សមត្ថកិច្ចប្រចាំការយាមតាមច្រកព្រំដែន សហការជាមួយមន្ត្រីអាជ្ញាធរពាក់ព័ន្ធ បានចុះធ្វើការឃាត់ខ្លួន​ពលករ​និង​អ្នក​នាំ​ផ្លូវ​សរុប​ចំនួន៣២​នាក់​ (​ស្រី​១០​នាក់​)​ ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ម្នាក់​ បម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ នៅ​វេលា​ម៉ោង​២៣​និង​៣៤​នាទី​ ថ្ងៃ​ទី​២៥​ ខែមិថុនា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​ និង​ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)​

សង់ត្រាល់​រក​ឃើញ​ថា​ពលករ​ចំណាក​ស្រុក​ខ្លះ​នៅ​តែ​ប្រឈម​​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​និង​ការ​​ជួញ​ដូរ​មនុស្ស​

សង់ត្រាល់ បានរកឃើញថា ​​ពលករខ្មែរ​ចំណាក​ស្រុកទៅរកការងារធ្វើនៅប្រទេសថៃមួយចំនួន នៅតែប្រឈម​នឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងបទល្មើសជួញដូរមនុស្ស​ ខណៈ​ពលករ​ខ្មែរ​ខ្លះទៀតត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​  និង​ខ្លះ​ទៀត​បាន​ចាញ់​បោក​មេខ្យល់​ អស់​ប្រាក់​ចន្លោះ​ពី​២០០​ទៅ ៥០០​ដុល្លារ​សហរដ្ឋអាមេរិក។​

បណ្ដាញសហគមន៍ព្រៃឡង់ប្រចាំខេត្តស្ទឹងត្រែង លោក ឡាយ ផល្លី បង្ហាញទីតាំងបទល្មើសកាប់ព្រៃចាប់សត្វស្វា ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តស្ទឹងត្រែង នៅថ្ងៃ២២ ខែតុលា ឆ្នាំ២០២២។

សហគមន៍​ព្រៃឡង់​ខេត្តស្ទឹងត្រែង​បន្ត​​រក​ឃើញ​តម្រុយ​​​ថ្មីៗ​នៃ​ការ​ចាប់​សត្វ​ស្វាដើម្បី​យក​ទៅ​លក់

បណ្តាញសហគមន៍ការពារព្រៃឡង់ខេត្តស្ទឹងត្រែង បានចុះល្បាតព្រៃរយៈពេល ៤ថ្ងៃកាលពីពេលថ្មីៗនេះ ដោយបន្តប្រទះឃើញករណីថ្មីៗនៃការកាប់ផ្តួលដើមឈើនៅត្រង់ចំណុចអូរក្បាលខ្មោច ក្នុងតំបន់ព្រៃឡង់ ដើម្បី​ព័ទ្ធ​ចាប់សត្វស្វាយកទៅលក់។

រថយន្តសមត្ថកិច្ចតម្រៀបគ្នានៅក្បែរអគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ខែកញ្ញា ឆ្នាំ២០២២។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រកាស​ស្វែង​រក​ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន​មួយ​រូប​ពាក់ព័ន្ធ​ករណី​បង្ក​អសន្តិសុខ​

អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសស្វែងរកជនជាតិចិនជាស្ត្រីមួយរូប ដែលអះអាងថា ជនសង្ស័យរូបនោះជាប់ពាក់ព័ន្ធនឹងករណីបង្កអសន្តិសុខក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

រូបភាព សកម្មភាពព្រះសង្ឃ ឣ្នកនិពន្ធ យុវជនកំពុងផ្សព្វផ្សាយយុទ្ធនាការមនុស្ស១នាក់ សៀវភៅ១ក្បាល កាលពីថ្ងៃឣង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២ ថតដោយក្រុមការងារបណ្តាល័យគំនិត។

ព្រះ​សង្ឃ​ ​អ្នក​និពន្ធ​ ​យុវជន​មួយ​ក្រុម​​ធ្វើ​យុទ្ធនាការ​«មនុស្ស​១​នាក់​សៀវ​ភៅ​១​ក្បាល​»​ដើម្បី​ជំរុញ​ការ​អាន​កម្ពុជា​

ក្រោមពាក្យស្លោក«ចែករំលែកក្តីស្រលាញ់ ចែករំលែកសៀវភៅ» បានជំរុញឆន្ទៈព្រះសង្ឃ អ្នកនិពន្ធ យុវជនមួយក្រុមឱ្យធ្វើយុទ្ធនាការមួយដែលមានឈ្មោះថា«មនុស្ស១នាក់ សៀវភៅ១ក្បាល ឬជាភាសាអង់គ្លេសថា One Person One Book» ក្នុងគោលបំណងកៀរគរប្រមូលសៀវភៅឱ្យបានមួយសែនក្បាល ដើម្បីផ្តល់ទៅឱ្យបណ្ណាល័យចំនួន ១០ក្នុងប្រទេសកម្ពុជា។

សកម្មភាពអាជ្ញាធរហាមឃាត់ព្រះសង្ឈ និងយុវជន មិនអោយធ្វើធម្មយាត្រាស្ថិតនៅភូមិស្វាយ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែវិឆ្ឆិកា ឆ្នាំ២០២២។ (ផ្តល់ឱ្យ)

សកម្មភាព​ធម្មយាត្រា​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​ថែរក្សា​ព្រៃ​ឈើ​នៅ​ខេត្ត​កំពង់ធំ​មិន​គួរ​ត្រូវ​បាន​រារាំង​ ​

មន្រ្តីអង្គការក្រៅរដ្ឋាភិបាលចំនួន២​ ដែលសកម្មក្នុងការឃ្លាំមើលសិទ្ធិមនុស្សនិងធនធានធម្មជាតិលើកឡើងថា សកម្មភាពហែក្បួនធ្វើធម្មយាត្រាពីសំណាក់ព្រះសង្ឃ និងក្រុមយុវជន ដើម្បីផ្សព្វផ្សាយអំពីព្រះធម៌ដោយផ្សាភ្ជាប់ទៅនឹងការថែរក្សាធនធានធម្មជាតិនៅតំបន់ ព្រៃសហគមន៍ក្បាលខ្លា ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ មិនគួរត្រូវបានរារាំងឡើយ ហើយការហាមឃាត់ណាមួយ គឺជាការរំលោភសិទ្ធិ​ប្រជាពលរដ្ឋ។

កញ្ញា ឡុង សុខលីន និស្សិតផ្នែកច្បាប់ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដាំកូនឈើនៅក្នុងពិធីមួយកាលពីពេលកន្លងទៅ។

ក្រុមយុវនិស្សិត​វ័យក្មេង​អះអាងថា​មិនខ្លាច​នឹង​ការចូលរួម​ការងារ​សង្គម បើ​ទោះ​ជា​ត្រូវ​ប្រឈម​បញ្ហា

ក្រុមយុវតីវ័យក្មេងដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ បង្ខំចិត្ត​លះបង់ពេលវេលានិងការសិក្សាខ្លះដើម្បីចូលរួមក្នុងកិច្ចការសង្គម ដោយពួកគេសង្កេតឃើញថា កិច្ចការងារសង្គមជាកាតព្វកិច្ចរបស់យុវជននិងពលរដ្ឋត្រូវទទួលខុសត្រូវ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (រូបកណ្តាល) កំពុងដើរនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្រោយចុះពីលើយន្តហោះនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ (ហ៊ាន រង្សី)

កូដករ​ណា​ហ្គាវើលដ៍​ស្នើ​​​លោក​​ ចូ​ ​បៃដិន​ ​​​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ​វិវាទ​ការងារ​

កូដករក្រុមហ៊ុនណាហ្គាវើលដ៍ ​នៅថ្ងៃសៅរ៍​ទី១២ ខែវិច្ឆិកា បានអំពាវនាវដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ចូ បៃដិន​ ជួយ​ជំរុ​ញ​ទៅរាជ​រដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយ​វិវាទការងារនៅក្រុមហ៊ុនល្បែងមួយ​​នេះ និង​​គោរពសិទ្ធិបញ្ចេញមតិ សិទ្ធិ​មនុស្ស ព្រមទាំង​បញ្ឈប់ការប្រើប្រាស់អំពើហិង្សាទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី​។

សំណង់​រឹង​ដែលត្រូវបានសាងសង់លយចូល​ផ្ទៃសមុទ្ទ ស្ថិតនៅភូមិសាស្ត្រ​ឃុំជីខក្រោម ខេត្តកោះកុង ត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម និងតាម​សារព័ត៌មានមួយចំនួន​ជា​បន្តបន្ទាប់។

អាជ្ញាធរមូលដ្ឋាន​មិន​ទាន់​ដឹង​ករណី​កាប់​ព្រៃ​កោង​កាង និង​ការ​​​សង់​សំណង់​រឹ​ង​ចូល​សមុទ្រ​ក្នុ​ង​ខេត្ត​កោះ​កុង

អាជ្ញាធរ​មូល​ដ្ឋាននៅខេត្តកោះកុង​ អះអាង​ថា ខ្លួន​នៅ​មិន​ទាន់​បាន​ដឹង​ករណី​កាប់​ព្រៃ​កោង​កាង និង​ការ​សាង​សង់​សំណង់រឹង​ចូល​សមុទ្រ​ក្នុងដែន​សមត្ថកិច្ច​របស់​ខ្លួន​នៅ​ឡើយ​ទេ។ កាល​ពី​ថ្ងៃទី៨ ខែ​វិច្ឆិកា ឆ្នាំ២០២២ មានការផ្សព្វ​​ផ្សាយតាម​បណ្តាញ​សង្គម និង​តាម​សារព័ត៌មានមួយចំនួន​ជា​បន្ត​បន្ទាប់ ករណី​អ្នក​មាន​លុយ​មាន​អំណាច បាន​កាប់​ព្រៃ​កោង​កាង និង​ចាក់​ដី​លុប​សមុទ្រ រួម​ទាំង​ការ​សាង​សង់​សំណង់រឹង​ចូល​សមុទ្រ ស្ថិតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដោយ​គ្មាន​ការ​ទប់​ស្កាត់​ពី​អាជ្ញាធរ។

ពលរដ្ឋ​​នៅ​ភូមិ​ស្នា​សង្គ្រាម​រំពឹង​ថា​ ​អាជ្ញាធរ​នឹង​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​​ជូន​ពួក​គាត់​​​ក្រោយ​បុណ្យ​អុំទូក​

តំណាងពលរដ្ឋជាង២០០គ្រួសារ នៅភូមិស្នាសង្គ្រាម ស្រុកប្រាសាទបាគង ខេត្តសៀមរាប រំពឹងថា អាជ្ញាធរនឹងជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ដែលអូសបន្លាយជិត២០ឆ្នាំ​ឱ្យដាច់ស្រេច ក្រោយបុណ្យអុំទូកចប់ ស្របពេលពួកគេកំពុងប្រឈមកង្វះដីធ្លីសម្រាប់បង្កបង្កើនផល​។

ពលរដ្ឋនៅ​ជាប់​​​​​​បឹង​តាមោក​​ធ្វើ​ពិធី​ដាក់​បណ្តា​សារ​​​ចំពោះ​​​អ្នក​​ដែល​​មាន​​បំណង​យក​ដីធ្លី​របស់​ពួក​គាត់

ប្រជាពលរដ្ឋ​ប្រមាណ ​៥០​នាក់ តំណាង​ឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ នៅថ្ងៃពុធនេះ បានធ្វើពិធីដាក់បណ្តាសារចំពោះជនទាំងឡាយណា ដែលមានគោលបំណងចង់រំលោភដីធ្លីរបស់​ពួកគេ ខណៈជម្លោះ​ដីធ្លីនៅ​​បន្ត​អូសបន្លាយ ដោយនៅពុំទាន់​មាន​​​ដំណោះស្រាយ​ពី​អាជ្ញាធរពាក់ព័ន្ធនៅឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ