ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងទៅកាន់ប្រជាជនអ៊ុយក្រែន នៅមុនថ្ងៃចូលឆ្នាំសកល ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន នៅក្នុងរូបភាពចែកចាយនេះចេញផ្សាយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២។

លោក ហ្សេលេនស្គី៖ រុស្ស៊ី​គ្រោង​ធ្វើ​យុទ្ធនាការ​វាយប្រហារ​ដោយ​យន្តហោះដ្រូន ដើម្បី​បំបាក់​អ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសរុស្ស៊ីបច្ចុប្បន្ន កំពុង​តែ​រៀបចំ​ផែន​ការ​ ដើម្បី​អនុវត្ត​យុទ្ធនាការ​រយៈពេលវែង​មួយ​នៃ​ការវា​យ​ប្រហារ​ជាមួយនឹង​ការប្រើប្រាស់យន្ដហោះដ្រូន (drone) ដែលផលិតដោយអ៊ីរ៉ង់ ដើម្បីបំបាក់អ៊ុយក្រែន។

នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva ចូលរួមសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំមួយនៅអធិការបតីសហព័ន្ធនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធាន IMF ថាឆ្នាំ២០២៣នេះ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះជាងឆ្នាំ២០២២

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា នៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះជាងឆ្នាំ២០២២ ខណៈសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន មានកំណើនសេដ្ឋកិច្ចយឺត។

ប្រជាពលរដ្ឋ​នៅ​ទីក្រុងកៀវ​ត្រូវ​ជម្លៀសខ្លួន​ទៅកាន់​លេនដ្ឋាន ខណៈ​សំឡេង​ស៊ីរ៉ែន​បន្លឺ​ពេញ​ទីក្រុង

នៅព្រឹកថ្ងៃសុក្រនេះ ប្រជាពលរដ្ឋនៅទីក្រុងកៀវ (Kyiv) ត្រូវបានតម្រូវឱ្យជម្លៀសខ្លួនទៅកាន់លេនដ្ឋាន ខណៈសំឡេងស៊ីរ៉ែនបានបន្លឺពេញទីក្រុង មួយថ្ងៃបន្ទាប់ពីរុស្ស៊ីវាយប្រហារតាមអាកាសយ៉ាងគំហុក។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ( Eurasian Economic Union) នៅទីក្រុង Bishkek ប្រទេស Kyrgyzstan ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

លោក ពូទីន ហាមមិនឱ្យនាំចេញប្រេងទៅកាន់បណ្ដាប្រទេសដែលចូលរួមកំណត់តម្លៃប្រេងរបស់រុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃអង្គារ បានឆ្លើយតបចំពោះការកំណត់តម្លៃប្រេងរុស្ស៊ីរបស់លោកខាងលិច ដោយចុះហត្ថលេខាលើក្រឹត្យមួយ ដែលហាមប្រាមការផ្គត់ផ្គង់ប្រេងឆៅ និងផលិតផលប្រេង ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រាប់រយៈពេល៥ខែ ចំពោះបណ្តាប្រទេសដែលអនុវត្តការកំណត់តម្លៃប្រេងរបស់រុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមប្រឹក្សាក្រសួងការពារជាតិ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

លោក ពូទីន ថារុស្ស៊ីចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា រុស្ស៊ីចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយដំណោះស្រាយការទូត គឺពិតជាមានសារៈសំខាន់ក្នុងករណីនេះ។

ទិដ្ឋភាពខាងក្នុងមជ្ឈមណ្ឌល PMC Wagner ដែលជាគម្រោងអនុវត្តដោយស្ថាបនិកនៃក្រុមយោធាឯកជន Wagner លោក Yevgeny Prigozhin អំឡុងពេលបើកសម្ពោធប្លុកការិយាល័យនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

អាមេរិកថា ក្រុមទាហានស៊ីឈ្នួលមួយរបស់រុស្ស៊ីបានទិញអាវុធកូរ៉េខាងជើងសម្រាប់សង្គ្រាមនៅអ៊ុយក្រែន

សេតវិមានបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ក្រុមហ៊ុនយោធាឯកជនមួយរបស់រុស្ស៊ីដែលមានឈ្មោះថា Wagner Group បានទទួលយកការដឹកជញ្ជូនអាវុធពីកូរ៉េខាងជើង ដើម្បីជួយពង្រឹងដល់កងកម្លាំងរុស្ស៊ីសម្រាប់សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ក្នុងអំឡុងពេលកិច្ចប្រជុំនៅក្នុងសភាសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

វិមានក្រឹមឡាំង៖ ដំណើរ​ទៅ​កាន់​អាមេរិក​របស់​លោក ហ្សេលេនស្គី នឹង​មិន​ផ្ដល់​ប្រយោជន៍​អ្វីឡើយ

វិមានក្រឹម​ឡាំង (Kremlin) បាន​ឱ្យ​ដឹង​ថា ដំណើរ​ចាក​ចេញ​ទៅ​ក្រៅប្រទេស​របស់​ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃពុធម្សិលមិញនេះ នឹង​មិន​ផ្ដល់​ជា​លទ្ធផល​ល្អ​អ្វី​ឡើយ ខណៈរុស្ស៊ីក៏មើលមិនឃើញពីឱកាស​នៃ​កិច្ចចរចាសន្តិភាពណាមួយជាមួយអ៊ុយក្រែនផងដែរ។

ប្រធានាធិបតី​អ៊ុយក្រែន ​លោក Volodymyr Zelenskiy ថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ប្រជុំ​រួម​នៃ​សភា​សហរដ្ឋ​អាមេរិក ​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃ​ទី២១ ខែ​ធ្នូ ឆ្នាំ២០២២។

លោក ហ្សេលេនស្គី ថា​ជំនួយ​របស់​អាមេរិក​ដល់​អ៊ុយក្រែនជាការ​វិនិយោគ​លើ​សន្តិសុខ​ពិភពលោក

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងប្រាប់សភាអាមេរិក ​នៅ​ថ្ងៃពុធ​ម្សិល​មិញ​នេះ​ថា ជំនួយ​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ ដែល​ពួក​គេ​បាន​អនុម័ត​ដើម្បីជួយក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី មិនមែនត្រឹមតែជាកិច្ចការសប្បុរសធម៌ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏ជាកា​រ​វិនិយោគលើ​សន្តិសុខពិភពលោក​ផង​ដែរ។

ពលរដ្ឋ​ម្នាក់​ដើរ​នៅ​លើ​ផ្លូវ​ដ៏ស្ងាត់ជ្រងំ ខណៈ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​តែ​បន្ត នៅ​ក្នុង​ក្រុង Bakhmut ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០២២។

អង្គការ WHO៖ ជនជាតិ​អ៊ុយក្រែន​ម្នាក់​ក្នុង​ចំណោម​៤នាក់​ប្រឈម​នឹង​ជំងឺផ្លូវចិត្ត​ដោយសារ​សង្គ្រាម

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) មួយរូប បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញ​ថា មនុស្ស ១០លាន​នាក់ ឬប្រមាណជាមួយភាគបួន​នៃចំនួនប្រជាជនអ៊ុយក្រែន អាចទទួលរងនូវជំងឺផ្លូវចិត្ត ដោយ​សារ​តែ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ដែល​អូសបន្លាយអស់រយៈពេល១០​ខែ​ម​កនេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្នុងការិយាល័យឯសេតវិមាន ក្នុងទីក្រុង Washington, DC ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

លោក ហ្សេលេនស្គី អាច​នឹង​ទៅ​កាន់​អាមេរិក​ដើម្បី​ជួប​លោក ចូ បៃដិន ដោយផ្ទាល់​ក្នុង​សប្ដាហ៍​នេះ

ប្រភពមួយចំនួនបានបង្ហើបឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈនេះគឺជាដំណើរចាកចេញទៅក្រៅប្រទេសជាលើកដំបូងរបស់លោក ​គិត​ចាប់​តាំង​ពី​រុស្ស៊ីបើក​ការ​ឈ្លាន​ពាន​កាល​ពី​ខែ​កុម្ភៈ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ