក​ជាស​មា​ជិ​កស​ភា​ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។

លោក រ៉ាត់ រត្នមុនី

​សារព័ត៌មាន​រុស្ស៊ី RT ខកចិត្ត​ចំពោះការផ្តន្ទាទោសលោក រ៉ាត់ រត្នមុនីដាក់ពន្ធនាការ២ឆ្នាំ

បណ្តាញ​សារព័ត៌មាន​រុស្ស៊ី Russia Today (RT)បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានីភ្នំពេញ ដែល​បាន​​ផ្តន្ទាទោស​អ្នក​បកប្រែជនជាតិ​ខ្មែរ​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ ជុំវិញ​ការ​ជាប់ពាក់ព័ន្ធរបស់​លោក​នៅក្នុង​ការ​ផលិត​ភាព​យន្ត​ឯក​សារ​មួយ។

លោក រ៉ាត់ រត្នមុនី

តុលាការផ្តន្ទាទោសអ្នកបកប្រែ​ឲ្យ​ផលិតករ ​«ម្តាយខ្ញុំ លក់ខ្ញុំ» ឲ្យជាប់ពន្ធនាគារ២ឆ្នាំ

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធនេះ បានសម្រេចផ្តន្ទាទោសអ្នកសម្របសម្រួល និងជាអ្នកបកប្រែជនជាតិខ្មែរឲ្យបណ្តាញសារព័ត៌មាន Russia Today ហៅកាត់ថា (RT) ឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ដោយសារការជាប់ពាក់ព័ន្ធរបស់លោកក្នុងការផលិតភាពយន្តឯកសារដ៏ចម្រូងចម្រាសរឿង «ម្តាយខ្ញុំលក់ខ្ញុំ» ដែលនិយាយអំពីការជួញដូរផ្លូវភេទក្មេងស្រីមិនទាន់គ្រប់អាយុ។

​អគ្គ​លេខា​ធិការ​​សហព័ន្ធ​​កាយ​​វប្បកម្ម​លា​លែង​តំណែង​​ ក្រោយ​គ្មាន​ដំណោះស្រាយ​ប្រាក់​រង្វាន់​កីឡាករ​

មន្ត្រីជាន់​ខ្ពស់មួយរូប​នៅ​សហព័ន្ធកាយ​វប្បកម្ម​ ប្រកាស​លាលែង​ពី​តំណែ​ង ដោយ​សារ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​ប្រធាន​សហព័ន្ធ​ និងមានភាពមិនប្រក្រតីក្នុងការផ្តល់ប្រាក់រង្វាន់​សម្រាប់​កីឡាករ​កាយ​វប្បកម្មដែលកើតឡើងថ្មីៗនេះ។