
លោក ត្រាំ ថាទស្សនកិច្ចព្រះមហាក្សត្រអង់គ្លេសនឹងជួយកែលម្អទំនាក់ទំនងជាមួយអាមេរិក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រ King Charles និងព្រះមហាក្សត្រិយានី Queen Camilla នៅសប្តាហ៍ក្រោយ អាចជួយកែលម្អទំនាក់ទំនងសហរដ្ឋអាមេរិក ជាមួយចក្រភពអង់គ្លេស។









