ជប៉ុន​នឹង​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​៤០លាន​ដុល្លារ​ដល់​កម្ពុជា​លើ​គម្រោង​ចំនួន២

រាជរដ្ឋាភិបាលជប៉ុនប្រកាសផ្ដល់ជំនួយជាហិរញ្ញប្បទានឥតសំណងប្រមាណ៤១លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា ដើម្បីអនុវត្តលើគម្រោងធំៗចំនួនពីរ រួមមាន ការបោសសម្អាតមីន​ និងសង្គ្រោះជនពិការដោយសារមីន​ ព្រមទាំងគម្រោង​ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។

(ស្ដាំ) នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal ក្នុងជំនួបពិភាក្សាជាមួយមន្ត្រីទូតជប៉ុនប្រចាំអ៊ុយក្រែន កាលពីខែធ្នូ ឆ្នាំ២០២១។

ជប៉ុន​នឹង​សម្របសម្រួល​ជាមួយ​ក្រុម​ប្រទេស G7 ទាក់ទង​នឹង​វិបត្តិ​នៅ​អ៊ុយក្រែន

រដ្ឋ​មន្ត្រី​ក្រសួង​​ហិរញ្ញវត្ថុជប៉ុន​​ លោក ស៊ុនីហ្ស៊ី ស៊ុយហ្ស៊ុគី (Shunichi Suzuki) បានឱ្យដឹងនៅថ្ងៃអង្គារ​នេះ​ថា ប្រទេស​របស់​លោក​នឹង​សម្របសម្រួលជាមួយក្រុម​ប្រទេស​មាន​​សេដ្ឋកិច្ច​​ជឿនលឿន​ទាំង​៧ (G7) ក្នុងការដោះស្រាយស្ថានភាពនៅអ៊ុយក្រែន ខណៈដែលខ្លួនក៏កំពុងតែឃ្លាំមើលយ៉ាងយក​ចិត្តទុកដាក់ពីផលប៉ះពាល់ដែលអាចកើតមានឡើងលើសេដ្ឋកិច្ចរបស់ខ្លួន។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរុ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២​។

លោក ហ៊ុន សែន គាំទ្រ​កម្ពុជា-ជប៉ុន​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​លើការគ្រប់គ្រង​គ្រោះមហន្តរាយ​និង​ប្រឆាំងភេរវកម្ម

លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រ​ការធ្វើសមយុទ្ធយោធា​រួម​​គ្នារវាងកងទ័ពកម្ពុជានិងជប៉ុន ខណៈកូនប្រុសច្បងរបស់លោកកំពុងបំពេញទស្សន​កិច្ចជាផ្លូវការ​ក្នុងប្រទេស​ជប៉ុនក្នុង​​​នាម​ជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរុ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២​។

លោក ហ៊ុន សែន ចង់​ឱ្យ​កម្ពុជា-ជប៉ុន​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​លើ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឱ្យមានការធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូងរវាងកងទ័ពកម្ពុជានិងជប៉ុន ខណៈកូនប្រុសច្បងរបស់លោកកំពុងបំពេញទស្សនកិច្ចជាផ្លូវការ​ក្នុងប្រទេសជប៉ុននៅថ្ងៃពុធនេះ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងមកពីអង្គការត្រូវទទួលជំនួយមួយ ក្នុងពិធីចុះហត្ថលេខាផ្ដល់ថវិកាសរុបដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគម្រោងជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ជប៉ុន​ផ្ដល់​ជំនួយ​ឥត​សំណង​ជិត​៧០ម៉ឺន​ដុល្លារ​សម្រាប់​លើក​កម្ពស់​ការអប់រំ​នៅ​កម្ពុជា

រដ្ឋាភិបាលជប៉ុនបាន​ផ្ដល់ជំនួយឥតសំណង​ចំនួនជិត៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ការលើកកម្ពស់ការអប់រំបរិយាប័ន្ននៅក្នុងខេត្តកណ្ដាល និងការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ។ ​

ថ្ងៃសាវនាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម លើលោក នួន ជា និងលោក ខៀវ សំផន ក្នុងសំណុំរឿង០០២ ផ្នែកទី២ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

ប្រទេស​ជប៉ុន​ផ្ដល់​ជំនួយ​២២ម៉ឺន​ដុល្លារ​ថែមទៀត​ដល់​សាលាក្ដីខ្មែរក្រហម

រដ្ឋាភិបាលជប៉ុន បានផ្ដល់វិភាគទានជាថវិកាថ្មីទៀតចំនួន២២០ ០០០ដុល្លារអាមេរិក​ ដល់ភាគីអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ស្របពេលជំនួយបន្ថែមថ្មីនេះបានធ្វើឱ្យប្រទេសជប៉ុនក្លាយជាប្រទេសដែលផ្ដល់ជំនួយធំបំផុតដល់សាលាក្ដីខ្មែរក្រហម។

ស្ថានភាពទឹកជំនន់កំពុងហក់ឡើងខ្ពស់ គួបផ្សំពីទឹកហូរពីទំនប់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

មន្ត្រី​កម្ពុជា​គ្រោង​ជួប​ភាគី​ជប៉ុន​នៅ​សប្ដាហ៍​ក្រោយ ក្រោយ​ជប៉ុន​ស្នើ​សិក្សា​ពី​ការ​បញ្ចៀស​ទឹកជំនន់​ស្ទឹងព្រែកត្នោត

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និង​ឧតុនិយម គ្រោង​ជួបពិភាក្សា​​ជាមួយ​ភាគីជប៉ុននៅ​សប្ដាហ៍ក្រោយនេះ ដើម្បីសិក្សា​ពីកា​រ​​បញ្ចៀស​ទឹកជំនន់​ស្ទឹងព្រែក​ត្នោត​ ក្រោយ​ពីទឹកស្ទឹងមួយនេះបានគំរាមកំហែងដល់​ផ្នែក​ខ្លះ​នៃ​​​រាជធានីភ្នំពេញ​ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងកំពង់ស្ពឺជាបន្តបន្ទាប់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

អត្ថបទ​ទស្សនៈ​៖ សម្ព័ន្ធភាព​អូឃឹស៍ (AUKUS) និង​ផលបច្ច័យ​មក​លើ​តំបន់​អាស៊ាន

អូឃឹស៍ បង្កើតឡើងនៅក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក្នុងគោលដៅទប់ទល់ឥទ្ធិពលរបស់ចិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងសកលលោក។ សម្ព័ន្ធភាពនេះ​គ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងឧស្សាហកម្ម ព្រមទាំងកងកម្លាំងសន្តិសុខរួមគ្នា ដើម្បីនាំមកនូវសន្តិសុខសុវត្ថិភាពតំបន់ល្អជាងមុន និងនាំមកនូវអត្ថប្រយោជន៍រួមរវាងគ្នា។

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

លោក ចូ បៃឌិន នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ

សេតវិមានបានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន គ្រោងនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃសុក្រសប្ដាហ៍នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខាលើការផ្ដល់ឥណទានសម្បទានអនុវត្តគម្រោងគាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដំណាក់កាលទី២ ផ្ដល់ដោយរដ្ឋាភិបាលជប៉ុន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

ជប៉ុន​ផ្ដល់​កម្ចី​ជិត​២០០​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ជួយ​ជនងាយរងគ្រោះ​ក្នុង​វិបត្តិ​កូវីដ-១៩​ក្នុង​ដំណាក់កាល​ទី២

រដ្ឋាភិបាលជប៉ុនបានផ្ដល់ប្រាក់កម្ចីដល់កម្ពុជាចំនួន១៨៥លានដុល្លារបន្ថែមទៀត សម្រាប់ជួយដល់ពលរដ្ឋក្រីក្រ ក្រុមជនងាយរងគ្រោះ មានចាស់ជរា ស្ត្រី កុមារ និងជនជាតិដើមភាគតិច ក្នុងវិបត្តិកូវីដ-១៩ ដំណាក់កាលទី២។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ