ស្នងការនគរបាលភ្នំពេញ គ្រោងសង់អគារថ្មីដោយបំពាក់បច្ចេកវិទ្យាទំនើបសម្រាប់តាមដានបទល្មើស

ស្នងការនគរបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់អគារថ្មីមានកំពស់៩ជាន់ ដែលមានបំពាក់បច្ចេកវិទ្យាទំនើប​​​ក្នុងការតាមដានគ្រប់ហេតុការណ៍ និងបទល្មើសក្នុងរាជធានីភ្នំពេញ។

ត្រីសម្រាប់ធ្វើផ្អកនិងប្រហុក​​​ នឹងត្រូវចាប់ពីថ្ងៃស្អែកនេះ

រដ្ឋបាលជលផលប្រកាសថា ការប្រមូលផលត្រីនេសាទសម្រាប់ធ្វើផ្អក ប្រហុក និង ត្រីឆ្អើរ នឹងចាប់ផ្តើមពីថ្ងៃស្អែក រហូតដល់សប្តាហ៍ក្រោយ។

មនុស្ស​១១០នាក់ បាន​​បាត់បង់​ជីវិត​ដោយសាររន្ទះនៅឆ្នាំ២០១៨

នេះបើយោងតាម​របាយការណ៍របស់​​គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដែល ​វី.អូ.ឌី​ ទទួល បា​ននៅថ្ងៃនេះ។ អ្នកនាំពាក្យគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយលោក កែវ វី បានប្រាប់ វី.អូ.ឌី បន្ថែម​ថា ក្រៅពីគ្រោះ​រន្ទះ គ្រោះទឹកជំនន់ក៏​បានបណ្ដាលឲ្យមនុស្សស្លាប់៦៣នាក់ និងរបួស១២០នាក់ផងដែរ។

កម្មករ​៥០​នាក់​រង​របួស​​ក្រោយ​រថយន្ត​ដឹក​ពួកគេ​បុក​គ្នា​ជាមួយ​រថយន្តដឹក​ប្រេង​នៅ​ស្វាយរៀង

ក្រសួង​ការងារ បាន​អះ​អាង​ថា យ៉ាង​ហោច​ណាស់​កម្មករ ៥០នាក់ បាន​រង​របួស បន្ទាប់​ពី​​រថយន្ត​ដឹក​ពួកគេ បាន​បុក​ជាមួយ​រថយន្ត​ដឹក​សាំង​នៅ​ឯ​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​នេះ។

មន្ត្រី​នគរបាល​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​អគ្គិភ័យឆ្នាំ​មុន​​ថយ​ចុះ​បន្តិច តែ​ករណី​បន្ត​កើន​ឡើង

មន្ត្រី​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ ២២​នាក់ បាន​ស្លាប់ និង ៤៩​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស​កាល​ពី​ឆ្នាំ​កន្លង​មក​នេះ។

រដ្ឋ​មន្ត្រី​ទេសចរណ៍​ស្នើ​​គ្រប់​ភាគី​​ចូល​រួម​សម្រេច​យុទ្ធសាស្ត្រ​ «ភាព​ស្អាត និង​បៃតង» និង​ «បដិសណ្ឋារកិច្ច​ល្អ»

រដ្ឋ​មន្ត្រី​ទេសចរណ៍​កម្ពុជា បាន​ស្នើ​ទៅ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ចូល​រួម​សម្រេច​ឲ្យ​បាន​នូវ​យុទ្ធសាស្ត្រ​សំខាន់ ២​ចំណុច ដែល​ក្រសួង​នេះ​ថា ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​នៅ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ក្រោយ។

ភ្ញៀវទេសចរ៣៥ម៉ឺននាក់ទៅទស្សនាបុណ្យសមុទ្រឆ្នាំនេះ ប៉ុន្តែតម្លៃស្នាក់នៅឡើងទ្វេរដង

ភ្ញៀវទេសចរប្រមាណ៣៥ម៉ឺននាក់បានទៅទស្សនា បុណ្យសមុទ្រនៅខេត្តកោះកុង ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០១៨ ខណៈតម្លៃស្នាក់នៅឡើងទ្វេរដង។

កម្ពុជា-ថៃ សហការគ្នាសម្អាតមីននៅតាមព្រំដែន

គណប្រតិភូមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានជួបប្រជុំជាមួយអគ្គនាយក​​មជ្ឈមណ្ឌល​សកម្មភាពកំចាត់មីនថៃ(TMAC) ដើម្បីសហការដោះមីននៅតាមព្រំដែនថៃ-កម្ពុជា​​​ សម្រាប់ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

រដ្ឋបាល​ជលផល៖ ​ពលរដ្ឋ​អាចមកទិញ​ត្រីធ្វើ​ប្រហុកទុក ​ចាប់​ពីថ្ងៃទី១៤ ដល់​ទី២០ ខែធ្នូ

ប្រជាពលរដ្ឋអាចមកទិញ​ត្រីនៅតាម​ដងទន្លេសាប​ក្នុង​ភូមិសាស្រ្តរាជធានី​ភ្នំពេញ និងខេត្តកណ្ដាល សម្រាប់​​​ធ្វើប្រហុក ផ្អក និង ត្រីឆ្អើរ ទុកទទួលទានបាន​ចាប់​ពីថ្ងៃទី១៤ ដល់​ទី២០ ខែធ្នូ។