ភ្ញៀវ​ទេសចរ​ចិន (រូបភាពពី Reuters)

កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​កាន់​តែ​ច្រើន ខណៈ​ភ្ញៀវ​បរទេស​ផ្សេង​ទៀត​ថយ​ចុះ

របាយការណ៍​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា ភ្ញៀវទេសចរបរទេស​ដែល​ចូល​មក​កម្ពុជា​គិត​ត្រឹម​ពាក់​កណ្ដាល​ត្រីមាស​ទី៣ ឆ្នាំ​​នេះ​ កើន​ឡើង​ជិត ១២​ភាគរយ​​ ប៉ុន្តែ ​ភ្ញៀវ​ទេសចរ​ចិន​បាន​នាំ​មុខ​គេ​យ៉ាង​លើស​លប់។

អង្ករ​កម្ពុជា​ទទួល​ចំណាត់​ជា​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨

អង្ករ​ប្រណិត​របស់​កម្ពុជា​ត្រូវ​បានសន្នីសីទ​​អង្ករ​ពិភពលោក​ចាត់​ថ្នាក់​ជា​អង្ករ​ល្អ​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ​២០១៨នេះ។

កម្ពុជា​ស្នើ​វៀតណាម​រក្សា​តម្លៃ និង​បង្កើន​ការ​ទិញ​ផលិត​ផល​កសិកម្មពី​​កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​ស្នើ​ដល់​ប្រទេស​វៀតណាម​ឲ្យ​រក្សា​តម្លៃ និង​បន្ត​ទិញ​ផលិតផល​កសិកម្ម​កម្ពុជា​បន្ត​ទៀត ជា​ពិសេស​បង្កើន​តម្លៃ​កៅស៊ូ​ដែល​បាន​ទិញ​ពី​កម្ពុជា​ផង​ដែរ។

ប្រាក់ សុខុន

​កម្ពុជាថា​សេចក្តីសម្រេច​របស់ ​EU អយុត្តិ​ធម៌​ តែ​វា​នឹងធ្វើ​ឲ្យ​កម្ពុជា​តាំងចិត្តកាន់​តែខ្លាំង​ថែម​ទៀត​

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​​​ថានៅ​​តែ​បន្ត​ដំណើរ​ទៅ​មុខ​ហើយ​រឹតតែ​ខ្លាំង​ក្លាជាងមុនថែម​ទៀត​ បើ​ទោះ​បីជា​អឺរ៉ុប​ព្រមានពីការ​​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធដែលខ្លួន​ថាបាន​​ធ្វើឡើង​ដោយ​​អយុត្តិធម៌​​ លំអៀង និង​គ្មាន​ភស្តុតាង​ច្បាស់​លាស់​។

ប្រាក់ឈ្នួលគោលកម្មករដំឡើងដល់ចំនួន១៨២ដុល្លារ

ក្រសួង​ការ​ងារ​ នៅរសៀលថ្ងៃសុក្រ​នេះ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​កាត់ដេរ​ចំនួន ១២​ដុល្លារ​បន្ថែម​សម្រាប់​ឆ្នាំ២០១៩ លើប្រាក់ឈ្នួលគោលចំនួន១៧០​ដុល្លារ។

ក្រុម​ហ៊ុន​អាមេរិក​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ត្រឹម​ខែ​សីហា​នេះ​មាន​ជាង​៥០​គម្រោង

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ខែ​សីហា​ឆ្នាំ​២០១៨ ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​អាមេរិក​នៅ​កម្ពុជា​មាន​ជាង​ ៥០​គម្រោង។

ជប៉ុន​ផ្ដល់​ថវិកា​ជាង៤០ម៉ឺនដុល្លារ​ដល់​ស៊ី​ម៉ាក់​ដើម្បី​សម្អាត​មីន​ក្នុង​ខេត្ត​បន្ទាយមានជ័យ

ប្រទេស​ជប៉ុន​ផ្ដល់​ជំនួយ​ជាង​៤០​ម៉ឺន​ដុល្លារ​ដល់​អង្គភាព​កម្ចាត់​មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ីម៉ាក់ ​ដើម្បី​សម្អាត​មីន​ក្នុង​ស្រុក​ចំនួន​២​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ រហូតដល់​ខែ​តុលា​ ឆ្នាំ​២០១៩។

IMF៖ ប្រមាណ ​៥​ឆ្នាំ​ទៀត​ សេដ្ឋកិច្ច​កម្ពុជា​អាច​ថយ​ចុះ​ជាង ១​ភាគរយ

មូលនិធិ​រូបិយប័ណ្ណ​ពិភពលោក​ ហៅ​កាត់​ថា​ IMF បាន​ព្យាករណ៍​ថា ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រឹង​មាំ​ដដែល ជាមួយ​កំណើន​ក្នុង​រង្វង់ ៧​ភាគរយ​ក្នុង​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​ខាង​មុខ​ទៀត ប៉ុន្តែ ក៏​បាន​ព្រមាន​ផង​ដែរ​អំពី​ការ​ធ្លាក់​ចុះបន្តិច​មក​វិញ នៅ​រយៈ​ពេល ៥​ឆ្នាំ​ខាង​មុខ ដោយសារ​តែ​ការ​ថយ​ចុះ​កំណើន​ក្នុង​វិស័យ​មួយ​ចំនួន។

រដ្ឋាភិបាលរៀបចំរថភ្លើងនិងរថយន្តក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃ

មន្ត្រីរដ្ឋាភិបាលឲ្យដឹងថា ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌខាងមុខនេះប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តក្រុង និងរថភ្លើង ដែលរដ្ឋរៀបចំ​ដោយឥតគិតថ្លៃពីភ្នំពេញនិងបណ្តាលខេត្តមួយចំនួន។​

អង្គការ​មួយ​សង្ស័យ​កម្ពុជា​ពាក់​ព័ន្ធ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ទាក់​ទង​នឹង​ការ​ទិញ​មាស​ជា​ច្រើន​តោន​ពី​សឹង្ហបុរី

អង្គការ​ចលនា​មាតា​ធម្មជាតិ​បាន​រក​ឃើញ​ថា​កម្ពុជា​បាន​ទិញ​មាស​ពី​ប្រទេស​សឹង្ហបុរី​ជា​ច្រើន​តោន​ក្នុងរយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​ ខណៈ​ដែល​ទិន្នន័យ​គយ​​កម្ពុជា​ពុំ​បាន​បង្ហាញ​ច្បាស់លាស់​ពី​ការ​ទិញ​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ដាក់​ការ​សង្ស័យ​ថា​កម្ពុជា​កំពុង​ជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ។