អគ្គនាយកដ្ឋានគយ

សាច់​ក្របី​​​បង្កក​ចំនួន​៣​កុង​តឺន័រ​ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​មាន​ផ្ទុក​វីរុស​កូវីដ-១៩

ក្រសួង​សុខាភិបាល ឱ្យដឹងថា សាច់ក្របីបង្កកដែលនាំចូលពីប្រទេសឥណ្ឌាចំនួន៣​កុងតឺន័រ នៅ​ទីលាន​ផែស្ងួត​ត្រីកូដ ដ្រាយផត គឺពិតជាមានផ្ទុកវីរុសកូវីដ-១៩ (SARS-CoV-2)។ 

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយអាជ្ញាធរថៃ ចុះយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនពលករខ្មែរធ្វើការនៅប្រទេសថៃ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Royal Embassy of Cambodia in Bangkok)

ទូត​កម្ពុជា​ប្រចាំ​​ប្រទេស​ថៃ​ថា​ខ្លួន​មិន​បាន​រៃ​អង្គាស​ប្រាក់​​ដូច​ដែល​គណនី​ហ្វេស​ប៊ុក​មួយ​​ផុស​នោះ​ទេ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បញ្ជាក់ថា ខ្លួនមិនបានអំពាវនាវឬឱ្យ​បុគ្គល​ណា​មួយរៃ​អង្គាស​​​ប្រាក់ដើម្បីយកទៅជួយពលករខ្មែរ ដូចការលើកឡើងរបស់​បុគ្គលមួយរូបក្នុង​បណ្តាញ​សង្គមហ្វេស​ប៊ុកនោះទេ។ 

ពលរដ្ឋពាក់ម៉ាស់ការពារពីកូវីដ-១៩ នៅក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។ (UNICEF)

ទូត​ខ្មែរ​​អំពាវនាវ​ឱ្យ​​​ពលរដ្ឋ​ខ្មែរ​​នៅ​ឡាវ​​​ប្រុង​ប្រយ័ត្ន​​ចំពោះ​ស្ថានភាព​ជំងឺ​កូវីដ-១៩

ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធាណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអំពាវនាវឱ្យ​​ប្រជាជនខ្មែរ​កំពុងរស់នៅនិងធ្វើការនៅទីនោះមានការប្រុងប្រយ័ត្នខ្ពស់ ​ចំពោះស្ថានភាពជំងឺកូវីដ-១៩ដែលកំពុងឆ្លងរាលដាលនៅតាមសហគមន៍។

ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩។ (ហ្វេសប៊ុក៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications)

ក្រសួង​ស្នើ​ឱ្យ​បញ្ឈប់​ការ​យក​ឧប​ករណ៍​ធ្វើ​តេស្ត​រហ័ស​​​កូវីដ-១៩​ទៅ​ធ្វើ​អាជីវ​កម្ម​បន្ត

​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវការយកឧបករណ៍​ធ្វើតេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ​ទៅធ្វើអាជីវកម្មបន្តខុសពីគោលការណ៍រដ្ឋាភិបាល ដោយថា ការធ្វើដូច្នេះនឹងមិនផ្ដល់ផលប្រយោជន៍អ្វីដល់អ្នកប្រើប្រាស់ឡើយ។

បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងឱ្យភ្ញៀវនៅស្ថានីយប្រេងមួយកន្លែង នៅក្រុងភ្នំពេញ។

ពលរដ្ឋ​ត្អូញត្អែរ​​ពី​​បញ្ហា​ជីវភាព​​ប្រចាំ​​ថ្ងៃ​​ ខណៈ​​តម្លៃ​​ប្រេង​សាំង​ហក់​​ឡើង​ខ្ពស់​​អំឡុង​​កូវីដ​-១៩​

ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន​​ត្អូញត្អែរពីបញ្ហាជីវភាព​ប្រចាំថ្ងៃ​ ជាពិសេស​នៅ​ក្នុង​អំឡុងវិបត្តិ​ជំងឺ​កូវីដ-១៩​នេះ​​ ខណៈ​តម្លៃ​​ប្រេង​សាំង​នៅកម្ពុជាបន្តហក់ឡើង​ខ្ពស់ជាបន្តបន្ទាប់។

វាគ្មិនចូលរួមចែករំលែកបទពិសោធន៍លើប្រធានបទផ្សេងៗក្នុងកម្មវិធីព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយ ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ Open Cyber Talk)

ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ​ឆ្នាំ​២០២១​ នឹង​ជំរុញ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​កាន់​តែ​ប្រសើរ

កម្មវិធីព្រឹត្តិការណ៍អ៊ីនធឺណិតបើកទូលាយលើកទី៦​នាឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅលើបណ្ដាញសង្គមហ្វេសប៊ុក​នៅថ្ងៃទី២៥ ខែកក្កដា ​ឆ្នាំ២០២១ ក្រោមប្រធានបទរួម​ ​«ទាំងអស់គ្នាដើម្បីការប្រើប្រាស់អ៊ីនធឺណិតកាន់តែប្រសើរ»។

សត្វស្លាបព្រៃរាប់ម៉ឺនក្បាលកំពុងហោះហើររកចំណីនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ភូមិសាស្រ្តខេត្តតាកែវ។

ក្រសួង​បរិស្ថាន​អំពាវនាវ​ឱ្យ​​ពលរដ្ឋ​ចូលរួម​ថែ​រក្សា​ធនធាន​ធម្មជាតិ​នៅ​​តំបន់​ការពារ​ទេសភាព​ព្រែកល្ពៅ

មន្រ្តីក្រសួងប​រិស្ថាន អំពាវនាវឱ្យ​​ពលរដ្ឋទាំងនៅក្នុងតំបន់ការពារធម្មជាតិនិងទូទាំងប្រទេសចូលរួមថែរក្សាធន​ធនធម្មជាតិនិងសត្វទាំងឡាយដែលមាននៅក្នុងតំបន់ការពារទេសភាពព្រែកល្ពៅ ខណៈ​តំបន់មួយនេះគ្រោងដាក់ចូលជា«តំបន់រ៉ាមសារ»​ក្នុងពេលខាងមុខ។

មូល​និធិ​គន្ធបុប្ផា​កម្ពុជា​ទទួល​បាន​ជំនួយ​៥​ម៉ឺន​លាន​រៀល​និង​ជិត​៥​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី១​ឆ្នាំ​២០២១

មូលនិធិគន្ធបុប្ផា ទទួលបានជំនួយជាទឹកប្រាក់ពីសប្បុរសជននិងស្ថាប័នមួយចំនួនក្នុងទំហំជិត៥០ ០០០លានរៀល (៤៨ ៨៥៣ ៤៥២ ៦០០) ​និងជិត៥លានដុល្លារ ក្នុងត្រីមាសទី១ដើមឆ្នាំ២០២១។

សកម្ម​ជន​បរិស្ថាន​ថា​ បទ​ល្មើស​ព្រៃ​ឈើ​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​នេះ​​មិន​មាន​ការ​ថយ​ចុះ

សកម្មជនបរិស្ថាន អះអាងថា បទល្មើសព្រៃឈើក្នុងរយៈពេល៦​ខែដើមឆ្នាំ២០២១ នៅតំបន់ព្រៃឡង់ និងតំបន់ផ្សេងទៀត មិនមានការថយចុះឡើយ ខណៈក្រសួងបរិស្ថានអះអាងថា បទល្មើសព្រៃឈើកើតមានខ្លះមែន ប៉ុន្តែជាទ្រង់ទ្រាយតូចតែប៉ុណ្ណោះ។ ​

ស្ថានភាពភ្លៀងធ្លាក់នៅ រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ខេត្តប៉ៃលិន។ (ហ្វេសប៊ុក៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology)

ក្រសួង​អំពាវនាវ​ជា​ថ្មី​ឱ្យ​ពលរដ្ឋ​ប្រយ័ត្ន​ចំពោះ​​បាតុភូត​ភ្លៀង​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្រ្តាក់​​

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ខណៈកម្ពុជាទទួលរងឥទ្ធិពល​ជ្រលងប្រព័ន្ធសម្ពាធទាបឈ្មោះថា ITCZ ដែលនឹងអូសបន្លាយរហូតដល់មួយសប្ដាហ៍។