លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

អង្គភាពកំចាត់មីនកម្ពុជា នឹងបង្ហាត់ជំនាញបោសសម្អាតមីនដល់មន្ត្រីជំនាញអ៊ុយក្រែនក្នុងខែមករានេះ

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) គ្រោងបង្ហាត់ជំនាញបោសសម្អាតមីនដល់មន្ត្រីជំនាញរបស់អ៊ុយក្រែន ក្នុងខែមករានេះ ទៅ​លើ​ការ​ប្រើប្រាស់​សម្ភារ​បច្ចេក​ទេស​បោស​សម្អាត​មីន ជាពិសេស​ឧបករ​ណ៍រាវមីន​ប្រភេទផលិតនៅជ​ប៉ុន ក្រោមកិច្ចសហការកម្ពុជា-ជប៉ុន លើសកម្មភាពកម្ចាត់មីនមនុស្សធម៌។

ផ្សែងហុយចេញពីការវាយប្រហារលើទីក្រុង Soledar ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។

អង្គភាព​យោធា​ឯកជន​រុស្ស៊ី​អះអាង​ពី​ការវាយយក​បាន​ទីក្រុង Soledar របស់​អ៊ុយក្រែន

អ្នកគ្រប់គ្រងក្រុមហ៊ុនយោធាឯកជនមួយរបស់រុស្ស៊ី Wagner Group បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា កងកម្លាំងរបស់ខ្លួន បានសម្រេចបាននូវការរំដោះទាំងស្រុងនៃទីក្រុងរ៉ែ Soledar ភាគ​ខាងកើត​អ៊ុយក្រែន ដោយ​ក្នុងនោះ ពួកគេក៏បានសម្លាប់ទាហានអ៊ុយក្រែនប្រមាណជា៥០០នាក់ផងដែរ។

ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ការបណ្ដុះបណ្ដាលប្រព័ន្ធមីស៊ីលរបស់អាមេរិកដល់អ៊ុយក្រែន បញ្ជាក់ពីការចូលរួមរបស់ប្រទេសនេះក្នុងសង្គ្រាម

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញ​ថា ការ​ដែល​អាមេរិក​គ្រោង​នឹង​​បណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន ក្នុងការប្រើប្រាស់ប្រព័ន្ធ​មីស៊ីល Patriot គឺបង្ហាញឱ្យឃើញកាន់តែច្បាស់បន្ថែមទៀត​នៃការចូលរួមរបស់ប្រទេសនេះនៅក្នុងជម្លោះក្នុងប្រទេស​អ៊ុយក្រែន។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel នៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូក្នុងទីក្រុង Brussels ប្រទេសបែលហ្សិក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

សហភាពអឺរ៉ុបដាក់ទណ្ឌកម្មថ្មីលើប្រទេសបេឡារុស ជុំវិញការគាំទ្រដល់រុស្ស៊ី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula Von der Leyen បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា សហភាពអឺរ៉ុបនឹង​ដាក់​ទណ្ឌកម្ម​ថ្មី​ទាំង​ឡាយ​លើ​ប្រទេស​បេឡារុស ស្របពេលដែលខ្លួនបន្ត​ដាក់សម្ពាធ​លើ​ប្រទេសរុស្ស៊ី ឱ្យបញ្ចប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន និងពង្រីកការចាត់វិធានការលើប្រទេស​ទាំង​ឡាយ​ណាដែលផ្ដល់ការគាំទ្រដល់រុស្ស៊ី។

ផ្សែងហុយចេញពីអគារបាក់បែកក្រោមការវាយប្រហាររបស់រុស្ស៊ី អំឡុងពេលបទឈប់បាញ់រយៈពេល៣៦ម៉ោង ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត ពីតំបន់ជួរមុខ Donbas នៃទីក្រុង Bakhmut ប្រទេសអ៊ុយក្រែន ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

អ៊ុយក្រែន​បដិសេធ​ការអះអាង​របស់​រុស្ស៊ី​ដែលថា​បាន​សម្លាប់​ទាហាន​អ៊ុយក្រែន​ជាង៦០០នាក់

អ៊ុយក្រែ​ន​ បាន​បដិសេធការ​អះអាង​របស់​រុស្ស៊ី ដែ​ល​ថាយោធារបស់ខ្លួនបានវាយប្រហារលើមូល​ដ្ឋានទ័ពអ៊ុយក្រែន នៅក្នុងតំបន់ដុនបាស (Donbas) និងបានសម្លាប់ទាហានអ៊ុយក្រែនជាង៦០០នាក់ និង​ថា​មិនមានអ្នករងរបួសនៅក្នុងការវាយប្រហារនោះឡើយ។

ទាហានមកពីកងវរសេនាតូចអន្តរជាតិ Carpathian Sich ធ្វើសមយុទ្ធនៅជិតសមរភូមិមុខ ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅជិត Kreminna ប្រទេសអ៊ុយក្រែន ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកចំនួន៥០នាក់បន្ថែមទៀត

រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកចំនួន៥០នាក់ កាល​ពី​ថ្ងៃ​អាទិត្យ តាម​កិច្ច​ព្រមព្រៀង​​មួយ​ដែល​ភាគី​ទាំង​ពីរ​សាទរ ទោះ​បី​ជា​មាន​ការ​ប្រយុទ្ធគ្នានៅភាគខាងកើត​អ៊ុយ​ក្រែន​ក៏ដោយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងទៅកាន់ប្រជាជនអ៊ុយក្រែន នៅមុនថ្ងៃចូលឆ្នាំសកល ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន នៅក្នុងរូបភាពចែកចាយនេះចេញផ្សាយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២។

លោក ហ្សេលេនស្គី ច្រានចោល​បទឈប់បាញ់​ដែល​ស្នើដោយ​រុស្ស៊ី ដោយ​ចាត់ទុកថា​ជា​ល្បិចកល​មួយ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បា​ន​ច្រានចោល​ភ្លាមៗនូវសំណើបទឈប់បាញ់របស់រុស្ស៊ី ដោយលោកចាត់ទុកថា វាគឺជាល្បិចកលមួយរបស់លោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន ក្នុងការបង្អាក់ដល់ការរីកចម្រើនរបស់កងកម្លាំងអ៊ុយក្រែន ដើម្បីឆ្លៀត​ឱកាស​ពង្រឹ​ងទ័ព​របស់​រុស្ស៊ីវិញ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​មួយនៅ​ឆ្នាំ​២០២២ នៅ​ផ្សារហ៊ុន​តូក្យូ (Tokyo Stock Exchange - TSE) ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីជប៉ុនត្រូវបានអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន

អ្នកនាំពាក្យ​រដ្ឋាភិបាលជប៉ុន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា លោកនាយករដ្ឋមន្ត្រី ហ្វូមីអូ គីស៊ីដា (Fumio Kishida) បាន​ទទួល​ការ​អញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ក្នុងពេលឆាប់ៗ​ខាង​មុខ​នេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ស្ដាប់តាមរយៈវីដេអូភ្ជាប់ ខណៈប្រធានាធិបតីបារាំង លោក Emmanuel Macron ថ្លែងសុន្ទរកថាក្នុងអំឡុងសន្និសីទបារាំង-អ៊ុយក្រែន សម្រាប់ភាពធន់ និងការកសាងឡើងវិញ នៅក្រសួងសេដ្ឋកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

បារាំង​នឹង​បញ្ជូន​រថក្រោះ​លើកដំបូង​ទៅ​អ៊ុយក្រែន ដើម្បី​តទល់​នឹង​សង្គ្រាម​ឈ្លានពាន​ដោយ​រុស្ស៊ី

មន្ត្រីបារាំង បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា លោកប្រធានាធិបតី អេម៉ានុយ​អែល ម៉ាក្រុង (Emmanuel Macron) បាន​ថ្លែងប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី តាមរយៈទូរសព្ទ​ថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូនរថក្រោះប្រយុទ្ធធុនស្រាល AMX-10 RC ដើម្បីជួយឱ្យប្រទេសនេះ​អាចតទល់នឹងសង្គ្រាមប្រឆាំងនឹងការឈ្លានពានដោយរុស្ស៊ី។

ក្រុមការងារជំនាញចុះពិនិត្យកម្ទេចនៃ​អគារ​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ នៅលើទីតាំង​សាលារៀនមួយ​កន្លែង​ ដែលបច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរទៅជាបន្ទាយយោធា នៅក្នុងតំបន់ Makiivka ក្នុងទីតាំងដែលគ្រប់គ្រងដោយទ័ពរុស្ស៊ី នៃតំបន់ Donetsk ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

រុស្ស៊ីថា ការស្លាប់ទាហានរបស់ខ្លួនក្នុងការវាយប្រហារដោយអ៊ុយក្រែនកើតឡើងដោយសារការប្រើប្រាស់ទូរសព្ទដៃ

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងនៅថ្ងៃពុធនេះថា ទាហាន​ចំនួន៨៩នាក់របស់​ខ្លួន​បាន​ស្លាប់​នៅក្នុង​ការ​វាយ​ប្រហាររបស់អ៊ុយក្រែន នៅទីក្រុង Makiivka ក្នុងទីតាំងដែលគ្រប់គ្រងដោយទ័ពរុស្ស៊ី នៃតំបន់ Donetsk ដោយបន្ថែមថា ហេតុផលចម្បង​នៃការ​វាយ​ប្រហារ​ដោយ​អ៊ុយ​ក្រែន​នេះ គឺកើតឡើងដោយ​សារ​តែកងទ័ពរបស់ខ្លួនបានប្រើទូរសព្ទដៃដោយគ្មានការអនុញ្ញាត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ