លោក​ ហ៊ុន​ សែន​ បន្ត​​ក្រើន​​រំឭក​​ពល​រដ្ឋ​និង​​អាជ្ញាធរ​​ឱ្យ​​ទប់​ស្កាត់​​ការ​​ឆ្លង​​វីរុស​​កូ​រ៉ូ​ណា​​ក្នុង​​រដូវ​​ភ្ជុំ​បិណ្ឌ​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ទៅ​ពលរដ្ឋ​ឱ្យបន្ត​ការពារ​ខ្លួន​ពី​ការ​ឆ្លង​នៃ​វីរុស​កូ​រ៉ូ​ណា និង​ប្រាប់​ទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ឱ្យថែរក្សា​សន្តិសុខនិង​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​អំឡុង​ពិធីបុណ្យ​ភ្ជុំ​នេះ។

រាជ​រដ្ឋា​ភិបាល​​បញ្ចេញ​​ថវិកា​១៥០​លាន​​ដុល្លារ​អភិវឌ្ឍ​​​ផ្លូវ​​ក្នុង​​ក្រុង​​សៀមរាប​

​រាជរដ្ឋាភិបាលបានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន១៥០លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​កសាង​ផ្លូវ​ចំនួន៣៨ខ្សែនៅក្នុង​ទីរួមខេត្ត​សៀមរាប ដើម្បី​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋនិង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

ក្រសួង​​អប់រំ​​ណែនាំ​​មន្ត្រី​​ពាក់ព័ន្ធ​​ពិនិត្យ​​កម្តៅ​​សិស្ស​​ប្រឡង​​បាក់ឌុប​មុន​​ការ​​ប្រឡង​​មួយ​ថ្ងៃ​​

ក្រសួង​អប់រំ យុវជន និងកីឡា ណែនាំ​ដល់​មន្ត្រី​អប់រំ​រាជធានី​-ខេត្តសហការ​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​-ខេត្ត ដើម្បី​វាស់​កម្តៅនិង​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ជូន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ មុន​ដំណើរការ​ប្រឡង​មួយថ្ងៃ និង​អនុវត្ត​គោលការណ៍​មួយចំនួន ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ១៩។

បទ​​យក​ការណ៍​៖​ គ្រូ​ប​ឋម​សិ​ក្សា​នៅ​​មណ្ឌល​គិរី​​បង្រៀន​​សិស្ស​​ជា​​ក្រុម​​មិន​​លើស​​ពី​១០​នាក់​​អំឡុង​​កូ​វីដ​១៩​

​សាលារៀន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​ត្រូវ​បាន​បិទ​ទាំងស្រុង​កាលពី​ខែមីនា​កន្លងទៅ ដើម្បី​ទប់​ស្កាត់កុំឱ្យ​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។ បើ​ទោះបីជា​សាលា​ត្រូវ​បាន​បិទ​ក៏​ពិតមែន តែ​ការអប់រំ​នៅតែ​មានដំណើរ​ការ​ជា​ធម្មតា ដោយ​ក្រសួង​បាន​បង្កើត​ការសិក្សាតាម​ប្រព័ន្ធAPP និង​អន​ឡាញ ក្នុង​គោលបំណង​ឱ្យ​សិស្ស​សិក្សា​ពី​ចម្ងាយ។

សង្គម​​ស៊ីវិល​​ស្នើ​​រដ្ឋា​ភិបាល​​ទម្លាក់​​ចោល​​សេចក្តី​​ព្រាង​ច្បាប់​​ស្តី​​ពី​​សណ្តាប់​​ធ្នាប់​​សាធារណៈ​

ក្រុម​អង្គការ​សង្គម​ស៊ីវិលដែល​កំពុង​បំពេញការងារ​ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​សេចក្តី​ព្រាងច្បាប់​ស្តី​ពីសណ្តាប់​ធ្នាប់​សាធារណៈ​ជា​បន្ទាន់ ដោយ​លើក​ហេតុផល​ថា ច្បាប់​នេះ​រំលោភបំពាន​សិទ្ធិ​ស្ត្រី។

ក្រសួង​​អប់រំ​ អនុញ្ញាត​​ឱ្យ​​គ្រឹះស្ថាន​​រដ្ឋ​​គ្រប់​​កម្រិត​​ក្នុង​​ទី​រួម​ខេត្ត​​ចំនួន​៤​បើក​​ដំណើរ​ការ​​ឡើង​វិញ​​

ក្រសួង​អប់រំ យុវជន និងកីឡា អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសិក្សា​រដ្ឋ​ដែល​មាន​សិស្ស​ថ្នាក់​ទី៩និង​ទី១២ និង​គ្រឹះស្ថានសិក្សា​រដ្ឋ​គ្រប់​កម្រិតនៅក្នុង​ទីរួមខេត្ត​ចំនួន៤ បើក​ដំណើរការ​ឡើងវិញនៅ​ខែកញ្ញា​ខាងមុខ។

សិស្សវិទ្យាល័យបាក់ទូក

ក្រសួង​​អប់រំ​អនុញ្ញាត​​ឱ្យ​​វិទ្យាល័យ​​បាក់​ទូក​​បើក​​ដំណើរ​ការ​​ឡើង​វិញ​​នៅ​​ខែ​ក្រោយ​​

ក្រសួង​អប់រំ យុវជន និងកីឡា អនុញ្ញាត​ឱ្យ​វិទ្យាល័យ​បាក់​ទូក បើក​ដំណើរការ​ចូលរៀន​ឡើងវិញក្នុង​ខែកញ្ញា​ខាងមុខនេះ បន្ទាប់ពី​ក្រសួង​សង្កេតឃើញ​ថា វិទ្យាល័យ​មួយ​នេះមាន​អត្រា​នៃ​សិស្ស​ថ្នាក់​ទី១២ច្រើនជាង​គេ​​ទូទាំង​ប្រទេស។

ស្ថានភាពទឹកឡើងដោយជំនន់ទឹកភ្លៀង នៅតំបន់បឹងទំពន់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)

ពលរដ្ឋ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​​ត្អូញ​ត្អែរ​ពី​ផល​ប៉ះ​ពាល់​ក្រោយ​ជំនន់​ទឹក​ភ្លៀង​ជន់​លិច​ផ្ទះ​សម្បែង

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ត្អូញត្អែរ​អំពី​ការ​ខូច​ខាត​លំនៅឋាន និង​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ ​បណ្ដាល​មក​ពី​ជំនន់​ទឹក​ភ្លៀង​ ដែល​បាន​ជន់​លិច​​ទីក្រុង​មួយ​នេះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

និស្សិត​​ខ្មែរ​​ជាង​៣០​នាក់​សិក្សា​​នៅ​​ប្រទេស​​ថៃ​បាន​​មក​ដល់​​កម្ពុជា​​វិញ​​តាម​​ការ​​ស្នើ​សុំ​​

ក្រុមនិសិត្ស​ខ្មែរ​ដែល​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ថៃ​ជាង៣០នាក់ បាន​មកដល់​មាតុភូមិ​វិញ​ហើយកាលពី​ថ្ងៃម្សិលមិញ ក្រោយពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃបាន​ជួយ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជូន​ពួក​គេ។

ស្ថាន​ទូត​​អាមេរិក​​ប្រចាំ​​កម្ពុជា​៖ ពុំមាន​​​ករណី​​វិជ្ជមាន​​វីរុស​​កូ​វីដ​​-​១៩​ក្នុង​​សហគមន៍​​នៃ​​ស្ថានទូត

​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជាបាន​អះអាង​ថា គិត​មកដល់​ថ្ងៃពុធ​នេះ មិន​មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩នៅក្នុង​សហគមន៍​នៃ​ស្ថានទូត​ទេ។