អគ្គិសនីកម្ពុជាផ្អាកការផ្គត់ផ្គង់រយៈពេល៣ថ្ងៃក្នុងសង្កាត់ចំនួននៅ​រាជធានីភ្នំពេញ

សេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់ក្នុង​សង្កាត់និរោធ ខណ្ឌច្បាអំពៅ នាថ្ងៃទី២៩, សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន ថ្ងៃទី៣០ និង ​សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ នាថ្ងៃទី៣១ ខែមីនា។​

អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​បង្កើត​បក្ស​ថ្មី​

យោង​តាម​លិខិត​ ចុះ​ថ្ងៃទី១៨​ ខែមីនា​ គឺ​អតីត​សមាជិក​គណកម្មា​ធិការ​នាយក​ និង​ជា​អតីត​តំណាង​រាស្ដ្រ​មណ្ឌល​ស្វាយរៀង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ រៀល​ ខេ​មរិន្ទ ​បាន​ស្នើ​បង្កើត​បក្ស​ថ្មី​ដែល​មានឈ្មោះ​ថា​«គណបក្ស​ចក្រភព​ខ្មែរ»​ ដើម្បី​ចូលរួម​ការប្រកួត​ប្រជែង​សម្រាប់​អាណត្តិ​ក្រោយ​។

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកាលពីពេលកន្លងទៅ។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​​បញ្ជាក់​​ជា​ថ្មី​​ថា សិស្ស​ពិការ​ចូល​រៀន​ថ្នាក់​ឧត្តម​ដោយ​មិន​បង់​ថ្លៃ​

ក្រសួងអប់រំ យុវជន និងកីឡាកាលពីម្សិលមិញ បានបង្ហោះលើទំព័រហ្វេសប៊ុក​របស់​ខ្លួនថា​ រដ្ឋមន្រ្តីក្រសួងនេះ គឺ លោក ហង់ ជួន ណារ៉ុន បានលើកឡើងថា សិស្ស​ពិការភាពដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ នឹង​ទទួល​អាហារូបករណ៍​ដោយស្វ័យ​ប្រវត្តិនៅ​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​។

មនុស្ស​៣​នាក់​ស្លាប់​ក្នុង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទូទាំង​ប្រទេស​នា​ដើម​ឆ្នាំ​២០១៩​

មន្ត្រី​ទទួល​បន្ទុក​ខាង​គ្រោះ​មហន្តរាយ​របស់​កម្ពុជា បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៣នាក់បានស្លាប់​បណ្ដាល​មក​ពី​គ្រោះមហន្តរាយធម្មជាតិទូទាំងប្រទេសនាដើមឆ្នាំ២០១៩ ដោយគិតចាប់ពីខែមករា រហូតដល់ខែមីនា។

ក្រសួង​ទេសចរណ៍​៖​ ម្ចាស់​អាជីវកម្ម​ត្រូវ​ពង្រឹង​គុណភាព និង​រក្សា​តម្លៃ​ផលិតផល​ពេល​ចូល​ឆ្នាំ​

ក្រសួងទេសចរណ៍បានចេញសារាចរណែនាំដល់ម្ចាស់អាជីវកម្មឲ្យពង្រឹងគុណភាពផលិតផល និងរក្សាតម្លៃផលិតផល សេវាកម្មឲ្យបានសមរម្យក្នុងពេលបុណ្យចូលឆ្នាំ។

នគរបាល​ដាក់​វិធានការ​រឹត​បន្តឹង​ការ​អនុវត្ត​ចរាចរណ៍​ផ្លូវគោក​អំឡុង​ពេល​ចូលឆ្នាំ​

អគ្គស្នងការនគរបាលជំរុញឲ្យមន្ត្រីក្រោមបង្គាប់រឹតបន្តឹងការអនុវត្តចរាចរណ៍ផ្លូវគោក ដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ។

និយ័តករ​​ស្នើ​ក្រុមហ៊ុន​​ទូរគមនាគមន៍​​ត្រៀម​ម៉ាស៊ីនភ្លើង​ដើម្បី​​ធានា​​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​​សេវា​​

និយ័តករ ស្នើក្រុមហ៊ុនផ្ដល់​សេវា​ទូរគមនាគមន៍ បង្កើនសមត្ថភាពប្រព័ន្ធផ្ទុកភ្លើង និងដំឡើងម៉ាស៊ីនភ្លើង ដោយសារតែផ្គត់ផ្គង់​ថាមពល​អគ្គិសនីមាន​ភាពខ្វះខាតនារដូវប្រាំងនេះ។ ​

រដ្ឋបាលខេត្តកោះកុងឲ្យម្ចាស់អាជីវកម្មត្រៀមម៉ាស៊ីនភ្លើងប្រើប្រាស់ផ្ទាល់ខ្លួន

រដ្ឋបាលខេត្តកោះកុងឲ្យម្ចាស់អាជីវកម្មត្រៀមម៉ាស៊ីនភ្លើងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ព្រោះអាកាសធាតុមានភាពរ៉ាំងស្ងួតធ្វើឲ្យស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ និងវារីអគ្គិសនី​ឫស្សីជ្រុំមានកម្ពស់ទឹកទាបមិនអាចទាញយកថាមពលគ្រប់គ្រាន់។

កូរ៉េ​ខាងត្បូង​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ប្រមាណ​៧​លាន​ដុល្លារ​

កូរ៉េខាងត្បូងតាមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្ដល់ជំនួយប្រមាណ៧លានដុល្លារ សម្រាប់កសាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា។

សមត្ថកិច្ច​រឹបអូស​គ្រឿង​សមុទ្រ​ខូច​គុណភាព​​នាំ​​ចូល​​ពី​វៀតណាម​​ជាង ​៧​តោន​​

សមត្ថកិច្ច​កម្ពុជា បាន​រឹប​អូស​គ្រឿង​សមុទ្រ​ជាង ៧​តោន ដែល​ត្រូវ​បាន​នាំ​ចូលពី​ប្រទេស​វៀតណាម ក្រោយ​ពី​បាន​ត្រួត​ពិនិត្យ និង​រក​ឃើញ​ថា គ្រឿង​សមុទ្រ​ទាំង​នោះ​ខូច​គុណភាព​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​បើតាម​ការ​ចុះ​ផ្សាយរបស់​នគរបាល​ជាតិ។