នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​សហគមន៍​​អន្តរជាតិ​ចូល​រួម​លុប​បំបាត់​ឱសថ​ក្លែងក្លាយ​

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​អំពាវ​នាវ​​ទៅ​កាន់​សហគមន៍​អន្តរជាតិ​ ឲ្យ​ចូលរួម​លុប​បំបាត់​ឱសថ​ក្លែងក្លាយ និង​ខូច​គុណភាព​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ពលរដ្ឋ​ ក៏​ដូចជា​សេដ្ឋកិច្ច​របស់​ពួកគេ​ផង​ដែរ…

ទំព័រ Explore Feed របស់ Facebook

របាយការណ៍៖ សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា​នៅ​តែ​មាន​ការ​រឹត​ត្បិត​

ក្នុង​របាយការណ៍​របស់​អង្គការ ​Freedom House ដែល​មាន​ចំណង​ជើង​ថា​ Freedom on net 2018 ឬ​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ឆ្នាំ​២០១៨ បាន​ផ្ដល់​ពិន្ទុ​ដល់​កម្ពុជា ​៥៥​លើ​១០០​ ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៤៤​លើ​៦៥ប្រទេស លើស​ពី​នេះ​ទៀត​Freedom House បាន​សង្កត់​ធ្ងន់​ថា​ប្រទេស​កម្ពុជា​បាន​ធ្លាក់​…

បទ​យក​ការណ៍៖ ការ​កើន​ឡើង​ថ្លៃ​បន្លែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ពល​រដ្ឋ​

កំពុង​រង់​ចាំ​ក្មួយ​លើ​ម៉ូតូ​ដែល​សំពីង​សំពោង​ដោយ​ថង់​ដាក់​បន្លែ​ជា​ច្រើន​គីឡូ​នៅ​ម្ដុំ​ផ្សារ​ដើម​គរ ​អ្នកស្រី ស្រីអូន មាន​វ័យ ៣០​ឆ្នាំ​ បាន​លើកឡើង​ថា​ បច្ចុប្បន្ន​ បន្លែ​នៅ​លើ​ទី​ផ្សារ​ហក់​ឡើង​ថ្លៃ​គុណ​នឹង​ពីរ ឬ​គុណ​នឹង​បី ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រកប​របរ​ជា​អ្នក​ធ្វើ​ម្ហូប​លក់​ដូច​អ្នក​ស្រី​…

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យតែងតាំងនិង​ផ្ទេរតំណែង​​ព្រះរាជអាជ្ញា​ជាង​២០នាក់​ និង​ចៅ​ក្រម​​ជាង​៤០នាក់​

ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្ទេរតំ​ណែង​ព្រះរាជអាជ្ញា​ជាង​២០រូប ក៏ជាប្រធាន​ និងអនុប្រធាន ចៅ​ក្រម​ទូទាំង​ប្រទេស​ជាង​៤០​នាក់ តាម​ការ​បង្គំ​ថ្វាយ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។

ប្រទេសមួយនៅតំបន់អាហ្វ្រិកស្នើទិញអង្ករពីកម្ពុជា

សាធារណរដ្ឋសេរ៉ាឡេអូន បានមកធ្វើការសិក្សាពីកិច្ចព្រមព្រៀងទិញអង្ករពីប្រទេសកម្ពុជា ខណៈដែលប្រទេសនេះកំពុងជួបបញ្ហាផលិតកម្មស្រូវអង្ករដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខស្បៀងអាហារប្រទេសទាំងមូល។

កម្ពុជា​គ្រោង​ខ្ចី​លុយ​បរទេស​ខ្ទង់ ​២ពាន់​លាន​ដុល្លារ​បន្ថែ​ម​ទៀត ខណៈ​បំណុល​កើន​ជិត​ដល់ ​៧ពាន់លានដុល្លារ

រដ្ឋាភិបាល​គ្រោង​ខ្ចី​លុយ​បរទេស​ជាង ១៤០០លានSDR ឬ​ស្នើ​នឹង ​២ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ ដែល​​ប្រភព​កម្ចី​របស់​កម្ពុជា​មាន​មក​ពី​ប្រទេស​ចំនួន​៦ និង​អង្គការ​អន្តរជាតិ​ចំនួន៣ ដើម្បី​គាំទ្រ​ដល់​វិស័យ​ថាមពល ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត។

UNFPA៖ ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​៨​នាក់​ក្លាយ​ជា​ម្ដាយ​ទាំង​នៅ​វ័យ​ក្មេង

តំណាង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជា​ជន​ប្រចាំ​កម្ពុជា​ UNFPA បាន​លើក​ឡើង​ថា​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​៨​នាក់​ត្រូវ​បាន​ក្លាយ​ជា​ម្ដាយ​ទាំង​វ័យ​ក្មេង ដែល​បញ្ហា​នេះ​បណ្ដាល​មក​ពី​កង្វះ​ការ​យល់​ដឹង​ពី​សុខភាព​ផ្លូវ​ភេទ​។

រដ្ឋាភិបាលបង្កើន​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​២០១៩​​ដល់​ជាង​៦ពាន់​លាន​ដុល្លារ​អាមេរិក​​

រដ្ឋាភិបាល​បាន​បង្កើន​​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​២០១៩​​ឡើង​ដល់​ជាង​៦ពាន់​លាន​ដុល្លារ​លើស​ឆ្នាំ​២០១៨​ជាង​១១​ភាគរយ ក្នុង​នោះ​ការ​ចំណាយ​ប្រាក់​ខែ​មន្ត្រី​រាជការ ​កើន​ឡើង​ជាង​១២​ភាគរយ ខណៈ​ចំណាយ​លើ​ការ​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​កើន​ឡើង​ជិត​១០​ភាគរយ​​។

ជប៉ុន​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​៣០លាន​ដុល្លារ​ដើម្បី​ស្ដារ​ប្រព័ន្ធ​លូ​នៅ​រាជធានី​ភ្នំពេញ​

រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ទីភ្នាក់ងារ​ជប៉ុន​សម្រាប់​កិច្ច​សហប្រតិបត្តិការអន្តរជាតិហៅ​កាត់​ថា​ JICA ​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​៣០លានដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ស្ដារ​ប្រព័ន្ធ​លូរ​នៅ​តាម​ខណ្ឌ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ។

រដ្ឋាភិបាល​​គ្រោង​បញ្ជូន​ពលករ​៥ពាន់​នាក់​លើក​ដំបូង​ទៅ​គុយវ៉ែត​នៅ​ឆ្នាំ​ក្រោយ

រដ្ឋាភិបាល​កម្ពុជា គ្រោង​បញ្ជូន​ពលករ​ខ្មែរ​ចំនួន៥ពាន់​នាក់ ​ឲ្យ​​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​​គុយវ៉ែត ស្ថិត​​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ខណៈ​ដែល​ចំនួន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស នឹង​ត្រូវ​បាន​ជំរុញ​ឲ្យ​បញ្ជូន​បន្ថែម​ទៀត។