មន្ត្រី​អះ​អាង​ថា សមត្ថកិច្ច​​កំពុង​ស្វែង​រក​ជន​ល្មើស​​បាញ់​សម្លាប់​ដំរី​កាត់​យក​ភ្លុក​នៅ​ខេត្ត​មណ្ឌលគិរី

មន្ត្រី​បរិស្ថាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​រក​ជន​ល្មើស​ បន្ទាប់​ពី​​ដំរី​ឈ្មោល​មួយ​ក្បាល ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់ ហើយ​ភ្លុករបស់​វា​ត្រូវ​បាន​កាត់​យក នៅ​ឯ​ខេត្ត​មណ្ឌលគិរី។

ជនជាតិចិន ៤នាក់ រងរបួសក្នុងគ្រោះអគ្គិភ័យនៅ​សាកលវិទ្យាល័យខេមរៈ

ជនជាតិចិន៤នាក់ បាន​របួសដោយសារ​លោតចុះពីលើអគារជាន់ទី២ នៅពេល​ដែលមាន​​អគ្គិភ័យកើតឡើង​នៅ​សាកលវិទ្យាល័យខេមរៈ កាលពីម៉ោង១:២០នាទីរំលងអាធាត្រថ្ងៃនេះ។

ជប៉ុនផ្ដល់ជំនួយជាង៤០លានដុល្លារពង្រឹងប្រព័ន្ធទឹកនិងអគ្គិសនី​

ជប៉ុនផ្ដល់ជំនួយបន្ថែមដល់កម្ពុជា ក្នុងនោះមានជំនួយឥណទាន និងហរិញ្ញប្បទានឥតសំណងសរុបទឹកប្រាក់ជាង៤០លានដុល្លារ ដើម្បីអនុវត្តគម្រោងពីរ គឺការពង្រឹងប្រព័ន្ធផ្គត់ផ្គង់ទឹក និងអគ្គសនី។​

សមត្ថកិច្ចថៃទុកពេលមួយសប្តាហ៍ឲ្យកសិករខ្មែរដកដំឡូងមីក្នុងតំបន់មិនឯកភាពគ្នា

កសិករខ្មែរពីរគ្រួសារត្រូវបង្ខំឲ្យដកដំឡូងមីលើផ្ទៃដី៦ហិកតា បន្ទាប់ពីសមត្ថកិច្ចថៃយកត្រាក់ទ័រមួយគ្រឿងគំរាមឈូសឆាយដំណាំរបស់ពួកគេ​ ស្ថិតនៅព្រំដែនដែលមិនទាន់ឯកភាពគ្នានៃប្រទេសទាំងពីរ។

ចំការអំពៅ៨៣ហិកតានៅខេត្តស្វាយរៀង ត្រូវបានភ្លើងឆេះ

ចំការអំពៅ៨៣ហិកតាដែលស្ថិតនៅឃុំគគីរសោម ស្រុកស្វាយទៀប ខេត្តស្វាយរៀងត្រូវបានភ្លើងឆេះដោយពុំទាន់ដឹងមូលហេតុនៅឡើយ។

សមត្ថកិច្ចឃាត់ខ្លួនជន​បរទេស៤នាក់ផ្សេងទៀត ពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀនជិត៥​គីឡូ

អាជ្ញាធរកម្ពុជា បាន​ឃាត់ខ្លួនជនបរទេស៤នាក់បន្ថែម​ទៀត ពាក់ព័ន្ធនឹងករណីរត់ពន្ធគ្រឿងញៀន ក្រោយឃាត់ខ្លួនជនជាតិរ៉ូម៉ានីម្នាក់ កាលពីម្សិលមិញ។

នាវាកងទ័ពជប៉ុន២គ្រឿងចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាកាលពីម្សិលមិញ គឺនាវាចំនួន២គ្រឿងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនដែលមានឈ្មោះថា សេតូយុគិ និងសេម៉ាយុគិ ដឹកនាំដោយមេបញ្ជាការកងពលធំហ្វឹកហ្វឺនលេខ១នៃកងកម្លាំងស្វ័យការពារជើងទឹក វរសេនីយឯក យ៉ូស៊ីយូគិ ណាកាហ្គាម៉ា នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២៥ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

អគារក្រសួងបរិស្ថានថ្មី​

ក្រសួងបរិស្ថាន៖ កម្ពុជាពុំទទួលរងឥទ្ធិពលខ្យល់ពុលពីប្រទេសថៃនោះទេ

យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឲ្យដឹងថា គុណភាពខ្យល់នៅប្រទេសកម្ពុជាមានគុណភាពល្អ ហើយភាគល្អិតនៅក្នុងខ្យល់ធម្មតាដោយមិនមានការព្រួយបារម្ភឡើយ។ មន្ត្រីជំនាញក្រសួងបរិស្ថានកំពុងធ្វើការតាមដានពីគុណភាពខ្យល់រៀងរាល់២៤ម៉ោងម្ដងដើម្បីពិនិត្យមើលស្ថានភាពខ្យល់។

ស្ថានទូតកម្ពុជានៅថៃ ស្នើឲ្យពលរដ្ឋពាក់ម៉ាសការពារខ្លួនពីខ្យល់កខ្វក់នៅបាងកក

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ កាលពីម្សិលមិញ បានអំពាវនាវឲ្យពលរដ្ឋនិងពលករកខ្មែរពាក់ម៉ាសការពារខ្លួនពីខ្យល់កខ្វក់នៅទីក្រុបាងកក និងខេត្តមួយចំនួន ដោយសារឥទ្ធិពលខ្យល់កខ្វក់មានការកើនឡើងជាលំដាប់។

ក្រសួងកសិកម្មគ្រោងពង្រីកទីផ្សារកូនក្រពើទៅកាន់ប្រទេសចិន

យោងតាមទំព័រហ្វេសប៊ុកក្រសួងកសិកម្មចេញផ្សាយនៅដើមសប្តាហ៍នេះឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន​​​ ​​​បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមក្រពើ​​​មួយកន្លែងក្នុងសង្កាត់ជ្រាវ ខេត្តសៀមរាប ក្នុងនោះ លោកក៏បានប្រាប់ឲ្យម្ចាស់កសិដ្ឋានឲ្យសហការ​​​ជាមួយរដ្ឋបាលជលផលក្នុងការអនុវត្តការងារបច្ចេកទេសបន្ថែម ដើម្បីឲ្យកូនក្រពើត្រូវស្តង់ដាទីផ្សារ​​​អន្តរជាតិ ជាពិសេសទីផ្សារប្រទេសចិន។