លោក ហ៊ុន សែន និង ឯកឧត្តមង្វៀន សួនហ៊្វុក

បក្សប្រឆាំង​ប្រកាសថា​ នឹង​សើរើកិច្ច​ព្រម​ព្រៀង​បង្គោលព្រំដែន​កម្ពុជា-វៀតណាម​ឡើង​វិញ

អតីតបក្សប្រឆាំង​ដ៏​ធំ​របស់​កម្ពុជា បាន​ប្រកាស​មិន​ទទួល​ស្គាល់​​លទ្ធផល​នៃ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ទើប​តែ​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ហត្ថលេខា​ជាមួយ​ភាគី​វៀតណាម​កាល​ពី​សប្ដាហ៍​មុន​នោះ​ឡើយ។

សម រង្សុី

តុលាការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី និងភរិយា ព្រមទាំងបក្សពួក​៧នាក់ផ្សេង​ទៀតពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ

តុលាការរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី និងភរិយាពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលក្រោយលោក សម​ រង្ស៊ី អំពាវនាវកងកម្លាំងប្រដាប់អាវុធឱ្យចូលរួមជាមួយគាត់ក្នុងការ​ទម្លាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃទី៩ វិច្ឆិកាខាងមុខ​។

គំនូសខ្មៅដៃរបស់កញ្ញា ឈឹម ស៊ីថរ

សហជីព​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះ​ស្រាយ​វិវាទ​ការងារ​ជាមួយ​កាស៊ីណូ​ណាហ្គា

សហជីព​ប្រចាំ​នៅ​កាស៊ីណូ​ណាហ្គា វើលដ៍ បានអំពាវ​នាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​សម្រប​សម្រួល​វិវាទ​ការងារ​របស់​ខ្លួន​ជាមួយ​ភាគី​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ បន្ទាប់​ពី​មេដឹកនាំ​សហជីព​មួយ​នេះ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ។

លោក ង្វៀន សួនហ្វុក

លោក ហ៊ុន សែន គ្រោង​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ គ្រោង​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​រួច​មក​ហើយ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ជិត​ខាង​មួយ​នេះ ដែល​គ្រោង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ។

លោក ឱម_ យ៉ិន_ទៀង

លោក ឱម យ៉ិនទៀង ជំរុញវិស័យឯកជនពង្រឹងការប្រឆាំងអំពើពុករលួយ

ប្រធានអង្គភាពប្រឆាំ់ងអំពើពុករលួយជំរុញនិងលើកទឹកចិត្តដល់វិស័យឯកជនក្នុងការប្រឆាំងអំពើពុករលួយ ដើម្បីជួយឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយភាពស្អាតស្អំ។​

លោក ស ថេត

លោក ស ថេត ថាសមត្ថកិច្ច​កំពុង​ស៊ើបអង្កេតករណី​ហិង្សា​លើអតីតចៅសង្កាត់ CNRP​

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានឱ្យដឹងថា ខាងសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតករណីហិ​ង្សា​​លើអតីតចៅសង្កាត់នៅកោះដាច់ មកពីគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ និងអតីត​ប្រធានក្រុមអង្គ​រក្សអតីតមេបក្សនេះ។

រ៉ូណា ស្មីត

អ្នក​រាយ​ការណ៍​ពិសេស​ UN​ ប្រកាស​មិន​គាំ​ទ្រ​លោក សម រង្ស៊ី ចង់​ផ្តួល​រំលំ​រដ្ឋា​ភិបាល​​

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ប្រកាសមិនគាំទ្រលោក សម រង្ស៊ី កៀងគប្រជាពលរដ្ឋឱ្យចូលរួមដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលកំពុងដឹកនាំដោយលោក ហ៊ុន សែននោះទេ។​

អង្ករ 16

កម្ពុជានាំអង្ករចេញទៅអឺរ៉ុបធ្លាក់៣២ភាគរយប៉ុន្តែ​ទៅចិនកើនជាង៥០ភាគរយរយៈពេល៨ខែ

កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារនៃសហភាពអឺរ៉ុបធ្លាក់ចុះប្រមាណ៣២ភាគរយ ប៉ុន្តែកើនឡើងជាង៥៤ភាគរយ សម្រាប់ទីផ្សារនៃប្រទេសចិន គិតត្រឹមរយៈពេល៨ខែដើមឆ្នាំ ២០១៩ ធៀបទៅនឹងការនាំចេញក្នុងរយៈពេលដដែលនៃឆ្នាំ ២០១៨។

សកម្មជនមាតាធម្មជាតិ ដាក់ញ្ញត្តិទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុវាយកម្ទេចកាស៊ីណូចិនមួយនៅកោះរ៉ុងសន្លឹម

ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន១៤រូបកាលពីម្សិលមិញ​​ បានប្រមូលផ្តុំគ្នានៅមុខអាគារសាលាខេត្ត ដាក់ញ្ញត្តិទៅកាន់អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ទាមទារឱ្យអាជ្ញាធរចុះរុះរើអាគារកាស៊ីណូចិនខុសច្បាប់នៅកោះរ៉ុង​សន្លឹម ឈ្មោះ ជីន ទីង ដើម្បីជៀសវាងការទុក​ជាគម្រូអាក្រក់ដល់ម្ចាស់សំណង់ដទៃ។

ប្រាក់ សុខុន ក្រសួងការបរទេស

ប្រមុខ​ការទូត​កម្ពុជា​នឹងលើកយកបញ្ហាសណ្តាប់ធ្នាប់ពិភពលោកថ្មី​ប្រាប់ UN សប្តាហ៍នេះ

ប្រមុខ​ការទូត​កម្ពុជា គ្រោង​លើកឡើង​ពី​បញ្ហាសណ្តាប់ពិភពលោកថ្មី នៅ​ឯ​កិច្ចប្រជុំមហាសន្និបាតអង្គការសហ​ប្រជាជាតិ (UN) លើកទី៧៤ ដើម្បីឱ្យអង្គមហាសន្និបាតរួមគ្នាស្វែងរកដំណោះស្រាយ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាល​ពី​ចុង​សប្ដាហ៍​មុន។