អាជ្ញាធរ​​​អនុញ្ញាត​ឱ្យ​អ្នក​ចិញ្ចឹម​ត្រី​ក្នុង​ទន្លេ​​អាច​បន្ត​​ពី​២​ទៅ​៣​ឆ្នាំ​ទៀត​មុន​​នឹង​​រុះរើ​ចេញ

មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញបានអះអាងថា អាជ្ញាធរអនុញ្ញាតឱ្យពលរដ្ឋរស់នៅលើទឹកក្នុងសង្កាត់ព្រែកព្នៅ អាចបន្តចិញ្ចឹមត្រីបានពី ២ទៅ ៣ឆ្នាំទៀតប៉ុណ្ណោះ មុននឹងត្រូវរុះរើចេញទៅរកមុខរបរផ្សេង ឬទៅរស់នៅកន្លែងផ្សេង។

ប្រជាពលរដ្ឋរស់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ជិត៣០០នាក់ បានធ្វើទស្សនាកិច្ចមើលពីការអភិវឌ្ឍ និងសមិទ្ធផលការងារនានាក្នុងរមណីយដ្ឋានអង្គរ ស្របពេលដែលអាជ្ញាធរជាតិអប្សរារៀបចំព្រឹត្តិការណ៍រំឭកគុណអង្គរ រយៈពេលបីថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋាភិបាល​ដាក់​ចេញ​នូវ​យុទ្ធនាការ «កម្ពុជាស្អាត» ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ

រាជរដ្ឋាភិបាលបានដាក់ចេញនូវការងារជាអាទិភាពមួយចំនួន អមដោយយុទ្ធនាការមួយដែលហៅថា «កម្ពុជាស្អាត» ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តឱ្យបានកាន់តែច្រើន និងស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023) ខាងមុខ។

ទាហានប្រទេសអ៊ុយក្រែនប្រចាំការនៅតំបន់មួយនៃប្រទេស។

មន្ត្រីថា​អតីត​និស្សិតខ្មែរ​២៣រូប​និង​គ្រួសារ​ដែល​កំពុង​រស់នៅ​អ៊ុយក្រែន​មាន​សុវត្ថិភាព​ជាធម្មតា

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បានអះអាងថា អតីតនិស្សិតខ្មែរទាំង២៣នាក់និងក្រុមគ្រួសាររបស់គេដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែននៅឡើយនោះ ពួកគេមានសុវត្ថិភាពជាធម្មតា ហើយមន្ត្រីទូតខ្មែរនៅប្រទេសរុស្ស៊ីបានទាក់ទងពួកគេជាប្រចាំ។  ​

តុលាការ​​​ឃុំខ្លួនជនសង្ស័យ​២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់​​បង្ក​​​ឱ្យ​​ខូច​ខាត​ដល់​ធន​ធាន​ធម្ម​ជាតិ

តុលាការ​ខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនជនសង្ស័យជាជនជាតិលៀវចំនួន​២នាក់ នៅ​ពន្ធ​នាគារ​​ខេត្ត​ជា​​បណ្ដោះ​អាសន្ន ពីបទ កាន់កាប់អាវុធគ្រឿងផ្ទុះ ​និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត និងប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ ធ្វើឱ្យ​​ខូចខាតដល់ធនធានធម្មជាតិ។

ទីតាំងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។

មន្រ្តី​មន្ទីរបរិស្ថាន​ខេត្តពោធិ៍សាត់​បដិសេធ​ការសង្ស័យ​ករណី​ឃាតកម្ម​នៅក្នុង​បន្ទប់ឃុំឃាំង​​របស់ខ្លួន

មន្ត្រីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ឱ្យដឹងថា ជន​ល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើនៅតំបន់ការពារ​ម្នាក់ ដែលបានស្លាប់នៅក្នុងបន្ទប់ឃុំឃាំងរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ គឺមិនមានស្លាកស្នាម និងអាចជាមនុស្សមានបញ្ហាស្មារតីឬផ្លូវចិត្ត។  ​

សមត្ថកិច្ចនាំខ្លួនជនសង្ស័យពាក់ព័ន្ធករណីឃាតកម្មមួយ ដោយជនសង្ស័យចោទជនរងគ្រោះចេះអំពើអាបធ្មប់ ដែលករណីឃាតកម្មនេះកើតឡើងនៅចំណុចស្រែចោទ​ ស្ថិតក្នុងភូមិ​មេប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

តុលាការ​ខេត្តមណ្ឌលគិរី​សម្រេច​ចោទ​ប្រកាន់​មនុស្ស​៦នាក់​ពីបទ​ផ្ដើមគំនិត​និង​ឃាតកម្មគិតទុកជាមុន

តុលាការខេត្តមណ្ឌលគិរី សម្រេចចោទប្រកាន់មនុស្ស៦នាក់ពីបទ «ឃាតកម្មគិតទុកជាមុន» និងបទ​ «ផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» ដែលកើតឡើងទៅលើពលរដ្ឋមួយគ្រួសារ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់។