ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថ្លែងតាមរយៈវីដេអូភ្ជាប់ ខណៈនាយករដ្ឋមន្រ្តីឡាតវី លោក Krisjanis Karins នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak និងមេដឹកនាំប្រទេសដទៃទៀតស្តាប់ក្នុងអំឡុងពេលកិច្ចប្រជុំពេញអង្គនៃកងកម្លាំងបេសកកម្មរួម (JEF) នៅទីក្រុង Riga ប្រទេសឡាត់វី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

អ៊ុយក្រែន​ស្នើ​មេដឹកនាំ​អឺរ៉ុប​ផ្ដល់​ជំនួយ​ដល់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ឱ្យ​សង្គ្រាម​អាច​បញ្ចប់​ទៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទម្សិលមិញ បា​ន​ស្នើដ​ល់​មេដឹក​នាំ​នៃប​ណ្ដាប្រ​ទេស​លោក​ខាង​លិច រួមទាំងនាយក​រដ្ឋមន្ត្រី​អង់គ្លេស​​ លោក រីឈី ស៊ូណាក់ ដែលជួបប្រជុំគ្នានៅប្រទេសឡាត់វី (Latvia) ឱ្យផ្គត់ផ្គង់នូវប្រព័ន្ធសព្វាវុធបន្ថែមទៀតដល់ខ្លួន ដើម្បីជួយឱ្យសង្គ្រាមឈ្លានពានដោយរុស្ស៊ីអាចបញ្ចប់ទៅក្នុងពេលឆាប់ៗខាងមុខ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីឆ្នាំ២០១៩។

រុស្ស៊ី-ចិន នឹង​ធ្វើ​សមយុទ្ធ​យោធា​ជើងទឹក​រួមគ្នា​ក្នុង​សប្ដាហ៍​នេះ

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រុស្ស៊ី និង​ចិន នឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា​​នៅក្នុងសប្តាហ៍នេះ ដោយរាប់ចាប់ពីថ្ងៃទី​២១ ដល់ថ្ងៃទី​២៧ ខែធ្នូ​។

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ) ចាប់​ដៃ​ជាមួយ​សមភាគី​បេឡារុស​ លោក Alexander Lukashenko ក្នុង​អំឡុង​កិច្ច​ប្រជុំ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០១៨។

អ៊ុយក្រែន​ពង្រឹង​ការការពារ​នៅ​តាមព្រំដែន ខណៈ​លោក ពូទីន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បេឡារុស

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថា ការការពារព្រំដែនអ៊ុយក្រែន គឺជា «អាទិភាពជានិច្ច» ហើយប្រទេសរបស់លោកត្រៀម​ខ្លួន​រួចជា​ស្រេច​សម្រាប់អ្វីដែលនឹងអាចកើតមានជាមួយរុស្ស៊ី និង​បេឡារុស ខណៈ​លោក ពូទីន​ នឹងទៅ​បំពេញ​ទស្សនកិច្ចនៅប្រទេសបេឡារុស។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងនៅក្នុងអំឡុងពេលសម័យប្រជុំប្រចាំឆ្នាំ លើកទី៦៨ នៃសភាអង្គការណាតូ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

អឺរ៉ុបដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ខណៈផ្ដល់ជំនួយដល់អ៊ុយក្រែន

ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ចុង​ក្រោយ​នៅ​ឆ្នាំ២​០២២​នេះ មេដឹកនាំសហភាពអឺរ៉ុប ព្រម​ព្រៀង​គ្នាផ្ដល់​ហិរញ្ញប្បទាន​ចំនួន ១៨​ពាន់លានអឺរ៉ូ ដល់​អ៊ុយ​ក្រែន​ នៅ​ឆ្នាំ​ក្រោយ និងដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី។

រថយន្ត​ត្រូវ​ភ្លើង​ឆេះ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​យោធា​របស់​រុស្ស៊ី ខណៈ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បន្ត​នៅ​កណ្តាល​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

ទីក្រុងមូស្គូ​ថា​មិនមាន​បទឈប់បាញ់​ជាមួយ​អ៊ុយក្រែន​នៅ​ថ្ងៃបុណ្យណូអែល​ឡើយ

ប្រទេសរុស្ស៊ី បាន​ច្រាន​ចោល «បទ​ឈប់បាញ់នៅថ្ងៃ​​បុ​ណ្យណូអែល» បន្ទាប់ពីសង្គ្រាមជិត១០ខែ​នៅអ៊ុយក្រែន ហើយបាន​ច្រានចោលការអំពាវនាវរបស់ទីក្រុងកៀវ ដែលទាមទារ​ឱ្យ​ចាប់​ផ្ដើម​​ដក​​ទ័ព​នៅថ្ងៃបុណ្យណូអែល ដែលជាជំហានមួយ​ដើម្បីបញ្ចប់ជម្លោះដ៏ធំបំផុតរបស់អឺរ៉ុប​ ចាប់​តាំងពីសង្គ្រាមលោកលើកទីពីរ។

ប្រព័ន្ធការពារមីស៊ីល Patriot ត្រូវបានគេឃើញនៅអាកាសយានដ្ឋាន Sliac ក្នុងទីក្រុង Sliac ជិត Zvolen ប្រទេស Slovakia ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

រុស្ស៊ីថា​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក នឹង​ក្លាយ​ជា​គោលដៅ​ស្របច្បាប់​សម្រាប់​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន

វិមានក្រឹមឡាំង បានលើកឡើង​កាល​ពី​ថ្ងៃ​ពុធ​ថា ប្រព័ន្ធ​ការ​ពារ​មីស៊ីល Patriot របស់​អាមេរិក​ នឹង​​ក្លាយ​ជាគោ​ល​ដៅស្រប​ច្បាប់​សម្រាប់​ការ​វាយ​ប្រហារ​របស់​រុស្ស៊ីលើអ៊ុយក្រែន ប្រសិន​បើអាមេ​រិក​ហ៊ាន​បញ្ជូន​ប្រព័ន្ធ​ការ​ពារ​មីស៊ីលប្រភេទនេះទៅកាន់ទីក្រុងកៀវ (Kyiv)។

រុស្ស៊ី នុយក្លេអ៊ែរ

មេបញ្ជាការ​រុស្ស៊ី​ផ្ដល់​យោបល់​ឱ្យ​ប្រើប្រាស់​អាវុធនុយក្លេអ៊ែរ និង​ថា​ជា​ជម្រើស​តែមួយគត់​ដើម្បី​ឈ្នះសង្គ្រាម​នៅ​អ៊ុយក្រែន

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek នៅថ្ងៃពុធនេះ បានឱ្យដឹងថា មេបញ្ជាការរុស្ស៊ីបានផ្តល់យោបល់ឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលជាមធ្យោបាយតែមួយគត់ដែលរុស្ស៊ីអាចយកឈ្នះសង្គ្រាមនៅអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថ្មី តាមរយៈតំណភ្ជាប់វីដេអូអនឡាញ ក្នុងប្រទេសរុស្ស៊ី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

អាមេរិក​ចោទប្រកាន់​ជនជាតិ​រុស្ស៊ី​៥នាក់ និង​អាមេរិក​២នាក់ ពី​បទសមគំនិតគ្នា​ផ្ដល់​បច្ចេកវិទ្យា​ការពារ​ប្រទេស​ទៅ​ឱ្យ​រុស្ស៊ី

សហរដ្ឋអាមេរិកបានចោទប្រកាន់ជនជាតិរុស្សី ចំនួន៥នាក់ និង​ជនជាតិអាមេរិក ២នាក់ ពីបទ​ សមគំនិតពាក់ព័ន្ធនឹងការផ្តល់ឱ្យរដ្ឋាភិបាលរុស្ស៊ីនូវបច្ចេកវិទ្យាការពារប្រទេស អាវុធដែលត្រូវបានហាមឃាត់ និងពាក់ព័ន្ធនឹងការលាងលុយកខ្វក់។

ជំនួយរបស់កាកបាទក្រហមសិង្ហបុរី ជួយដល់អ៊ុយក្រែន។

កាកបាទក្រហមសិង្ហបុរី ជួយ​សាងសង់​ផ្ទះការពារ​រដូវរងា​ដែល​ជា​ផ្នែកមួយ​នៃ​កញ្ចប់ជំនួយ​សម្រាប់​អ៊ុយក្រែន

កាកបាទក្រហមសិង្ហបុរី (SRC) នៅថ្ងៃចន្ទនេះ បាន​ប្រកាសថា​នឹង​​ជួយ​សាងសង់ផ្ទះចំនួន១០ខ្នង​ដែល​អាច​ការ​​ពារ​​​ពី​អាកាសធាតុ​ត្រជាក់ ជួយដ​ល់​សហគមន៍​ដែល​កំពុ​ង​ប្រឈម​មុខ​នឹងអាកាស​ធាតុ​ត្រជាក់​​ខ្លាំង​ នៅក្នុងប្រទេសអ៊ុយក្រែន។

លោកប្រធានាធិបតីអាមេរិក Joe Biden ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅឯសេតវិមាន ក្នុងទីក្រុង Washington, DC ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

លោក Zelenskiy ជួប​ពិភាក្សា​ជាមួយ​បណ្ដា​មេដឹកនាំ​ពិភពលោក ដើម្បី​ដោះស្រាយ​បញ្ហា​សង្គ្រាម​ដែល​កំពុង​អូសបន្លាយ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងជាមួយមេដឹកនាំនៃប្រទេសតួកគី និងបារាំង កាលពីថ្ងៃ​អាទិត្យ ដែល​ជាការបង្កើនសកម្មភាព​ការទូត ដើម្បី​ដោះ​ស្រាយបញ្ហា​សង្គ្រាម​ដែលបានចាប់ផ្ដើមដោយប្រទេសរុស្ស៊ី និងអូសបន្លាយអស់រយៈពេល១០ខែ រហូត​មក​ទល់ពេលនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ