ពន្ធនាគារខេត្តកណ្តាលបញ្ជូន ឌុច ទៅសង្គ្រោះនៅមន្ទីរពេទ្យ​បន្ទាប់​ពី​មាន​បញ្ហា​ដង្ហើម

អតីត​ប្រធាន​មន្ទីរ​សន្តិសុខ«​ស២១» លោក កាំង​ ហ្គិចអៀវ​ ហៅ​ឌុច ដែល​ត្រូវ​បាន​អង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុងតុលាការ​កម្ពុជា ឬ​ហៅថាតុលាការ​ខ្មែរ​ក្រហម​កាត់​ទោស​ដាក់​ពន្ធនាគារ​មួយ​ជីវិត​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​បន្ទាប់​ពី​លោក​រាក និង​ពិបាក​ដក​ដង្ហើម​។

តុលាការ​ខេត្ត​ឧត្តរមានជ័យចោទ​ប្រកាន់​អភិបាល​ស្រុកមួយ​​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិឯកជន

ក្នុង​លិខិត​ជូន​ដំណឹង​ចុះ​ថ្ងៃ​១៧ តុលា ដែល​VODទើប​ទទួល​បាន​តំណាង​អយ្យការ​សាលា​ដំបូង​ខេត្ត​ឧត្តរ​មាន​ជ័យ​លោក គង់ រតនា តាម​រយៈ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ជូន​ដំណឹង​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ស ខេង ពី​ការ​សម្រេច​របស់​អយ្យការ​ខេត្ត​ក្នុង​ការ​ចោទ​ប្រកាន់​អភិបាល​ស្រុក​អន្លង់វែង លោក ហោ ជិន​វិរៈ​យុទ្ធ​ពីបទ​ ប៉ះពាល់​ដល់​កម្ម​សិទ្ធិ​ឯក​ជន។

តួកគី​គ្រោង​បង្កើត​ជើង​ហោះហើរ​ត្រង់​មក​កម្ពុជា

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​ ២៣ តុលា ក្រសួងការបរទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​សាធារណរដ្ឋ​តួកគី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ស្នើ​ទៅ​កាន់​ប្រទេស​នេះ​ឲ្យ​បើក​ការ​ហោះហើរ​ត្រង់​មក​កាន់​កម្ពុជា​ដើម្បី​រឹត​ចំណង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ខ្លាំង​ថែម​ទៀត។

កម្មករ-កម្មការិនីរោងចក្រ (ដោយ ណាត សុភាព)

សមាគម​រោង​ចក្រ​កាត់​ដេរ​ថា​​ការ​បាត់បង់ ​EBA នឹង​ប៉ះពាល់រយៈពេលវែង​ដល់កម្មករនិងគ្រួសារពួកគេ​

សមាគម​រោងចក្រ​កាត់​ដេរ​បាន​លើក​ឡើង​ពី​ក្តី​​បារម្ភ​របស់​ខ្លួន​លើ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​ថា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​រយៈពេល​វែង​​ដល់​ជីវិត​កម្មករ គ្រួសារ​របស់​ពួកគេ ក៏​​ដូចជា​ភាព​រីក​ចំរើន​របស់​កម្ពុជា​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ស្នើ​តួកគី​ជួយ​ទិញអង្ករនិងផ្លែស្វាយពីកម្ពុជា​

​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន បានសរសេរ​​​ក្នុងទំព័រ​ហ្វ៊េសបុក​របស់លោកនៅ​ថ្ងៃនេះថា​ លោក​បាន​ស្នើ​ដល់​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួកគី​លោក រ៉េ​ជីប ថា​យ៉ីប​អ៊ែ​ឌូ​ហ្គាន់ ​ឲ្យ​​ពិចារណា​ក្នុង​ការ​ជួយ​ទិញ​អង្ករ និង​ផ្លែស្វាយ​ ពី​កម្ពុជា​ដោយ​ថា​ដើម្បី​ជួយ​ដល់​កសិករ​កម្ពុជា។ តាមប្រភព​ដដែល​​ប្រទេស​តួកគី និង​កម្ពុជា​ក៏បាន​ប្ដេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​របស់​ខ្លួន​ឲ្យ​កើន​ដល់​១ពាន់លានដុល្លារ​នា​ពេល​ខាង​មុខ។

ពាណិជ្ជករ​អឺរ៉ុប​ថា ក្នុង​រយៈពេល​៤​ម៉ោង​ ពល​រដ្ឋ​ខ្មែរ​ម្នាក់​បាន​បាត់​បង់​ជីវិត​ដោយ​សារ​ការ​ប្រើ​ឱសថ​​ក្លែងក្លាយ

ប្រធាន​គណៈកម្មាធិការ​សុខុមាល​ភាព​នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប បាន​អះ​អាង​ថា ក្នុង​រយៈ​ពេល​ត្រឹម​តែ ៤​ម៉ោង ពលរដ្ឋ​កម្ពុជា​ម្នាក់​ បាន​ស្លាប់​បន្ទាប់​ពី​ប្រើ​ប្រាស់​ឱសថ​​ក្លែងក្លាយ​ទាំង​នេះ ខណៈ​ដែល​ឱសថ​​ក្លែងក្លាយ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង ​១លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ក្នុង​មួយ​ឆ្នាំ។

រដ្ឋាភិបាល​ប្រកាស​សហ​ការ​ជា​មួយ​អឺរ៉ុប​ដើម្បី​លើក​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅមក

រដ្ឋាភិបាល​កម្ពុជា​បាន​អប​អរ​សាទរ​ចំពោះ​ការ​វាយ​តម្លៃ​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ហើយប្រកាស​ពី​ជំហរ​ក្នុង​ការ​សហ​ការ​ជាមួយ​អឺរ៉ុប​ និង​លើក​តម្កើង​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

កម្ពុជា និងកាណាដាព្រមព្រៀងបន្តពាណិជ្ជកម្ម

ប្រទេស​កម្ពុជា និង​កាណាដា​ បាន​បន្ត​កិច្ច​ព្រមព្រៀង​សម្របសម្រួល​ពាណិជ្ជកម្ម​ជា​មួយ​គ្នា​បន្ត​ទៀត បន្ទាប់​ពី​កិច្ច​ព្រមព្រៀង​នេះ​បាន​បញ្ចប់​កាលពី​ចុង​ខែ​មុន​។

ឥណ្ឌូណេស៊ី​ពិចារណា​ទិញ​អង្ករ និង​ផលិតផល​កសិកម្ម​កម្ពុជា

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​កំពុង​ពិចារណា​ទិញ​អង្ករ​ និង​ផលិត​ផល​កសិកម្ម​មួយ​ចំនួន​ទៀត​ពី​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​កិច្ច​សហការ និង​កាត់បន្ថយ​ឱនភាព​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​។

កម្ពុជា​ប្ដេជ្ញា​លុប​បំបាត់​ភាព​អត់​ឃ្លាន​ឲ្យ​អស់ដល់កម្រិត​​សូន្យ​នៅ​ឆ្នាំ​២០៣០

កាល​ពីឆ្នាំ​២០១៥​កន្លង​ទៅ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០២៥​ខាង​មុខ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​​ការ​កាត់​បន្ថយ​ភាព​អត់​ឃ្លាន​ឲ្យ​ដល់​កម្រិត​សូន្យ​ តែ​ការ​ប្តេជ្ញា​នេះ​ត្រូវ​បាន​ពន្យារដល់​ឆ្នាំ​២០៣០។