សកម្មភាពទិញលក់រវាងអ្នកលក់ដូរអាហារ និងភ្ញៀវទេសចរ នៅក្រុងព្រះសីហនុ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

អាជីវករ​លក់ដូរ​នៅ​ក្រុងព្រះសីហនុ​ត្អូញត្អែរ​ពី​ការ​ធ្លាក់ចុះ​ចំណូល ខណៈ​ភ្ញៀវ​ទេសចរ​ទៅ​លេង​តែ​ថ្ងៃ​ចុង​សប្ដាហ៍

ស្របពេលដែលរដ្ឋាភិបាលបាន​បើក​ដំណើរ​ការផ្លូវល្បឿន​លឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់តាំងពីដើម​ខែ​តុលា ឆ្នាំ២០២២នេះ គេ​សង្កេតឃើញប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករបាន​នាំគ្នា​ធ្វើដំណើរតាមផ្លូវជាហូរ​ហែ​ទៅកម្សាន្តនៅខេត្តព្រះសីហនុ ជាពិសេសនៅចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ជនជាតិចិនជាង៣០នាក់លួចឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ត្រូវកម្លាំងល្បាតរបស់អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយសមត្ថកិច្ចេពាក់ព័ន្ធបង្ក្រាបបាននៅវេលាម៉ោង២១និង៣០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ឧក្រិដ្ឋកម្មឆ្លងដែនបានបំផ្លាញទំនុកចិត្តស្ថាប័នរដ្ឋាភិបាល

ខណៈ​ដែលចំនួនវិនិយោគិនចិន​ និងពលករចំណាកស្រុក មាន​ការ​កើន​ឡើង​នៅ​កម្ពុ​ជា ករណី​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ក៏​កើនឡើង​ដំណាលគ្នា​នេះ​ដែរ។ ​បទ​ល្មើស​នេះ​បាន​​គំរាម​កំហែងយ៉ាង​ធ្ងន់ធ្ងរដល់​សន្តិសុខនៅ​ក្រុងកំពង់ផែ​នៃ​ខេត្ត​ព្រះសីហនុ​ និង​គំរាម​ដល់​សន្តិ​សុខ​​​នៅ​កន្លែងផ្សេងទៀតនៅក្នុងប្រទេស។​

ប្រធានបទ៖ ប្រឈម​ចំណូល​ធ្លាក់ចុះ ពលរដ្ឋ​ចង់ឃើញ​ជនបរទេស​ចម្រុះ​ជាតិសាសន៍​មក​វិនិយោគ​នៅ​ក្រុងព្រះសីហនុ

បុរសម្នាក់​បានចាប់ផ្ដើមដោះ​​​ស្លាកឈ្មោះកា​​ស៊ីណូមួ​យកន្លែង​នៅក្នុងសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ដែលបានបិទអាជីវកម្មរួច។​ គ្រប់បង្អួចទាំងអស់នៃអាគារនេះសុទ្ធតែបិទជិត​ ចំណែក​ជណ្ដើរដែក​នៅចំហៀងអាគារនេះ​មាន​វល្លិ​ដុះព័ទ្ធ​​ជិត​។

បន្ដុំសំណង់អាគារកាស៊ីណូនៅក្រុងបាវិត ខេត្តស្វាយរៀង។

ពលករ​បរទេស​ជាច្រើ​ននាក់​ត្រូវបាន​ដឹក​ពី​ក្រុងព្រះសីហនុ​ទៅ​កាន់​ក្រុងបាវិត​បន្ទាប់​ពី​ការ​បង្ក្រាប

ខេត្តព្រះសីហនុ ដែល​ស្ថិតនៅជាប់មាត់សមុទ្រ ភាគខាងត្បូងប្រទេសកម្ពុជា បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការឆ្មក់របស់នគរបាល ចំពោះការជួញដូរមនុស្ស ដែលត្រូវបានរកឃើញថា មានការបង្ខាំង ការ​ធ្វើទារុណកម្ម និងមានពលករបរទេសរាប់ពាន់នាក់ដែលមិនមានឯកសារត្រឹមត្រូវ។ អស់រយៈពេលជាងមួយឆ្នាំមកនេះ ពលករបរទេសជាច្រើននាក់បានចាញ់បោកគេមកធ្វើការនៅកម្ពុជា ដែលការងារនោះជាការឆបោកតាមអ៊ីនធឺណិត និងត្រូវបានបង្ខំឱ្យបង់ប្រាក់រាប់ពាន់ដុល្លារ​ជាថ្នូរនឹងការដោះលែង។

អាជ្ញាធរ​ថា ទីតាំង​​អគារ​មួ​យ​ចំនួ​ន​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​ពុំមាន​បទល្មើស​អ្វី​ឡើយ

ខណៈ​ប្រតិបត្តិការ​ចុះត្រួតពិនិត្យ​រដ្ឋបាល​ទីតាំងអគារ​ទាំងឡាយ​​​​នៅ​ក្នុង​​​ខេត្ត​ព្រះសីហនុ បាន​និង​​​កំពុងបន្ត​​ធ្វើឡើង ​អាជ្ញាធរ​​បាន​អះ​អាង​​​ថា ខ្លួន​ពុំ​បាន​​សង្កេត​ឃើញ​​មាន​​​បទ​ល្មើស​អ្វី​មួយ​​​គួរ​ឱ្យ​កត់​​សម្គាល់​​ឡើយ។

គ្រឿងចក្រមួយគ្រឿងជីកដីនៅជិតគម្រោងអភិវឌ្ឍន៍ Fu Hai ក្នុងឃុំបិតត្រាង ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។

ដី​បឹងតាមោក​ប្រមាណ​១៦​ហិកតា​ត្រូវ​បាន​ផ្ទេរ​ឱ្យ​បុគ្គល​២រូប ខណៈ​ដី​នៅ​ខេត្តព្រះសីហនុ​៦៩​ហិកតា​ផ្ទេរ​ឱ្យ​ក្រុមហ៊ុន​មួយ​ជា​ថ្នូរ​នឹង​ការ​សង់​អគារ​និង​ផ្លូវ

យោង​តាម​កិច្ច​ព្រម​ព្រៀងរបស់​រដ្ឋ​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍ ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឯកសារ​ផ្លូវ​ការ​ បាន​ឱ្យដឹង​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​រាម ស្ថិតក្នុងចំណោមអ្នកទទួលផលចុងក្រោយនៃការ​ធ្វើអនុប​យោគ​ដី​ឯកជន​របស់​រដ្ឋ។

កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន១៦នាក់ និងមធ្យោបាយចំនួន០២គ្រឿង (១.៦០០សេស ០១គ្រឿងនិង៧០០សេស ០១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន១៨នាក់ ករណីលិចទូកចំនួន០១គ្រឿង ស្ថិតនៅ​​ចំណុច​និយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២២។

ជនជាតិចិន​ជិត​២០នាក់​ត្រូវបាន​សង្គ្រោះ និង​ជាង​២០នាក់​បាត់ខ្លួន ដោយសារ​លិចទូក​ក្នុង​សមុទ្រ​នៅ​ខេត្តព្រះសីហនុ

យ៉ាងហោច​ណាស់ ជនជាតិចិន​ជិត​២០នាក់ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ជាង​២០នាក់​ទៀត​បាត់ខ្លួន ដោយ​សារ​លិច​​ទូក​​ចំនួន​​០១គ្រឿង ស្ថិត​នៅ​ចំណុច​និយាម​កាម​ ១០.២៥N ១០៣.១៦E នៅចន្លោះ​ពយ​សារឿង និង​​កោះតាង ក្នុងភូមិសាស្រ្ត​ខេត្តព្រះសីហនុ។ 

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថិតនៅក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

លោក ស ខេង រំឭក​មន្ត្រី​ថា​ការ​អភិវឌ្ឍ​ខេត្តព្រះសីហនុ​មិនមែន​សម្រាប់​ធ្វើជា​ឋានសួគ៌​ល្បែង​ខុសច្បាប់​ទេ

​​រ​ដ្ឋមន្ត្រី​​ក្រសួ​ង​មហាផ្ទៃ​​ ​លោក ​ស ​​​ខេង ហា​ក់​​​​បាន​ស្ដីប​​ន្ទោសម​​ន្ត្រីទៅលើភាពយឺត​យ៉ាវទ​ប់ស្កា​ត់បទ​ល្មើ​ស​​​នា​​នា ​រួមទាំងការ​បើក​ល្បែង​ខុស​ច្បាប់​នៅ​ក្នុងខេ​​ត្តព្រះសីហនុ ​ដោយលើកឡើង​ថា កា​រដែ​លរ​ដ្ឋាភិបា​​​ល​ចំណាយលុយរាប់លានដុល្លារ​ដើម្បីអ​ភិវឌ្ឍ ​​មិន​មែន​ចង់​ឱ្យ​ខេត្ត​នេះ​ក្លាយ​ជា​ឋាន​​សួ​​គ៌​ល្បែង​​ខុ​សច្បា​​​ប់នោះ​​​ទេ។

ប៉ូលិសមួយក្រុមនៅតំបន់មួយនៃខេត្តព្រះសីហនុ អំឡុងខែកញ្ញា ឆ្នាំ២០២២។

ទីតាំង​ប្រតិបត្តិការ​ឆបោក​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ​ត្រូវ​បាន​ទុកចោល ខណៈ​អាជ្ញាធរ​បើក​ប្រតិបត្តិការ​ចុះត្រួតពិនិត្យ

ស្របពេលដែលអាជ្ញាធរខេត្តប្រកាស និងបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងដែលជាប់ពាក់ព័ន្ធនឹងការបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការជួញដូរមនុស្ស នៅទូទាំងក្រុងព្រះសីហនុ ប្រជាពលរដ្ឋក្នុងតំបន់លើកឡើងថា ក្រុមហ៊ុននានាហាក់កំពុងតែចាកចេញដោយទុកអគារទាំងឡាយចោល។

កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ឈូក​ បានធ្វើការឃាត់រថយន្តម៉ាកសាំងយ៉ុងមួយគ្រឿងដែលបានដឹកជនជាតិចិនចំនួន​១៤នាក់ (ប្រុស) ល្មើស​​បម្រាម​រាជរដ្ឋាភិបាល ដោយឆ្លង​កាត់​ពី​ខេត្ត​ព្រះសីហនុ​ មក​ខេត្ត​កំពត​ នៅភូមិសាស្ត្រឃុំតេជោអភិវឌ្ឍន៍​ ស្រុកឈូក ខេត្ត​កំពត ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១​។

សមត្ថកិច្ច​ខេត្តព្រះសីហនុ​ចុះ​បង្ក្រាប​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ជាង​១៤០នាក់​និង​បណ្ដេញ​ចេញ​ពី​កម្ពុជា

សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុបានសហការគ្នាចុះបង្ក្រាបជនបរទេសអន្តោប្រវេសន៍​ខុស​ច្បាប់​ជាង១៤០នាក់ ដោយ​បាន​បញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្ដេញ​ចេញ​​ពីកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ