សង្គម​ស៊ីវិល​បារម្ភ​បាត់​បង់​តំបន់​ប្រវត្តិ​សាស្ត្រ​មួយ​នៅ​ខេត្ត​ព្រះវិហារ​ ខណៈ​ក្រុមហ៊ុន​​ចូល​​ឈូស​​ឆាយ​

មន្ត្រីសង្គមស៊ីវិលនិងជនជាតិដើមភាគតិច​នៅស្រុករវៀង ខេត្តព្រះ​វិហារ បារម្ភ​ពីការបាត់បង់តំបន់សន្លុង​ស្លដែក ដែលជាតំបន់​ប្រវត្តិសាស្ត្ររបស់ជនជាតិដើមភាពតិចកួយ​នៅទីនោះ ដោយសារមានក្រុមហ៊ុន​មួយ​កំពុង​ដាក់​គ្រឿង​ចក្រធ្វើសកម្ម​ភាពឈូសឆាយ​ដី។

គ្រឿងចក្ររបស់ម្ចាស់ពុះដីឡូត៍​យកទៅកាយអាចម៍ដីនៅទីតាំង២កន្លែងដែលជាតំបន់ដីព្រៃលិចទឹករបស់រដ្ឋ ស្ថិតនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានកងរាជអាវុធហត្ថខេត្តនិងមន្ត្រីពាក់ព័ន្ធចុះទៅហាមឃាត់និងរឹបអូសទុក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

អាជ្ញាធរ​​ពិន័យ​​​ម្ចាស់​ដី​ឡូត៍​ម្នាក់​ដែល​ប្រើ​​គ្រឿង​ចក្រ​កាយ​យក​អាចម៍​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​

អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនម្ចាស់ពុះដីឡូត៍មួយកន្លែងរយៈពេលខ្លីនិង​ពិន័យជាប្រាក់ចន្លោះពី​៥លានទៅ១០លានរៀលទៅតាមច្បាប់​ ក្រោយ​បុគ្គលរូបនោះប្រើ​គ្រឿងចក្រកាយ​យកអាចម៍​ដីព្រៃលិចទឹករបស់រដ្ឋ​​ទៅចាក់បំពេញទីតាំងដីឡូត៍ឯកជនរបស់ខ្លួនដោយគ្មានច្បាប់​​អនុញ្ញាត។

អាជ្ញាធរ​ទុក​ពេល​១​សប្តាហ៍​ឱ្យ​ម្ចាស់​សំណង់​អនា​​ធិបតេយ្យ​លើ​ដង​ទន្លេ​រុះរើ​ចេញ​

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱសានវាទរយៈពេលមួយ​សប្តាហ៍​ដល់​ម្ចាស់​​បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក និងម្ចាស់សំណង់​មិនរៀបរយនៅ​លើផ្ទៃទន្លេ រុះរើសំណង់របស់ខ្លួន​​​ចេញពីតំបន់នោះឱ្យ​អស់ បើពុំនោះទេនឹងប្រឈមផ្លូវច្បាប់​។

ស៊ីម៉ាក់​​​រង់ចាំ​សំណាក​ក្លិន​អ្នក​ផ្ទុក​កូវីដ-១៩​ ដើម្បី​បង្ហាត់​សត្វ​ឆ្កែ​​​ហិត​រក​អ្នក​ផ្ទុក​ជំងឺ​នេះ​

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ កំពុងរង់ចាំអ្នកជំនាញសុខាភិបាលផ្តល់​សំណាក​ក្លិន​អ្នកផ្ទុកវីរុសកូវីដ-១៩ ដើម្បី​បង្ហាត់សត្វឆ្កែចំនួន១០ក្បាលស្វែងរក​អ្នក​ផ្ទុក​​​ជំងឺនេះ។

អាជ្ញាធរ​ខេត្ត​កំពត​ឃាត់​ខ្លួន​​អ្នក​ផលិត​ស្រា​២​នាក់​ ក្រោយ​​ពលរដ្ឋ​១០​នាក់​ស្លាប់​ដោយ​​ពុល​ស្រា-ស​

អាជ្ញាធរខេត្តកំពត បានឃាត់ខ្លួន​ម្ចាស់សិប្បកម្មផលិតស្រា-សចំនួន២នាក់ជាបណ្តោះអាសន្ន ក្រោយ​ពីពលរដ្ឋ​ចំនួន១០នាក់បាន​ស្លាប់ និងជាង៣០នាក់​ទៀតត្រូវ​បាន​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយ​សារ​ពុល​ស្រាស​ក្នុងកម្មវិធីបុណ្យសពមួយកន្លែងក្នុងខេត្តនេះ។

សង្គម​ស៊ីវិល​សាទរ​​​វិធានការ​​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ដែល​លុប​​បំបាត់​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​​កម្ម​ស្រាបៀរ​

អង្គការសង្គមស៊ីវិល គាំទ្រចំពោះរដ្ឋបាល​ខេត្តកំពង់ស្ពឺដែលធ្វើយុទ្ធនាការដកហូតនិងរុះរើ​​ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹងនៅក្នុងខេត្តនេះ ដោយ​ចាត់ទុកវិធានការរបស់អាជ្ញាធរខេត្ត​ថា ជា​ជំហានចាប់ផ្តើមដ៏ល្អមួយ​សម្រាប់កម្ពុជា។

អាជ្ញាធរ​ជាតិ​​អប្សរា​គ្រោង​ព្រលែង​សត្វ​ស្លាប​​៣​ប្រភេទ​​បន្ថែម​ចូល​ក្នុង​ព្រៃ​ឧទ្យាន​អង្គរ​

អាជ្ញាធរជាតិ​អប្សរា គ្រោង​ព្រលែងសត្វស្លាបចំនួន៣ប្រភេទដែលមានជាង១០ក្បាលចូលទៅក្នុង​ព្រៃ​ឧទ្យានអង្គរ ដើម្បីអភិរក្សនិងបង្កើនចំនួន​សត្វព្រៃធម្មជាតិនៃឧទ្យានមួយនេះ។

ទូតខ្មែរ​​ប្រាប់​​ឱ្យ​​ពលរដ្ឋ​​ខ្មែរ​នៅ​វៀតណាម​​គោរព​ច្បាប់​និង​វិធាន​ចេញ​ចូល​ ចៀស​វាង​រង​ការ​បណ្តេញ​​ចេញ​

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម អំពាវនាវដល់ពលរដ្ឋខ្មែរដែលស្នាក់នៅនិងធ្វើការ​នៅប្រទេសវៀតណាម ឱ្យគោរពច្បាប់និងវិធានស្តីពីការចេញ-ចូល​របស់​​អាជ្ញាធរ​​វៀតណាម ក្រោយពីរដ្ឋាភិបាលប្រទេសនេះប្រកាសថា នឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើពលករ​បរទេស​ដែលខុសច្បាប់។

អូស្ត្រាលី​ផ្ដល់​ជំនួយ​៤​លាន​ដុល្លារ​អូស្ត្រាលី​ដល់​កម្ពុជា​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​កូវីដ-១៩

រដ្ឋាភិបាល​អូស្រ្តាលី បានផ្ដល់ជំនួយបន្ថែមចំនួន៤ ០០០ ០០០​​ដុល្លារអូស្រ្តាលី (ស្មើជាង៣ ០០០ ០០០ដុល្លារអាមេរិក) ដល់ប្រទេសកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មក​លើសេដ្ឋកិច្ចនិងពលរដ្ឋ។