ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក ហ៊ុន សែន ប្រតិកម្ម​លោក សម រង្ស៊ី ដែល​ពេបជ្រាយ​រឿង​ផ្អាក​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅសហស្ថាបនិកគណបក្សសង្រ្គោះជាតិដែល​ត្រូវ​បាន​តុលាការ​​​កំពូល​​​រំលាយ ថា​ជា​អ្នកនយោបាយដែលវិភាគសាច់រឿង និង​ការ​សម្រេច​ចិត្ត​របស់​លោក​ក្នុង​កិច្ច​ការ​​​នយោ​​បាយ​មិន​​​ដែល​​​​​ត្រូវ សូម្បីកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកដែល​គ្រោង​នឹង​ចាប់​ផ្ដើម​​ក្នុ​​​ងពេល​ខាង​​មុខ​​នេះ​ក្ដី។

លោក សម រង្ស៊ី ថាតុលាការ​​បារាំង​​ចេញ​​ដីកា​​ឲ្យ​ចាប់​​ខ្លួន​មេអង្គរក្ស​លោក​ ហ៊ុន សែន តែ​​សាមី​​ខ្លួន​​ថា​ មិន​ខ្វល់​

លោក សម រង្ស៊ី សហស្ថាបនិក​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​បាន​អះអាង​ថា តុលាការ​បារាំង​បាន​ចេញ​ដីកា​ឱ្យចាប់ខ្លួន​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ តែ​សមីខ្លួន​បាន​អះអាង​ថា មិនខ្វល់​ពីការ​លើក​ឡើ

លោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៊ី​ ចូលរួម​ជាមួយ​អ្នកគាំទ្ររាប់ម៉ឺននាក់ ​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោត​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៣។

លោក សម រង្ស៊ី ចង់​ចូល​សវនាការ​ជំនួស​លោក កឹម សុខា ដើម្បី​បាន​វិល​ចូល​ស្រុក​វិញ

សហស្ថាបនិកគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ លោក សម រង្ស៊ី បានដាក់លក្ខខណ្ឌទៅមេដឹកនាំបក្សកាន់អំណាចជាថ្នូរបើកផ្លូវឱ្យលោកបានតតាំងក្ដីនៅតុលាការក្នុងប្រទេសកម្ពុជា ជំ​​នួសលោក កឹម សុខា។

លោក ហ៊ុន សែន

លោក ហ៊ុន សែន ផ្ញើសារ​ឱ្យ​បន្ត​រួមគ្នា​ទប់ស្កាត់​ការ​បែកបាក់​ផ្ទៃក្នុង​ជាតិ

មេដឹកនាំបក្សកាន់អំណាច យកថ្ងៃខួបជ័យជម្នះថ្ងៃ៧មករា ផ្ញើសារបង្ហាញពីសារៈសំខាន់នៃការរួប​​រួ​ម​គ្នាក្រោ​មដំ​​​បូលរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងផ្ទៃក្នុងជាតិ ទប់ស្កាត់​កម្ពុជា​កុំឱ្យរអិលធ្លាក់ទៅក្នុងរបបប្រ​ល័យពូជសា​សន៍​ជាថ្មីម្ដងទៀត។

លោក សម រង្ស៊ី ឆ្លង​ជំងឺ​កូវីដ-១៩ ​នៅ​ក្នុង​ប្រទេស​បារាំង​

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា បាន​ឆ្លង​ជំងឺកូវីដ-១៩ រយៈពេល​៥​ថ្ងៃ​នៅ​ឯ​ប្រទេស​បារាំង កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

លោក ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្ស គ.២៧ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

អ្នកជំនាញ​៖ ជប៉ុន​អញ្ជើញ​លោក ហ៊ុន ម៉ាណែត ទៅ​ទស្សនកិច្ច​បង្ហាញ​ពី​កា​រ​ទទួល​ស្គាល់​អ្នកស្នង​តំណែង​នាយក​រដ្ឋមន្ត្រី​បន្តវេន

អ្នកជំនាញនយោបាយ និងទំនាក់ទំនងអន្តរជាតិមួយចំនួន យល់ឃើញស្រដៀងគ្នារឿងដែលរដ្ឋាភិបាលជប៉ុនអញ្ជើញកូនប្រុសច្បងរបស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅទស្សនកិច្ចផ្លូវការនៅ​ប្រទេសខ្លួន ​អាច​បង្ហាញ​ពីការទទួលស្គាល់​បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃថ្ងៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ ( ២៩ ធ្នូ​ ១៩៩៨ -​ ២៩ ធ្នូ​ ២០២១) ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ។

លោក ហ៊ុន សែន ថា​នឹង​បង្កើត​ច្បាប់ «កំណ​ត់​អាយុ​ចូល​និវត្តន៍​របស់​នាយករដ្ឋមន្ត្រី»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃនេះថា លោកនឹងស្នើឱ្យមានការបង្កើតច្បាប់ ស្ដីពី «ការកំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី» នៅក្រោយពេលដែលលោកឈប់គ្រប់គ្រងតំណែងកំពូលមួយនេះ។

លោក ហ៊ុន ម៉ាណែត

មន្រ្តី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្រ្គោះជាតិ​បដិសេធ​របៀប​នៃ​ការ​ភ្នាល់​គ្នា​ពី​សំណាក់​លោក ហ៊ុន ម៉ាណែត

មន្រ្តីដែលស្និទ្ធនឹង​អតីតប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានបដិសេធការស្នើ​​សុំភ្នាល់ក្នុង​​ជម្លោះ​​នយោបាយពីសំណាក់កូន​​ប្រុស​​ច្បង​​លោក​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ទាក់ទិននឹងសញ្ញាបត្រ​ដែល​​លោក ហ៊ុន ម៉ាណែត ហៅថា «ជាការមាក់ងាយកម្រិតនៃការសិក្សារបស់ខ្លួន»។

ផៃ ស៊ីផាន

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​តប​លោក ​សម​ ​រង្ស៊ី​ ដែល​ថា​ដំណើរ​ទស្សន​កិច្ច​លោក​ ហ៊ុន​ ​សែន​ ​ទៅ​មីយ៉ាន់ម៉ា​មិន​តំណាង​ឱ្យ​កម្ពុជា

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានចេញប្រតិកម្មតបចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ដែលថាដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឬភូមា នៅដើមឆ្នាំក្រោយ មិនតំណាងឱ្យ​កម្ពុជា និងអាស៊ាននោះឡើយ។

តំណាងអយ្យការ៖ លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតមកកម្ពុជាចូលរួមសវនាការបាន បើលាសញ្ជាតិបរទេស

តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងថា អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និង​អតីតមន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត ដែលកំពុងនៅក្រៅប្រទេស អាចមក​​​កម្ពុជា ដើម្បីចូលរួមសវនាការបាន ប្រសិនបើ​ពួកគេបោះបង់ចោល​សញ្ជាតិប​រទេស​ជាមុននោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ