ទីភ្នាក់ងាររ៉យទ័រ៖ សាច់ញាតិ និងមន្រ្តីស្និទ្ធនឹង​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន យក​លុយ​រាប់​លាន​អឺរ៉ូ​វិនិយោគនៅ​បរទេស

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថាសាច់ញាតិ និងមន្ត្រីជាន់ខ្ពស់​បក្សកាន់អំណាចមួយចំនួនដែលស្និទ្ធនឹង​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចំណាយលុយរាប់លានអឺរ៉ូទៅវិនិយោគនៅប្រទេសមួយក្នុងសហគមន៍អឺរ៉ុប ដើម្បីទទួលបាន​សញ្ជាតិរបស់​ប្រទេសនោះ​។

ខុនដូ

ម៉ាឡេស៊ី គ្រោងបន្ទាបតម្លៃ​ខុនដូដើម្បីជំរុញ​ទីផ្សារដែល​កំពុងធ្លាក់ចុះ

ម៉ាឡេស៊ី ត្រៀមដាក់ចេញ​គោល​នយោបាយ​បន្ទាប​តម្លៃលក់អប្បរមា​ខុនដូតាមទីក្រុងធំៗ ដើម្បីសង្គ្រោះ​ទីផ្សារដែល​កំពុងជួប​បញ្ហាធ្លាក់ចុះ​ចំនួនអ្នក​វិនិយោគ ប៉ុន្តែអ្នកវិភាគ​​ព្រមានថាដំណោះស្រាយ​នេះ​នឹងជំនួស​មកវិញ​នូវ​ការលុកលុយ​ពីអ្នកទិញ​ជាជនជាតិបរទេស។

ព្យុះហយាត្រាក្រុមចលនាមាតាធម្មជាតិ

សកម្មជនចលនាមាតាធម្មជាតិធ្វើធម្មយាត្រា​ទៅ​ខេត្តព្រះសីហនុ ទាមទារអាជ្ញាធរ​រុះរើ​សំណង់​ខុស​ច្បាប់​នៅកោះរ៉ុងសន្លឹម

សកម្មជនចលនាមាតាធម្មជាតិ បានចាប់ផ្តើមយុទ្ធនាការដើរពីភ្នំពេញទៅក្រុងព្រះសីហនុកាល ដើម្បីជំរុញឱ្យអាជ្ញាធរខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាមួយនេះ ចាត់វិធានការរុះរើសំណង់អាគារកាស៊ីណូចិននៅកោះរ៉ុងសន្លឹម ដែលត្រូវបានរកឃើញថាប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរ។

បាតុកម្មហុងកុង​

ចិនព្រមានសងសឹកបើអាមេរិកហ៊ានចេញច្បាប់គាំទ្របាតុករហុងកុង

ចិនព្រមានសងសឹកអាមេរិក បើហ៊ានអនុម័តសេចក្តីព្រៀងច្បាប់ស្តីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​ហុងកុង​២០១៩ ដើម្បីជាការគាំទ្រក្រុមបាតុករ។

សំណង់អគារ របស់អ្នកស្រី ប៉ា វង្សសម្ភារ

កម្មករ៣នាក់ ត្រូវជណ្តើរយោងសង្កត់ស្លាប់ក្នុងអាគារកំពុងសាងសង់កម្ពស់ជាង២០ជាន់

កម្មករសំណង់ចំនួន៣នាក់ ត្រូវបានជណ្តើរយោងសង្កត់ស្លាប់នៅអាគារកំពុងសាងសង់មួយកន្លែងកម្ពស់​២៤ជាន់ នៅក្នុងសង្កាត់ស្រកចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សិង្ហបុរី នឹងហាមផ្សាយពាណិជ្ជកម្មភេសជ្ជៈសម្បូរជាតិស្ករ

សិង្ហបុរី​ នឹង​ហាម​ផ្សាយ​ពាណិជ្ជកម្ម​ភេសជ្ជៈ​សម្បូរ​ជាតិ​ស្ករ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម​

រដ្ឋាភិបាលសិង្ហបុរី នឹងចេញច្បាប់ហាមឃាត់ការឃោសនាពាណិជ្ជកម្មភេសជ្ជៈសម្បូរជាតិស្ករតាមប៉ុស្តិ៍ទូរទស្សន៍ ខិតបណ្ណបោះពុម្ពផ្សាយ ផ្ទាំងប៉ាណូ គេហទំព័រអ៊ិនធឺណិត និងបណ្តាញសង្គមផ្សេងៗ ដើម្បីកាត់បន្ថយអាត្រាអ្នកជំងឺទឹកនោមផ្អែមដែលកំពុងឋិតក្នុងកម្រិតខ្ពស់។

លោក Xi Jinping និង លោក Donald Trump

ចិន-អាមេរិកជួបចរចាស្វែងរកច្រកចេញពីសង្គ្រាមពាណិជ្ជកម្មដែលកំពុងប្រឈមដំណាក់កាលថ្មី

ចិន និងអាមេរិកនឹងជួបចរចាគ្នាក្នុងកម្រិតអនុរដ្ឋមន្រ្តី ដើម្បីស្វែងរកកិច្ចព្រមព្រៀងមួយ បើកផ្លូវទៅរកច្រកចេញពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលកំពុងឈានដល់ដំណាក់កាលប្រឈមមួយផ្សេងទៀត។

ក្រុមជំនាញបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទ

បុរាណវិទូប្រទះឃើញព្រះកេសព្រះពោធិសត្វលោកេស្វរៈនៅប្រាសាទតានៃ

បុរាណវិទូមកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ បានប្រទះឃើញបដិមាព្រះកេសព្រះពោធិសត្វលោកេស្វរៈ ឬលោកេសូរ១អង្គ កប់ក្រោមស្រទាប់ដីត្រង់បរិវេណខ្លោងទ្វារចូលភាគខាងកើតប្រាសាទតានៃ។

លោក វ៉ាន់ ស៊ូអៀង និង លោក សុង សារ៉ន

ប្រធាន GMAC និង CRF ទៅអឺរ៉ុបស្នើឱ្យ EU ពិចារណាលើការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា

ប្រធានសមាគមរោងចក្រកាត់ដេរ​កម្ពុជា(GMAC) និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា(CRF) កំពុងបំពេញបេសកកម្មពីរដាច់ដោយឡែកពិគ្នាទៅកាន់អឺរ៉ុប ដើម្បីបញ្ចុះបញ្ចូលឱ្យអឺរ៉ុប ពិចារ​ណារក្សាប្រព័ន្ធអនុគ្រោះពន្ធ«ទំនិញគ្រប់មុខលើកលែងអាវុធ» ហៅកាត់ EBA ពីកម្ពុជា។

បក្សប្រជាធិបតេយ្យមូលដ្ឋាន​ ជំរុញរដ្ឋាភិបាលបង្ហាញឯកសារព្រំដែនដែលកម្ពុជាចុះជាមួយវៀតណាមកាលពីសប្តាហ៍មុន

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ជំរុញឱ្យរដ្ឋាភិបាលលាតត្រដាងឯកសារព្រំដែន​ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាជាមួយភាគីវៀតណាមកាលពីសប្តាហ៍មុន ដើម្បីបង្ហាញពីតម្លាភាពដល់ពលរដ្ឋ​។